វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1251 / 1268
-
ឧយ្យាមភាព នាម
ភាវៈនៃព្យាយាម, សេចក្ដីខំប្រឹង, វីរិយភាព
-
ឧយ្យោគ នាម
ការខំស្វែងការបន្ត។
-
ឧយ្យោធិក នាម
ទីដែលគេកំពុងច្បាំងគ្នា, សមរភូមិ, រណដ្ឋាន, រណភូមិ, យុទ្ធដ្ឋាន
-
ឧរគ នាម
ពស់, នាគ ( ហៅឧរង្គឬឧរង្គមក៏បាន )។
-
ឧរគជាតិ នាម
សត្វលូន; ទីឃជាតិ ( ហៅឧរង្គជាតិ, ឧរង្គសត្ត, ឧរង្គសត្វឬឧរង្គមជាតិក៏បាន។
-
ឧរគសត្ត នាម
( ម . ព . ឧរគជាតិ )។
-
ឧរគសត្វ នាម
( ម . ព . ឧរគជាតិ )។
-
ឧរគៈ នាម
( ម . ព . ឧរគ )។
-
ឧរង្គ នាម
( ម . ព . ឧរគ )។
-
ឧរង្គម នាម
( ម . ព . ឧរង្គ )។
-
ឧរង្គសត្វ នាម
ពពួកល្មូន, សត្វដែលមានសីតុណ្ហភាពឈាមផ្លាស់ប្ដូរទៅតាមសីតុណ្ហភាពខាងក្រៅស្បែកមានស្រកាឬបន្ទះតូចៗរឹងនិងធ្វើចលនាដោយលូន។
-
ឧរង្គសាស្ត្រ នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីឧរង្គសត្វឬល្មូន។
-
ឧរច្ឆ័ទ នាម
គ្រឿងរារាំងទ្រូងឬគ្រឿងការពារទ្រូងគឺក្រោះ, អាវក្រោះ។
-
ឧរស្ត្រាណ នាម
( ម . ព . ឧរច្ឆ័ទ )។
-
ឧរា នាម
ទ្រូង ( ព . កា .) ប្រើជាឱរាក៏មាន, តាមស្រួលមាត់ )
-
ឧរុបតី នាម
ក្សត្រិយ៍ទ្រង់រាជ្យ, ព្រះរាជា
-
ឧរុប្រាចីរ៍ នាម
សន្ទះខណ្ឌចែករវាងទ្រូងនិងចង្កេះ។
-
ឧរ៉ៃ នាម
( ព . បុ .) មាសឆ្អិន; មាសទឹកដប់
-
ឧល្កាបាត នាម
( ម . ព . ឧក្កាបាត )។
-
ឧល្លង្ឃនកីឡា
ល្បែងលោតឬផ្លោះ។
-
ឧល្លង្ឃនកោសល្ល
ការប៉ិនឬពូកែលោត, ពូកែផ្លោះ។
-
ឧល្លង្ឃនក្រីឌា
( ម . ព . ឧល្លង្ឃនកីឡា )។
-
ឧល្លង្ឃនវិជ្ជា
វិជ្ជាហាត់លោត, ហាត់ផ្លោះ, ហាត់លោតហក់។ល។
-
ឧល្លង្ឃនវិទ
អ្នកចេះឧល្លង្ឃនវិទ្យា។
-
ឧល្លង្ឃនវិទូ
( ម . ព . ឧល្លង្ឃនវិទ )។
-
ឧល្លង្ឃនវិទ្យា
( ម . ព . ឧល្លង្ឃនវិជ្ជា )។
-
ឧល្លង្ឃនសិប្បៈ
( ម . ព . ឧល្លង្ឃនវិជ្ជា )។
-
ឧល្លង្ឃនសិល្ប
( ម . ព . ឧល្លង្ឃនវិជ្ជា )។
-
ឧល្លង្ឃនៈ នាម
ការលោត, ការផ្លោះ។
-
ឧល្លម្ពបក្សី នាម
ពពួកបក្សីមួយប្រភេទដែលមានចំពុះរឹងអាចចោះឬកាត់ឈើនិងរបស់ផ្សេងៗបានដូចជាសត្វសេកសត្វត្រសេះ។ល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។