ឥន្ទធនូ
អត្ថន័យ (2)
-
1
នាម
ធ្នូព្រះឥន្ទ។
-
2
នាម
ពន្លឺនាផ្ទៃមេឃមានសណ្ឋានកោងស្រដៀងនឹងរាងដងធ្នូដែលយឹតពេញកម្លាំងតែងកើតមានត្រង់ទិសផ្ទុយគ្នានឹងវង់ព្រះអាទិត្យកើតដោយរស្មីព្រះអាទិត្យចាំងប៉ះនឹងពពកហើយចូលទៅក្នុងតំណក់ទឹកភ្លៀងឬស្រទាប់ភ្លៀងព្ធដ៏អាកាលបញ្ចេញព័ណ៌៧យ៉ាងគឺព័ណ៌ស្វាយ, ខៀវលាយស្វាយនិងក្រហមប្រឿង, ខៀវ, បៃតង, លឿង, លឿងចាស់, ក្រហមប្រាកដដល់ភ្នែកអ្នកមើលឃើញ, ជាសញ្ជាតិរស្មីមួយបែបដ៏ល្អនាផ្ទៃអាកាស ( បើចង់ឃើញពន្លឺដូចឥន្ទធនូត្រូវឈរព្រួសទឹកឱ្យខ្លាំងពីខាងចំហៀងផ្ទុយគ្នានឹងវង់ព្រះអាទិត្យនឹងឃើញព័ណ៌៧យ៉ាងដូចព័ណ៌ឥន្ទធនូសុទ្ធសាធគ្រាន់តែមិនមានសណ្ឋានកោងធំដូចឥន្ទធនូប៉ុណ្ណោះ )
ឧទាហរណ៍ ឥន្ទធនូចុះមានឥន្ទធនូ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)