វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1244 / 1268
-
ឧបមានកថា នាម
( ព . ប្រ .)។
-
ឧបមានត្ថនិបាត
ពាក្យប្រាប់សេចក្ដីឧបមា ( ឧបមាវាចកៈ )។
-
ឧបមានបទ នាម
បទប្រៀប; ពាក្យឧបមា។
-
ឧបមានរូបារម្មណ៍ នាម
( អ . សិ .) រូបារម្មណ៍ក្នុងអត្ថបទកំណាព្យអត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ឃ្លាប្រយោគដែលរំលេចឱ្យឃើញការប្រៀបធៀបពាក្យដូចដូចជាហាក់ដូចជាធៀបនឹងប្រៀបបាននឹងរូហាន ... ដែលអ្នកនិពន្ធបានលើកឡើងដូចជា (...) ទុំថាខ្លួនបងដូចរាជសីហ៍ - ខ្លួននាងទាវស្រីដូចគុហា។ (...)។
-
ឧបមានុបមេយ្យ
ឧបមាននិងឧបមេយ្យ។
-
ឧបមាវាចកៈ
( ម . ព . ឧបមាជោតកៈ )។
-
ឧបមេយ្យ គុណនាម
ដែលគួរឬអាចប្រៀបធៀបគ្នាបាន, ដែលជាគូគ្នានឹងឧបមា
-
ឧបមេយ្យកថា នាម
ពាក្យឧបមេយ្យ។
-
ឧបមេយ្យជ្ជោតកៈ នាម
ពាក្យសម្រាប់បំភ្លឺសេចក្ដីឧបមេយ្យឬប្រាប់សេចក្ដីឧបមេយ្យ; ប្រើពាក្យថា " ក៏យ៉ាងនោះឯង, ក៏យ៉ាងនោះដែរ, ក៏ដូច្នោះឯង, ក៏ដូច្នោះដែរ " ( ព . វ .)។
-
ឧបមេយ្យត្ថនិបាត
( ម . ព . ឧបមេយ្យជ្ជោតកៈ )។
-
ឧបមេយ្យវាចកៈ
( ម . ព . ឧបមេយ្យជ្ជោតកៈ )។
-
ឧបមៃយ គុណនាម
( ម . ព . ឧបមេយ្យ )។
-
ឧបយមមង្គល នាម
វិវាហមង្គល, មង្គលការគូបុរសស្ត្រី
-
ឧបយាមមង្គល នាម
( ម . ព . ឧបយមមង្គល )។
-
ឧបយុវរាជ នាម
ក្សត្រិយ៍ដែលកំពុងទ្រង់ព្រះយៅវ៍ ( ក្សត្រិយ៍កំលោះ ) ដែលមានឋានៈជាឧបរាជទី១ឬឧបរាជស្ដាំ
-
ឧបយោគ នាម
ការប្រកបចូលគ្នា; ការសមប្រកប, សេចក្ដីកើតការ, ការសម្រេចប្រយោជន៍; ដំណើរប្រព្រឹត្តទៅស្រួល; ការប្រើប្រាស់។
-
ឧបយោគវចនៈ នាម
( ម . ព . ឧបយោគ )។
-
ឧបយៅវរាជ នាម
( ម . ព . ឧបយុវរាជ )។
-
ឧបរាជ នាម
ព្រះរាជាបន្ទាប់គឺក្សត្រិយ៍ដែលមានរាជស័ក្ដិរងបន្ទាប់ក្សត្រិយ៍ទ្រង់រាជ្យ
-
ឧបរាជ្យ នាម
សម្បត្តិឬមុខក្រសួងរបស់ក្សត្រិយ៍ឧបរាជ។
-
ឧបរិម គុណកិរិយាគុណនាម
ខាងលើ, ខ្ពង់ខ្ពស់ ( ព . ផ្ទ .) ហេដ្ឋិម )។
-
ឧបរិមដ្ឋាន នាម
ទីខាងលើ។
-
ឧបរិមទិស នាម
ទិសខាងលើ ( ក្នុងពួកទិស១០)។
-
ឧបរិមបរិច្ឆេទ នាម
ការកំណត់យ៉ាងខ្ពស់, យ៉ាងលើគេបំផុត។
-
ឧបរិមបរិយាយ កិរិយាសព្ទ
បរិយាយដ៏ខ្ពង់ខ្ពស់។
-
ឧបរិមភាគ
ប៉ែកខាងលើ។
-
ឧបរិមភូមិ នាម
ថ្នាក់ឬជាន់ខាងលើ។
-
ឧបរោធ នាម
ការបិទ, ការរាំង, ការខ្ទប់, ការខាំង; ការបិទឬខ្ទប់ផ្លូវមិនឱ្យចេញចូលបាន
-
ឧបរោធកម្ម នាម
អំពើបិទផ្លូវ។
-
ឧបរោធការណ៍ នាម
ហេតុឬដំណើរនៃការបិទផ្លូវ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។