វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 463 / 1268
-
ប្រអប់ប្រាក់ នាម
ប្រអប់ដែលធ្វើដោយប្រាក់។
-
ប្រអប់មាត់ នាម
( ព . ប្រ .) ប្រអប់មាត់ប្រអប់គឺមាត់ ( មាត់ )
-
ប្រអប់សន្ទនា នាម
( ប . ព .) បង្អួចមួយប្រភេទរបស់កម្មវិធីដែលប្រើសម្រាប់បង្ហាញទិន្នន័យលទ្ធផលនិងទទួលយកជម្រើសឬចម្លើយពីអ្នកប្រើប្រាស់។
-
ប្រអប់អ៊ីមែល នាម
ប្រអប់សម្រាប់ផ្ទុកសារអេឡិចត្រូនិក។
-
ប្រអូង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រអប់ថាប្រអប់ប្រអូងគឺប្រអប់ច្រើនបែបធំខ្លះតូចខ្លះឬថ្លៃខ្លះថោកខ្លះដែលដាក់ក្នុងកំឡុងជាមួយគ្នា ( ព . សា .)។
-
ប្រអូស កិរិយាសព្ទ
អូសគ្នាទៅវិញទៅមកពេញកម្លាំងដោយកំហឹងឬអូសរយឺតៗមិនលែង។
-
ប្រអូសប្រទាញ កិរិយាសព្ទ
អូសទាញគ្នាទៅវិញទៅមក។
-
ប្រអួល នាម
ឈ្មោះចំណីស្ងួតល្អិតផង់ដូចកន្ទក់, ធ្វើពីអង្ករលីងឱ្យគ្រាន់តែឆ្អិនឬអំពីពោតលីង។
-
ប្រឱប កិរិយាសព្ទ
ឱបគ្នាទៅវិញទៅមក។
-
ប្រឱបប្រកៀក កិរិយាសព្ទ
កៀកឱបគ្នាទៅវិញទៅមក។
-
ប្រឱបព្ររឹត កិរិយាសព្ទ
ឱបរឹតគ្នាទៅវិញទៅមកឬឱបៗរឹតៗរឿយៗ។
-
ប្រា នាម
ឈ្មោះត្រីរំឥលមួយប្រភេទពួកត្រីទីពោ
-
ប្រាក គុណនាម
ច្រាល។ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រហមឱ្យប្លែកជាងប្រក្រតី
-
ប្រាកដ គុណនាម
ដែលល្បីល្បាញ, ដែលមានកេរ្តិ៍ឈ្មោះល្អ, ដែលលេចឮច្បាស់លាស់; ដែលមែនពិតណាស់
-
ប្រាកដជា គុណកិរិយា
មុខជា, មែនជា, ពិតជា
-
ប្រាកដនិយម នាម
លទ្ធិឬទម្លាប់ដែលនិយមតែការជាក់ស្ដែងដែលមានជាជាងសង្ឃឹមលើអ្វីដែលមិនទំនងជាកើតមាន
-
ប្រាកដប្រជា គុណកិរិយាគុណនាម
មែនទែន, ពិតណាស់ : ( សរសេរជាប្រកដក៏មាន )
-
ប្រាការ នាម
កំពែងឬកំផែង; បន្ទាយ, រាជវ័តិ
-
ប្រាក់ នាម
រ៉ែឬរតនវត្ថុមួយប្រភេទមានសម្បុរ - សសាច់រឹងមានតម្លៃរងបន្ទាប់ពីមាសមក, ជារបស់សម្រាប់ចាយនិងប្រកបការបានច្រើនយ៉ាង ...
-
ប្រាក់កក់ នាម
ប្រាក់ដែលអ្នកទិញបង់ទៅឱ្យអ្នកលក់នៅពេលបង្កើតកិច្ចសន្យាដើម្បីធានាសិទ្ធិរបស់ខ្លួនថានឹងបានរបស់ដែលចង់ទិញនោះនៅពេលកំណត់ជាក់លាក់មួយ។
-
ប្រាក់កម្ចី កិរិយាសព្ទ
លុយដែលគេផ្ដល់ឱ្យខ្ចីដោយមានឬគ្មានការប្រាក់
-
ប្រាក់កម្រៃ នាម
ប្រាក់ដែលទទួលបានពីការងារប្រចាំថ្ងៃឬប្រាក់ចំណេញដែលទទួលបានពីការប្រកបការងារអ្វីមួយ។
-
ប្រាក់កម្រៃជើងសា នាម
( ម . ព . កម្រៃជើងសា )។
-
ប្រាក់កាក់ នាម
ឈ្មោះលុយដែលធ្វើពីលោហៈ
-
ប្រាក់កាស នាម
លុយកាក់សាច់ប្រាក់សម្រាប់ចាយវាយ
-
ប្រាក់ឈ្នួល នាម
ប្រាក់ដែលទទួលបានពីការស៊ីឈ្នួល
-
ប្រាក់ឈ្នួលអប្បបរមា នាម
ប្រាក់ឈ្នួលកម្រិតទាបបំផុត
-
ប្រាក់បំណាច់ នាម
ប្រាក់ខែប្រាក់ឈ្នួលប្រាក់បៀវត្ស
-
ប្រាក់បំណាច់ឆ្នាំ នាម
ប្រាក់រង្វាន់ប្រចាំឆ្នាំ
-
ប្រាក់បំណាច់មុខងារ នាម
ប្រាក់បន្ថែមលើបៀវត្សមូលដ្ឋាននៃមន្ត្រីរាជការដែលបំពេញមុខតំណែងវិជ្ជាជីវៈនិងបទពិសោធការងារ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។