ឥន្ទនិល
អត្ថន័យ (2)
-
1
នាម
ឈ្មោះត្បូងមួយប្រភេទព័ណ៌ខៀវខ្ចី; កែវមរកត
ឧទាហរណ៍ ត្បូងឥន្ទនិល; កែវឥន្ទនិល។
-
2
នាម
ខ្មែរប្រើពាក្យនេះជាឈ្មោះរុក្ខជាតិមួយប្រភេទដើមសណ្ឋានជាវល្លិរឹង, ផ្កាជាចង្កោមៗសម្បុរស្វាយខ្ចីក៏មានសម្បុរក្រហមទុំក៏មានជាអគន្ធកបុស្ប, ជាឈើដាំឱ្យលូតឡើងទ្រើងបាន, គេច្រើនដាំក្បែរផ្ទះលំនៅយកជាម្លប់ឬដាំធ្វើជាខ្លោងទ្វារ
ឧទាហរណ៍ ឥន្ទនិលជារុក្ខជាតិអម្រឹតបុស្បផ្ការីកនៅបានយូរថ្ងៃ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)