វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1239 / 1268
-
ឧទ្ធកាយ នាម
ផ្នែកខាងលើនៃដងខ្លួនរូបសំណាកត្រឹមមួយកំណាត់ខ្លួនខាងលើ។
-
ឧទ្ធគម គុណនាម
ដែលធ្លាយចេញដែលផុសឬខ្ពុរចេញដែលមានពិសសើស្បែក។
-
ឧទ្ធង្គត គុណនាម
ដែលខ្ពស់បំផុត។
-
ឧទ្ធច្ច នាម
សេចក្ដីរាយមាយ
-
ឧទ្ធច្ចចិត្ត នាម
ចិត្តរាយមាយ។
-
ឧទ្ធច្ចប្បហាន នាម
ការលះឧទ្ធច្ចៈ។
-
ឧទ្ធច្ចសន្និច្ច័យ នាម
ការអប់រំសន្សំឧទ្ធច្ចៈឱ្យចម្រើនក្នុងសន្តាន។
-
ឧទ្ធច្ចសន្និធិ នាម
( ម . ព . ឧទ្ធច្ចសន្និច្ច័យ )។
-
ឧទ្ធច្ចសម្បយុត្ត នាម
ចិត្តដែលប្រកបដោយឧទ្ធច្ចៈ។
-
ឧទ្ធច្ទៈ នាម
( ម . ព . ឧទ្ធច្ច )។
-
ឧទ្ធទេហិក នាម
ទានដែលធ្វើចំពោះមតកបុគ្គលត្រង់ថ្ងៃដែលបុគ្គលនោះទទួលមរណភាព
-
ឧទ្ធទេហិកៈ នាម
( ម . ព . ឧទ្ធទេហិក )។
-
ឧទ្ធម្ភាគចក្រ នាម
យន្តហោះមួយប្រភេទដែលគ្មានស្លាបតែមានកង្ហារមួយឬពីរវិលនៅពីលើ។វាអាចហោះឡើងត្រង់ឬសំកាំងនៅលើអាកាសបាន
-
ឧទ្ធរណ៍ នាម
ការរើឡើង; ការរើសើ, ការរើធ្វើជាថ្មីទៀត។
-
ឧទ្យាន នាម
សួនដែលមានឈើខ្ពស់ៗមានផ្កាផ្លែនិងលម្អគួរឱ្យចង់ដើរមើលកម្សាន្តចិត្ត, សួនមានឈើជាម្លាប់សម្រាប់ដើរលេងកែអផ្សុក ( ខ្មែរច្រើនប្រើក្លាយជាឱទ្យាន )។
-
ឧទ្យានជាតិ នាម
តំបន់ធម្មជាតិនៅក្នុងដែនដីគោកនិង / ឬដែនទឹកដែលត្រូវបានកំណត់ដើម្បីការពារធនធានជីវៈចម្រុះធនធានវប្បធ៌មទុកជាមូលដ្ឋានកម្សាន្តនិងការស្រាវជ្រាវវិទ្យាសាស្ត្រ។
-
ឧទ្យានទ្រុម
( ម . ព . ឧទ្យានព្រឹក្ស )។
-
ឧទ្យានបាល
អ្នករក្សាឬអ្នកថែឧទ្យាន។
-
ឧទ្យានបាលិកា នាម
( ម . ព . ឧទ្យានបាល )។
-
ឧទ្យានបាលី នាម
( ម . ព . ឧទ្យានបាល )។
-
ឧទ្យានព្រឹក្ស
ឈើក្នុងឧទ្យាន។
-
ឧទ្យានុរក្ស នាម
អ្នកល្បាតឧទ្យាន, អ្នករក្សាឧទ្យាន
-
ឧទ្យោគ នាម
ឧត្សាហៈ, ព្យាយាម, សេចក្ដីខំប្រឹង, សេចក្ដីខ្មីឃ្មាត
-
ឧទ្យោគភាព
ភាពនៃឧទ្យោគ។
-
ឧនាហារូបត្ថម្ភ នាម
កង្វះអាហារូបត្ថម្ភឬអាហារូបត្ថម្ភមិនគ្រប់គ្រាន់។
-
ឧន្មាគ៌ា នាម
ផ្លូវខុស, ផ្លូវអាក្រក់, ផ្លូវទុច្ចរិត; ផ្លូវឆ្វេង; មារយាទអាក្រក់
-
ឧបកថាវិធី នាម
( អ . សិ .) វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធប្រើដោយនិយាយរៀបរាប់ព្រឹត្តិការណ៍អ្វីមួយមិនទាន់ចប់សេចក្ដីផងក៏ផ្អាកមួយខណៈហើយក៏ចាប់និយាយរៀបរាប់ព្រឹត្តិការណ៍ថ្មីមួយទៀតបន្ត
-
ឧបករណ៍ នាម
សេចក្ដីទំនុកបម្រុង, ការជួយទប់ទល់គ្នា
-
ឧបការ នាម
ការទំនុកបម្រុង, ការផ្គត់ផ្គង់, ការផ្ចុងផ្ដើម; ការអនុលោមតាម; ប្រយោជន៍, គុណប្រយោជន៍
-
ឧបការកិច្ច នាម
កិច្ចទំនុកបម្រុង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។