វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1249 / 1268
-
ឧប្បត្តិការណ៍ នាម
ហេតុដែលបណ្ដាលឱ្យកើតឡើង, មូលហេតុ។
-
ឧប្បត្តិកេតនៈ នាម
ស្រុកកំណើត, ជាតិភូមិ ( ហៅឧប្បត្តិដ្ឋានឬឧប្បត្តិភូមិក៏បាន )។
-
ឧប្បត្តិកេតន៍ នាម
( ម . ព . ឧប្បត្តិកេតនៈ )។
-
ឧប្បត្តិភាព នាម
ភាវៈនៃឧប្បត្តិ។
-
ឧប្បត្តិហេតុ នាម
( ម . ព . ឧប្បត្តិការណ៍ )។
-
ឧប្បល នាម
( ម . ព . ឧត្បល )។
-
ឧប្បលក្រហម នាម
រត្តុប្បល។
-
ឧប្បលខៀវ នាម
នីលុប្បល។
-
ឧប្បលជាតិ នាម
ពពួករុក្ខជាតិទឹកដូចជាឈូកលំចង់ព្រលឹតជាដើម។
-
ឧប្បលបត្ត នាម
( ម . ព . ឧត្បលបត្រក្នុងឧត្បល )។
-
ឧប្បលវ័ន នាម
( ម . ព . ឧត្បលវ័នក្នុងឧត្បល )។
-
ឧប្បលស នាម
សេតុប្បល។
-
ឧប្បាត នាម
( ម . ព . ឧត្បាត )។
-
ឧប្បាទធម៌ នាម
បាតុភូតឬហេតុដែលកើតមានឡើងយ៉ាងប្រាកដជាក់ស្តែងដោយឯងៗដោយធម្មជាតិមានអាការៈប្លែកពីធម្មតា។
-
ឧព្វេធ នាម
កម្ពស់; ចំពោះតែកម្ពស់អំពីផ្ទៃដីឬអំពីផ្ទៃទឹកទៅឯអាកាសដូចជាកម្ពស់ភ្នំឬកម្ពស់កោះក្នុងលម្ហសមុទ្រជាដើម
-
ឧភតោ គុណនាម
ទាំងពីរ, ខាងទាំងពីរ, ទាំងពីរខាង, អំពីខាងទាំងពីរ, តាមខាងទាំងពីរ។
-
ឧភតោចណ្ឌាល គុណនាម
ជាចណ្ឌាលទាំងពីរខាង ( ជាចណ្ឌាលដូចគ្នា )។
-
ឧភតោច័ណ្ឌ គុណនាម
កាចទាំងពីរខាង ( កាចដូចគ្នា )។
-
ឧភតោធារ គុណនាម
ដែលមានមុខមុតទាំងពីរខាង
-
ឧភតោបរិសុទ្ធិ គុណនាម
បរិសុទ្ធទាំងពីរខាង។
-
ឧភតោពាហ៍ គុណនាម
ដែលហូរបែកជាពីរផ្លូវ
-
ឧភតោព្យញ្ជនក គុណនាម
អ្នកដែលមានភេទជាពីរគឺចួនកាលជាបុរសចួនកាលជាស្ត្រី
-
ឧភតោព្យញ្ជនកៈ គុណនាម
( ម . ព . ឧភតោព្យញ្ជនក )។
-
ឧភតោភាគ គុណនាម
ទាំងពីរចំណែក, ចំណែកទាំងពីរ។
-
ឧភតោភាគិនី នាម
( ម . ព . ឧភតោភាគី )។
-
ឧភតោភាគី នាម
អ្នកមានឬបានចំណែកទាំងពីរខាង។
-
ឧភតោភេទ នាម
ការបែកជាពីរ។
-
ឧភតោសុជាត នាម
អ្នកដែលកើតអំពីមាតាបិតាមានពូជពង្សស្មើគ្នា
-
ឧភតោសុទ្ធិ គុណនាម
បរិសុទ្ធិទាំងពីរខាង។
-
ឧភតោសុទ្ធិសរណគមន៍ នាម
( ព . វិ .) ត្រៃសរណគមន៍ដែលបរិសុទ្ធទាំងអ្នកឱ្យទាំងអ្នកទទួលគឺពោលបាលីត្រឹមត្រូវទាំងពីរនាក់ ( សរណគមន៍សម្រាប់សាមណេរ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។