វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1154 / 1268
-
អសមប្បមាណ គុណនាម
ដែលមិនស្មើគ្នាមិនស៊ីគ្នាឬមិនអាចប្រមាណបាន។
-
អសម្បជញ្ញៈ នាម
ទីទៃពីសម្បជញ្ញៈ។
-
អសម្ភិន្ន កិរិយាសព្ទគុណនាម
មិនបែក, មិនធ្លាយ; ដែលមិនបែកឬមិនធ្លាយ; ដែលមិនលាយច្រឡំ, មិនច្រឡំបល់, មិនច្របូកច្របល់; ដែលមិនឈ្លោះប្រកែកបែកបាក់គ្នា។
-
អសម្ភិន្នញាតិ នាម
ញាតិដែលមិនឈ្លោះប្រកែកបែកបាក់គ្នា; ញាតិពិត។
-
អសម្ភិន្នពង្ស នាម
វង្ស, ត្រកូលដែលមិនលាយច្រឡំ, មិនច្របូកច្របល់, សុទ្ធ។
-
អសម្ភិន្នវង្ស នាម
( ម . ព . អសម្ភិន្នពង្ស )។
-
អសាកល្យត្ថវាចក នាម
ពាក្យប្រាប់សេចក្ដីថា " ចួន; ជួនកាល; ចួនណា; ចួនក្រែង, ចួនក្រែងលោ; ចួនជា; ខ្លះ; ណាខ្លះ?; អ្វីខ្លះ?" ( ព . វ .) : ចួនក៏បានចួនក៏ពុំបាន; ជួនកាលឃើញមកជួនកាលបាត់, ចួនណាត្រូវចួនណាខុស។ល។
-
អសាកល្យត្ថវាចកៈ នាម
( ម . ព . អសាកល្យត្ថវាចក )។
-
អសាទិស គុណនាម
( ម . ព . អសទិស )។
-
អសាធន នាម
សេចក្ដីសម្រេចលើកលែងទោសព្រហ្មទណ្ឌ។
-
អសាធនភាព នាម
ភាពគ្មានប្រាក់សង។
-
អសាធនីយ គុណនាម
ដែលគ្មានប្រាក់សងដែលគ្មានលទ្ធភាពសងបំណុលទាំងអស់បាន។
-
អសាធនីយ៍ គុណនាម
( ម . ព . អសាធនីយ )។
-
អសាធារណជន នាម
ជនថ្នាក់ខ្ពស់។
-
អសាធារណដ្ឋាន នាម
ទី, កន្លែងសម្រាប់ជនម្នាក់ៗ។
-
អសាធារណទាន នាម
ទានដែលទាយកឱ្យចំពោះបុគ្គលគឺឱ្យសំដៅបុគ្គលម្នាក់ៗមិនទួទៅដល់បុគ្គលឯទៀត, បុគ្គលិកទាន។
-
អសាធារណទ្រព្យ នាម
ទ្រព្យដែលមិនទួទៅដល់បុគ្គលដទៃ; ទ្រព្យឧត្តម។
-
អសាធារណនាម នាម
( ព . វ .) នាមដែលមិនទួទៅទៀត, វិសាមញ្ញនាម
-
អសាធារណបណ្ណ នាម
សំបុត្រផ្ទាល់ខ្លួន។
-
អសាធារណបត្រ នាម
( ម . ព . អសាធារណបណ្ណ )។
-
អសាធារណប្បញ្ញត្តិ នាម
( ព . វិ .) ពុទ្ធប្បញ្ញត្តិដែលមិនទួទៅដល់សហធម្មិកទាំងប្រាំ។
-
អសាធារណប្រយោជន៍ នាម
ប្រយោជន៍ផ្ទាល់ខ្លួន។
-
អសាធារណសុខ នាម
សេចក្ដីសុខផ្ទាល់ខ្លួន។
-
អសាធារណស្ថាន នាម
( ម . ព . អសាធារណដ្ឋាន )។
-
អសាធារណៈ គុណនាម
ដែលមិនមែនសាធារណៈ, ដែលមិនទួទៅ, ដែលចំពោះតែមួយៗ; ផ្ទាល់ខ្លួន
-
អសាធុ គុណនាម
ដែលមិនល្អ, ពុំប្រពៃ, មិនត្រឹមត្រូវ; អាក្រក់។
-
អសាធុកម្ម នាម
អំពើមិនល្អ, អំពើរបស់អសប្បុរស។
-
អសាធុជន នាម
ជនចិត្តអាក្រក់។
-
អសាធុបថ នាម
ផ្លូវនៃអំពើពុំប្រសើរ, ផ្លូវអកុសល។
-
អសាធុវាចា នាម
សម្ដីអាក្រក់, សម្ដីអសប្បុរស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។