វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1246 / 1268
-
ឧបសម្បទា នាម
( ម . ព . ឧបសម្ប័ទ )។
-
ឧបសម្បទាកម្ម នាម
ការបំបួសសាមណេរឱ្យបានជាភិក្ខុភាព។
-
ឧបសម្បទាចារ្យ នាម
លោកគ្រូសូត្រ។
-
ឧបសម្បទាបេក្ខ នាម
សាមណេរអ្នកសូមឧបសម្បទា ( នាគអ្នកសូមផ្នួសជាភិក្ខុ )
-
ឧបសម្បទាបេក្ខៈ នាម
( ម . ព . ឧបសម្បទាបេក្ខ )។
-
ឧបសម្បទាបេក្ស នាម
( ម . ព . ឧបសម្បទាបេក្ខ )។
-
ឧបសម្បន្ន គុណនាមនាម
ដែលបានឧបសម្បទាហើយ; សាមណេរដែលបានឧបសម្បទាហើយ ( ភិក្ខុ )។
-
ឧបសម្បន្នភាព នាម
ភាពជាឧបសម្បន្ន ( ភិក្ខុភាពឬភិក្ខុភាវៈ )។
-
ឧបសម្បន្នា គុណនាម
( ម . ព . ឧបសម្បន្ន )។
-
ឧបសម្ប័ទ នាម
ការដល់នូវភាពជាភិក្ខុឬការបានជាភិក្ខុភាពគឺការបួសជាភិក្ខុឬការបំបួសសាមណេរឱ្យបានជាភិក្ខុ ( ដោយញត្តិចតុត្ថកម្មវាចាតាមលក្ខណប្បញ្ញត្តិក្នុងវិន័យពុទ្ធសាសនា )
-
ឧបសម្ព័ន្ធ នាម
អ្វីដែលនៅជាប់អាស្រ័យនឹងគេ, ការតភ្ជាប់នឹងគេ
-
ឧបសាធន នាម
គ្រឿងបន្ទាប់បន្សំអ្វីៗដែលអាចផ្លាស់ប្ដូរជំនួសគ្នាបានគ្រឿងតាំងកន្លែងលេងល្ខោន។
-
ឧបសេនាបតី នាម
សេនាបតីបន្ទាប់, សេនាបតីរងឬជំទប់សេនាបតី
-
ឧបស្ស័យ នាម
ផ្ទះ, គ្រឹះស្ថាន; សាលាសម្នាក់។
-
ឧបហាស នាម
ការសើចសប្បាយ, ការសើចក្អាកក្អាយ; ការរីករាយសប្បាយឥតបើគិត
-
ឧបហាសការណ៍ នាម
( ម . ព . ឧបហាសហេតុ )។
-
ឧបហាសភាព នាម
ភាពនៃឧបហាស។
-
ឧបហាសសព្ទ នាម
សូរសើចក្អាកក្អាយ។
-
ឧបហាសហេតុ នាម
ហេតុដែលនាំឱ្យសើចកក្អាកក្អាយ។
-
ឧបហាសាការ នាម
អាការនៃឧបហាស។
-
ឧបហេតុ នាម
ហេតុជិត, ហេតុដែលប្រាកដនៅមុខ, ដំណើរឬទំនងដែលបណ្ដាលឱ្យឃើញនៅមុខ
-
ឧបាទវ៍ នាម
ឧបទ្រព
-
ឧបាទាន នាម
ការប្រកាន់មាំ, ការប្រតោងចិត្តគំនិត, សេចក្ដីប្រកាន់ជាប់ស្អិត, សេចក្ដីជំពាក់ចិត្ត; ...
-
ឧបាទានការណ៍ នាម
ហេតុនៃឧបាទាន, ឧបហេតុ។
-
ឧបាទានក្ខន្ធ នាម
ខន្ធ៥គឺរូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណជាគ្រឿងតោងនៃចិត្ត ( ព . ពុ .)។
-
ឧបាទាននិរោធ នាម
សេចក្ដីរលត់ឧបាទាន ( ព . ពុ .)។
-
ឧបាទានសមុទ័យ នាម
កំណើតនៃឧបាទាន, ហេតុដែលនាំឱ្យកើតឧបាទាន
-
ឧបាទានហេតុ
( ម . ព . ឧបាទានការណ៍ )។
-
ឧបាទិន្នក គុណនាម
ដែលមានវិញ្ញាណចូលអាស្រ័យនៅ
-
ឧបាទិន្នកៈ គុណនាម
( ម . ព . ឧបាទិន្នក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។