វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1156 / 1268
-
អសុចិចរិយា នាម
ចរិយាមិនស្អាត, ការប្រព្រឹត្តខ្ជីខ្ជា។
-
អសុចិដ្ឋាន នាម
ឋានឬភូមិមិនស្អាត, ទី - កខ្វក់។
-
អសុចិទន្ត នាម
ធ្មេញមិនស្អាត, អ្នកដែលមានធ្មេញមិនស្អាត។
-
អសុចិភាព នាម
ភាពមិនស្អាត។
-
អសុចិភូមិ នាម
( ម . ព . អសុចិដ្ឋាន )។
-
អសុចិវត្ថុ នាម
វត្ថុមិនស្អាត។
-
អសុចិសន្តាន នាម
សន្តានមិនស្អាត។
-
អសុចិសភាព នាម
សភាពមិនល្អ, មិនបរិសុទ្ធ។
-
អសុទ្ធចិត្ត នាម
( ទស្សនៈ .) លក្ខខណ្ឌមួយដែលមនុស្សម្នាក់បង្វែរការយល់ឃើញរបស់នរណាម្នាក់ទៀតចេញពីការណ៍ពិតឬអំណាចជ្រើសរើសនិងជម្រើសនានាក្នុងកម្រិតណាមួយដែលគេដឹងថាវាមាន
-
អសុទ្ធិ នាម
សេចក្ដីមិនបរិសុទ្ធ, ដំណើរសៅហ្មង, ដំណើរមោះហ្មងឬមោះមិនគាប់; អំពើអាក្រក់; បាប, អកុសល
-
អសុទ្ធិភាព នាម
ភាពនៃសេចក្ដីមិនបរិសុទ្ធ ( ព . ផ្ទ .) សុទ្ធិភាព )។
-
អសុទ្ធិមតី
( ម . ព . អសុទ្ធិមន្ត។
-
អសុទ្ធិមន្ត នាម
អ្នកដែលមានសេចក្ដីមិនបរិសុទ្ធ។
-
អសុទ្ធិមន្តី
( ម . ព . អសុទ្ធិមន្ត។
-
អសុធិភូមិ នាម
( ម . ព . អសុចិដ្ឋាន )។
-
អសុន្ទរ គុណនាម
ដែលមិនល្អ; ពុំពីរោះ ( ព . កា .) ប្រើជាអសុន្ទរា, អសុន្ទរោ, អសុន្ទរំក៏បាន )។
-
អសុន្ទរពាក្យ នាម
( ម . ព . អសុន្ទរវាចា )។
-
អសុន្ទរពេចន៍ នាម
( ម . ព . អសុន្ទរវាចា )។
-
អសុន្ទរវាចា នាម
សម្ដីពុំពីរោះសម្ដីអាក្រក់។
-
អសុន្ទរវាទ នាម
( ម . ព . អសុន្ទរវាចា )។
-
អសុន្ទរវាទិន នាម
អ្នកដែលច្រើនតែប្រើសម្ដីអាក្រក់។
-
អសុន្ទរវាទិនី នាម
( ម . ព . អសុន្ទរវាទិន។
-
អសុន្ទរសព្ទ នាម
សូរសព្ទពុំពីរោះ។
-
អសុន្ទរា គុណនាម
( ម . ព . អសុន្ទរា )។
-
អសុន្ទរោ គុណនាម
( ម . ព . អសុន្ទរា )។
-
អសុន្ទរំ គុណនាម
( ម . ព . អសុន្ទរា )។
-
អសុភ គុណនាម
មិនល្អ; គួរខ្ពើម, គួរឆ្អើម
-
អសុភកម្មដ្ឋាន នាម
កម្មដ្ឋានដែលទាញយករូបមិនស្អាត ( ដូចយ៉ាងរូបសាកសពហើមប្រេះបែកជាដើម ) មកជាអារម្មណ៍ ( ពិចារណាឱ្យឃើញថាប្រាកដជាមិនស្អាតគួរខ្ពើមឆ្អើមមែន )។
-
អសុភា គុណនាម
( ម . ព . អសុភ )។
-
អសុភានុបស្សិនី នាម
( ម . ព . អសុភានុបស្សី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។