វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 474 / 1268
-
ផលសម្បទា នាម
ការបរិបូណ៌ដោយផល, ការចម្រើនផល។
-
ផលសម្ប័ទ នាម
( ម . ព . ផលសម្បទាក្នុងផល )។
-
ផលសិទ្ធិ នាម
ការសម្រេចផល។
-
ផលស៊ីវិល នាម
ប្រាក់ឬវត្ថុផ្សេងៗដែលទទួលជាថ្នូរចំពោះការប្រើវត្ថុណាមួយ
-
ផលស្រូវឧត្តម នាម
ផលស្រូវបរិបូណ៌ឬសម្បូណ៌។
-
ផលានិសង្ស នាម
អានិសង្សនៃផល, ការហូតមកនៃផលគឺសេចក្ដីសុខសេចក្ដីចម្រើនដែលកើតអំពីផលនៃអំពើល្អ។
-
ផលានុផល នាម
ផ្លែនិងផ្លែតាមលំដាប់, ផ្លែមុននិងផ្លែក្រោយ; ផ្លែធំនិងផ្លែតូច។ពាក្យនេះតាមទម្លាប់ដែលប្រើមកគឺសំដៅយកផលដំណាំសំខាន់ៗដូចជាស្រូវ, ពោតដែលប្រើជាអាហារចាំបាច់និងផលដំណាំបន្ទាប់បន្សំរាយរងផ្សេងៗដូចជាល្មុត, ស្វាយ, ចេកជាដើម។
-
ផលាផល នាម
ផ្លែតូចនិងផ្លែធំ ( ផ្លែឈើតូចធំ )
-
ផលារាម នាម
សួនឈើមានផ្លែ, ចម្ការដំណាំមានផ្លែ។
-
ផលាហារ នាម
ផ្លែជាអាហារ, ផ្លែឈើសម្រាប់ប្រើជាអាហារ។ល។
-
ផលិក នាម
ឈ្មោះកែវថ្មវិសេសមួយប្រភេទមានព័ណ៌ស
-
ផលិកសាស្ត្រ នាម
វិទ្យាសាស្ត្រសិក្សាអំពីទម្រង់និងរចនាសម្ព័ន្ធរបស់ពពួកថ្មកែវ ( ថ្មគ្រីស្តាល់ )។
-
ផលិត កិរិយាសព្ទ
បង្កើត, ធ្វើឱ្យបានផល, បង្ហាញឬបញ្ចេញផលឱ្យឃើញជាក់ស្ដែង
-
ផលិតកម្ម នាម
ការបង្កើតផល, ការធ្វើឱ្យបានផល, ការបង្ហាញឬបញ្ចេញផលឱ្យឃើញជាក់ស្ដែង, អំពើដែលនាំឱ្យបានសម្រេចផល។
-
ផលិតករ នាម
អ្នកផលិត។បើស្ត្រីជាផលិតការិនី
-
ផលិតការិនី នាម
( ម . ព . ផលិតករ )។
-
ផលិតផល នាម
ផលដែលបានធ្វើសម្រេចហើយគឺផលដែលកើតបានមកពីការប្រកបមុខរបរផ្សេងៗមានកសិកម្មនិងឧស្សាហកម្មជាដើម។
-
ផលិតផលអឌ្ឍសិទ្ធ នាម
ផលិតផលពាក់កណ្ដាលសម្រេច។
-
ផលិតភាព នាម
ប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការប្រើប្រាស់ធនធានមនុស្សការចាត់ចែងនិងការប្រើប្រាស់ធនធានមនុស្សឱ្យត្រូវតាមការងារមុខតំណែងគុណវុឌ្ឍិនិងត្រូវតាមពេលវេលានិងទីកន្លែងដែលនាំឱ្យផលិតបានលទ្ធផលខ្ពស់ជាងមុនដោយប្រើប្រាស់ធនធាននិងមធ្យោបាយប្រសើរជាងមុន។
-
ផលុបភោគ នាម
សិទ្ធិប្រើប្រាស់និងអាស្រ័យផលលើអចលនទ្រព្យដែលជាកម្មសិទ្ធិអ្នកដទៃក្នុងអំឡុងពេលមានកំណត់ណាមួយដែលមិនឱ្យលើសពីមួយជីវិតរបស់ផលុបភាគី។
-
ផលុបភោគី នាម
បុគ្គលដែលទទួលបានផលុបភោគ។
-
ផល់ស្មា នាម
ស្មា។ ( រ . ស .)
-
ផល្គុន នាម
ឈ្មោះខែទី៤តាមចន្ទគតិមាន៣០ថ្ងៃ
-
ផស ឧទានសព្ទ
សូរឮដោយធ្វើអ្វីៗដែលប៉ោង, ដែលស្រួយបែកឬទង្គិច, ប៉ះគ្នាជាដើម។
-
ផសស្ដូក គុណកិរិយា
វាយតែមួយផសដួលស្ដូក។
-
ផសស្រូស គុណកិរិយា
វាយតែមួយផសដួលស្រូស។
-
ផស្ស នាម
សម្ផស្ស, ផ្សព្វគឺអារម្មណ៍ដែលមកប៉ះត្រូវអាយតនៈមានភ្នែកជាដើម, ការប៉ះពាល់ត្រូវ។
-
ផស្សាហារ នាម
អាហារគឺផស្សៈឬផស្សៈដែលទុកជាអាហារមួយប្រភេទសំដៅយកការប៉ះប្រសព្វគ្នានៃអាយតនៈខាងក្នុងនិងខាងក្រៅដែលមានវិញ្ញាណជាបច្ច័យ ...។
-
ផស្សៈ នាម
( ម . ព . ផស្ស )។
-
ផាក កិរិយាសព្ទ
ពិន័យលក់តាមទោសល្មើសកន្លងបញ្ញត្តិ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។