វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឥ ពាក្យដែលផ្ដើមដោយ "ឥ" មាន 211 ពាក្យ
ទំព័រ 4 / 8
-
ឥទ្ធានុភាព នាម
អានុភាពនៃឫទ្ធិ។
-
ឥទ្ធិ នាម
ឫទ្ធិគឺសេចក្ដីសម្រេច; សេចក្ដីចម្រើន; ដំណើរកើតការ; អានុភាព, អំណាច, អានុភាពដ៏ស័ក្ដិសិទ្ធិឬជាក់ស្ដែង; អស្ចារ្យ; អានុភាពក្រៃលែងជាងធម្មតា ...។
-
ឥទ្ធិបាទ នាម
( ព . ពុ .) គុណធម៌ប្រៀបដូចជាជើងឬដូចជាជំហាននៃសេចក្ដីសម្រេច, នៃសេចក្ដីចម្រើន; មាន៤យ៉ាង១ឆន្ទៈបំណង; ២វីរិយៈព្យាយាម; ៣ចិត្តៈគំនិត ( ចេះតែរស់រវើក ); ៤វីមំសាការពិចារណា, ល្បងមើល, ពិសោធមើល; ប្រឡង។ឥទ្ធិបាទទាំង៤នេះជាធម៌សំខាន់បំផុតរបស់សត្វលោក ( ទាំងផ្លូវលោកទាំងផ្លូវធម៌ )
-
ឥទ្ធិពល នាម
( ម . ព . ឫទ្ធិពលក្នុងឫទ្ធិ )។
-
ឥទ្ធិមតី នាម
( ម . ព . ឥទ្ធិមន្ត )។
-
ឥទ្ធិមន្ត នាម
ដែលមានឫទ្ធិឬអ្នកមានឫទ្ធិ ( ឫទ្ធិម័ត )។
-
ឥទ្ធិមន្តី នាម
( ម . ព . ឥទ្ធិមន្ត )។
-
ឥទ្ធិលាភ នាម
ការបានឫទ្ធិ, ការសម្រេចឫទ្ធិ។
-
ឥធលោក នាម
លោកនេះ, ដលោក ( ជាគូគ្នានឹងបរលោក " លោកខាងមុខ ")
-
ឥធលោកត្តភាព
អត្តភាពក្នុងលោកនេះគឺជាតិនេះ។
-
ឥធលោកសុខ
សុខក្នុងលោកនេះគឺសុខសម្រាប់ជាតិនេះ។
-
ឥន្ទ គុណនាមនាម
ដែលជាធំ, ជាឥស្សរៈ, ជាចម្បងលើគេ។
-
ឥន្ទចាប នាម
( ម . ព . ឥន្ទធនូ )។
-
ឥន្ទចាបៈ នាម
( ម . ព . ឥន្ទធនូ )។
-
ឥន្ទជិត នាម
( ម . ព . ឥន្ទ្រជិត )។
-
ឥន្ទធនូ នាម
ធ្នូព្រះឥន្ទ។
-
ឥន្ទនិម្មិត នាម
រូបដែលព្រះឥន្ទ្រនិម្មិត។
-
ឥន្ទនិល នាម
ឈ្មោះត្បូងមួយប្រភេទព័ណ៌ខៀវខ្ចី; កែវមរកត
-
ឥន្ទនេល នាម
ឈ្មោះឈើមួយប្រភេទដើមនិងស្លឹកស្រដៀងនឹងត្របែកព្រៃផ្កាសម្បុរស្វាយចាស់
-
ឥន្ទបត្ត នាម
ឈ្មោះក្រុងមួយក្នុងប្រទេសឥណ្ឌាសម័យបុរាណត្រង់កន្លែងក្រុងទេល្ហីសព្វថ្ងៃនេះ?។
-
ឥន្ទបុរស
ព្រះឥន្ទដែលនិម្មិតមកជាបុរស។
-
ឥន្ទប្បដិមា នាម
រូបប្រៀបដោយរូបព្រះឥន្ទ្រគឺរូបសិតជាដើមដែលធ្វើជាតំណាងព្រះឥន្ទ្រ ( ហៅឥន្ទរូប " រូបព្រះឥន្ទ្រ " ក៏បាន )។
-
ឥន្ទប្បដិរូប
( ម . ព . ឥន្ទប្បដិមាក្នុងបដិមា )។
-
ឥន្ទព្រាហ្មណ៍
ព្រះឥន្ទដែលនិម្មិតមកជាព្រាហ្មណ៍។
-
ឥន្ទយក្ខ
ព្រះឥន្ទដែលនិម្មិតមកជាយក្ស។
-
ឥន្ទលាំ នាម
ឈ្មោះស្វាយមួយប្រភេទសណ្ឋានផ្លែស្រដៀងនឹងស្វាយខណ្ឌស្ករ
-
ឥន្ទវង្ស នាម
ឆន្ទឬកាព្យមានលំនាំសូរសំឡេងបទប្រៀបដូចជាសូរសព្ទប៉ីឬស្រឡៃនៃព្រះឥន្ទ។ជាឈ្មោះឆន្ទឬគាថាមួយយ៉ាងសម្រាប់ប្រើបានងាយខាងភាសាសំស្ក្រឹតនិងបាលីឬប្រើជាភាសាខ្មែរក៏បានប៉ុន្តែពិបាកតែងណាស់; បួនបាទគឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗមាន១២អក្សរ, ត្រង់អក្សរទី១, ២, ៣និងទី៤, ៥, ៦ជាតគណៈឥន្ទវំសច្ឆន្ទគឺគណៈដែលមានអក្សរទី១និងទី២ជាគរុទី៣ជាលហុ ( គរុដើមគរុកណ្ដាលលហុចុង ); ត្រង់អក្សរទី៧, ៨, ៩ជាជគណៈគឺគណៈដែលមានអក្សរទី១និងទី៣ជាលហុទី២ជាគរុ ( លហុដើមគរុកណ្ដាលលហុចុង ); ត្រង់អក្សរទី១០, ១១, ១២ជារគណៈគឺគណៈដែលមានអក្សរទី១និងទី៣ជាគរុទី២ជាលហុ ( គរុដើមលហុកណ្ដាលគរុចុង ); ទាំងបួនបាទមានកំណត់ដូចគ្នា ( ពាក្យប្រាប់មេឥន្ទវិសច្ឆន្ទនេះថាសាយិន្ទវំសាខលុយត្ថតាជរា )។
-
ឥន្ទវជិរច្ឆន្ទ នាម
ឆន្ទឬកាព្យមានដំណើរសូរសព្ទបទដ៏រុងរឿងប្រៀបប្រដូចអាវុធពេជ្ររបស់ព្រះឥន្ទ។ជាឈ្មោះឆន្ទឬគាថាមួយយ៉ាងសម្រាប់ប្រើបានងាយខាងភាសាសំស្ក្រឹតនិងបាលីឬប្រើជាភាសាខ្មែរក៏បានប៉ុន្តែពិបាកតែងណាស់, បួនបាទគឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗមាន១១អក្សរ, ត្រង់អក្សរទី១, ២, ៣និងទី៤, ៥, ៦ជាត - គណៈគឺគណៈដែលមានអក្សរទី១និងទី២ជាគរុទី៣ជាលហុ ( គរុដើមគរុកណ្ដាលលហុចុង ); ត្រង់អក្សរទី៧, ៨, ៩ជាជ - គណៈគឺគណៈដែលមានអក្សរទី១និងទី៣ជាលហុទី២ជាគរុ ( លហុដើមគរុកណ្ដាលលហុចុង ); ត្រង់អក្សរទី១០និងទី១១ជាគរុ; ទាំងបួនបាទមានកំណត់ដូចគ្នា ( ពាក្យប្រាប់មេឥន្ទវជិរច្ឆន្ទនេះថាឥន្ទាទិកាតាវជិរាជគាគោ )។
-
ឥន្ទវជីរ នាម
( ម . ព . ឥន្ទវជិរច្ឆន្ទ )។
-
ឥន្ទាវុធ នាម
អាវុធព្រះឥន្ទ; ឥន្ទធនូ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។