ឧបកថាវិធី
អត្ថន័យ
-
1
នាម
( អ . សិ .) វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធប្រើដោយនិយាយរៀបរាប់ព្រឹត្តិការណ៍អ្វីមួយមិនទាន់ចប់សេចក្ដីផងក៏ផ្អាកមួយខណៈហើយក៏ចាប់និយាយរៀបរាប់ព្រឹត្តិការណ៍ថ្មីមួយទៀតបន្ត
ឧទាហរណ៍ ឧបកថាវិធីនៅក្នុងរឿងរាមកេរ្តិ៍ខ្សែទី៤ដើមដំបូងអ្នកនិពន្ធនិយាយពីព្រះរាមត្រាច់ចររកនាងសីតាបន្ទាប់ពីក្រុងរាពណ៍ឆក់យកទៅ។ដំណើររឿងនេះមិនទាន់ដឹងសេចក្ដីអស់ផងស្រាប់តែអ្នកនិពន្ធបែរទៅជានិយាយពីរឿងទូភីស្ដេចក្របីបង្កើតចម្បាំងជាមួយនឹងពាលីស្ដេចស្វាទៅវិញ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)