វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1159 / 1268
-
អស់ទាំង គុណនាម
ទាំងឡាយ
-
អស់ទាំងគេ
( ម . ព . អស់គេ )។
-
អស់ទំហឹង
ពេញទំហឹង
-
អស់ទ្រព្យ
អស់សម្បត្តិអស់ប្រាក់កាស។
-
អស់និស្ស័យនឹងគ្នា
អស់មានការប្រាស្រ័យគ្នាតទៅទៀត។
-
អស់នុ៎ះ
ទាំងនុ៎ះ, ទាំងហ្នឹង, អស់ហ្នឹង, ឬទាំងនោះ។
-
អស់នេះ
ទាំងនេះ
-
អស់នោះ
( ម . ព . អស់នុ៎ះ )។
-
អស់បែប
គ្រប់បែប, ពេញបែប
-
អស់ពិស
លែងមានពិស។
-
អស់ពី
រួចពី។
-
អស់ពីនុ៎ះនោះ
រួចពីនុ៎ះហើយនោះទៀត។
-
អស់ពីមាត់
ដែលនិយាយលះ, អស់អាថ៌សេចក្ដី
-
អស់យ៉ាង
គ្រប់យ៉ាងគ្រប់បែប; សព្វគ្រប់; ក្រៃពេក, ណាស់, ពេកណាស់
-
អស់រាជ្យ
អស់ព្រះជន្ម ( ក្សត្រិយ៍អស់ព្រះជន្ម )។
-
អស់រឿង
អស់ដំណើរ, អស់អាថ៌កំបាំង, អស់យ៉ាង
-
អស់លក្ខណ៍ កិរិយាសព្ទ
( សំនួន .) ដល់ថ្ងៃអន្សាអស់រាសីអស់បុណ្យអស់សំណាង
-
អស់លោក នាម
ពួកមន្ត្រី
-
អស់លោកអ្នក
លោកនិងអ្នកទាំងឡាយ
-
អស់សង្ឃឹម កិរិយាសព្ទ
លែងមានសង្ឃឹម
-
អស់សាច់
( សំនួន .) អស់ស្ដីថាកើត, លែងស្ដីប្រដៅកើត; អស់កែកើត។
-
អស់សំណើច កិរិយាសព្ទ
សើចទប់មិនឈ្នះ, សើចខ្លាំង។
-
អស់ហើយ
គ្មានហើយ, ឥតមានសេសសល់ឡើយ; សព្វគ្រប់ហើយ, ល្មមដល់ការហើយ; ស្រេចហើយ, ស្រេចបាច់ហើយ
-
អស់ហ្នឹង
ទាំងហ្នឹង, អស់នុះ
-
អស់អង្គ
អស់ទាំងខ្លួន, សព្វសព៌ាង្គកាយ
-
អស់អញ គុណកិរិយាគុណនាម
ដែលអស់ពីចិត្តពីថ្លើមរបស់ខ្លួន, ដែលយកចិត្តទុកដាក់ពេញទី
-
អស់អញលំគេញ គុណនាម
ដែលយកចិត្តទុកដាក់ពេញទីដោយចង់ឱ្យបានសម្រេចការឆាប់, ឱ្យបានដូចបំណងយ៉ាងឆាប់, ឱ្យបរិសុទ្ធល្អ។
-
អស់អញលំគេញអាត្មា
( ម . ព . អស់អញលំគេញ )។
-
អស់អថ៌
អស់សេចក្ដី, អស់ដំណើរសេចក្ដី; ដោយសព្វគ្រប់
-
អស់អាចម៍អស់នោម
( សំនួន .) យ៉ាងល្អិតល្អន់យ៉ាងដិតដល់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។