ឥន្ទ
អត្ថន័យ (2)
-
1
គុណនាម
ដែលជាធំ, ជាឥស្សរៈ, ជាចម្បងលើគេ។
-
2
នាម
ព្រះនាមទេវរាជជាអធិបតីនៃពួកទេវតាក្នុងឋានត្រៃត្រិង្សសួគ៌ទាំងជាអ្នកមានអំណាចត្រួតត្រាលើពួកទេវតានៅឋានចាតុម្មហារាជិកសួគ៌ផង, ជាទេវរាជស័ក្ដិសិទ្ធិវិសេសមួយអង្គក្នុងពួកទេវតាជាទីគោរពរបស់ពួកព្រាហ្មណិក, ទាំងពួកពុទ្ធសាសនិកក៏តែងតែគោរពចំពោះទៅរកទេវរាជអង្គនេះតាមកាលដ៏គួរម្ដងៗដែរ
ឧទាហរណ៍ ព្រះនាមព្រះឥន្ទមានច្រើន, (ព.ទេ.) ឬ (ព.កា.) ប្រើព្រះនាមថាកោសិយ, ឥន្ទកោសិយ, ឥន្ទទេព, ឥន្ទទេវរាជ, ឥន្ទរាជ, ឥន្ទរាជា, ឥន្ទ្រា, ឥន្ទ្រាធិរាជ, អមរិន្ទ, អមរេន្ទ្រ, វជិរបាណី, វជិរហត្ថ, វជិរាវុធ, វជ្រាយុធ, វាសវ, សុជម្បតីជាដើមអាចប្រើតាមសេចក្ដីត្រូវការ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)