វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1236 / 1268
-
ឧត្សាហភាព នាម
( ម . ព . ឧស្សាហភាព )។
-
ឧត្សាហៈ នាម
( ម . ព . ឧស្សាហៈ )។
-
ឧត្សាហ៍ នាម
( ម . ព . ឧស្សាហៈ )។
-
ឧទក នាម
ទឹក។
-
ឧទកកាល នាម
កាលឬសម័យមានទឹកគឺរដូវមានភ្លៀង។
-
ឧទកកិច្ច នាម
ការដែលត្រូវប្រើទឹក។
-
ឧទកកីឡា នាម
ការលេងទឹក, ល្បែងហែលទឹក។
-
ឧទកក្រីឌា នាម
( ម . ព . ឧទកកីឡា )។
-
ឧទកក្រីឌ័ន នាម
( ម . ព . ឧទកកីឡា )។
-
ឧទកគម្ភីរ នាម
ជម្រៅទឹក, ទឹកជ្រៅ។
-
ឧទកដ្ឋាន នាម
ទីដែលមានទឹក; ទីដក់ទឹក។
-
ឧទកណ្ណព នាម
មហាសមុទ្រ។
-
ឧទកទាន នាម
ទានទឹក។
-
ឧទកធារ នាម
ធារទឹក, ទនៃទឹកគឺខ្សែឬសំណុំទឹកដែលធ្លាក់ចុះ។
-
ឧទកធារា នាម
( ម . ព . ឧទកធារ )។
-
ឧទកន្តរណ៍ នាម
ការឆ្លងទឹក។
-
ឧទកបរិយន្ត នាម
កិច្ចដែលមានទឹកជាទីបំផុតគឺកិច្ចដែលស្រេចត្រឹមការលាងទឹក។
-
ឧទកបាត្រ នាម
ពាងទឹក, អាងដាក់ទឹក។
-
ឧទកប្បទេស នាម
( ម . ព . ឧទកដ្ឋាន )។
-
ឧទកប្រទេស នាម
( ម . ព . ឧទកដ្ឋាន )។
-
ឧទកពិន្ទុ នាម
តំណក់ទឹក។
-
ឧទកភ័យ នាម
ភ័យអំពីទឹកគឺភ័យដែលកើតអំពីទឹកលិចឬអំពីលង់ទឹក។
-
ឧទកម័យ នាម
ដែលសុទ្ធតែទឹក។
-
ឧទកវារី នាម
ទឹកសម្រាប់ក្សត្រិយ៍ទ្រង់ស្រង់ ( សំ . បា . ឧទក " ទឹក ", វារិ " ទឹក " ដែរប៉ុន្តែខ្មែរផ្សំប្រើសន្មតជាពាក្យខ្ពស់ )។
-
ឧទកសម័យ នាម
( ម . ព . ឧទកកាល )។
-
ឧទកសាដក នាម
សំពត់ងូត ( រ . ស .) ព្រះឧទកសាដក )។
-
ឧទកសាស្ត្រ នាម
វិជ្ជាស្ទង់ទឹក ( ក្នុងមហាសមុទ្រជាដើម )។
-
ឧទកសោត នាម
ខ្សែទឹក។
-
ឧទកស្ថាន នាម
( ម . ព . ឧទកដ្ឋាន )។
-
ឧទកស្រោត័ស នាម
( ម . ព . ឧទកសោត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។