វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 460 / 1268
-
ប្រសូតិគ្រឹះ នាម
ផ្ទះសម្រាប់សម្រាលកូន។
-
ប្រសូតិវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីគភ៌និងការបង្កើតទារក; សម្ភពវិទ្យា
-
ប្រសើរ គុណនាម
ល្អកន្លង, ប្រពៃពេក, ត្រកាល, ថ្លៃថ្លា, ដែលគួរសរសើរ, គួរស្ងើច
-
ប្រសើរសល់ស្រី គុណនាម
ប្រសើរលើសឬជាងស្រីទាំងពួង
-
ប្រសើរសោភ័ន គុណនាម
ប្រសើរក្រៃលែង។
-
ប្រសើរឧត្តម
ប្រសើរកន្លង។
-
ប្រសើរឯក
ប្រសើរបំផុត។
-
ប្រសេច ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រសាចថាប្រសេចប្រសាចគឺប្រសាចច្របូកច្របល់គ្នា; និយាយថា
-
ប្រស់ កិរិយាសព្ទ
បង្ខាំងរក្សាទុកឱ្យរស់នៅបានយូរដើម្បីនឹងពិឃាតក្នុងថ្ងៃខាងមុខ
-
ប្រស្ដែង នាម
( ម . ព . ព្រះស្ដែង )។
-
ប្រស្នា នាម
( ម . ព . បញ្ហា )។
-
ប្រស្និត នាម
សម្ដីប្រើភ្លាត់ឃ្លាតចេញមកពីពាក្យប្រឆ្ងិត។
-
ប្រស្រាវភាជនៈ នាម
ភាជនៈសម្រាប់បន្ទោបស្សាវៈ ( កន្ថោរបត់ជើងតូច )។
-
ប្រស្រាវភាជន៍ នាម
( ម . ព . ប្រស្រាវភាជនៈ )។
-
ប្រស្រាវៈ នាម
ដូចគ្នានឹងបស្សាវៈ។
-
ប្រស្រី នាម
ផ្នែកជារង្វង់មូលប៉ោងដែលមានពណ៌ស្ថិតនៅក្នុងកែវភ្នែកព័ទ្ធជុំវិញកូនក្រមុំ
-
ប្រស្រ័យ នាម
សេចក្ដីស្នេហា, ស្រឡាញ់, រាប់អាន; សេចក្ដីគោរព; ដំណើរត្រូវអធ្យាស្រ័យគ្នា
-
ប្រសៗ ឧទានសព្ទ
( ម . ព . ប្រស )។
-
ប្រហក កិរិយាសព្ទ
ស៊កបន្លួញបញ្ចូលក្នុងដំណាប់ឬស៊កស្នូលអ្វីមួយក្នុងបំពង់, ក្នុងប្រហោង។
-
ប្រហប់ នាម
ច្រកឬស៊ងមានសណ្ឋានដូចជាទ្វារជ្រលមចង្អៀតឬជ្រៅ
-
ប្រហាក់ ប.
ពាក្យសម្រាប់និយាយផ្សំនាំមុខពាក្យប្រហែលថាប្រហាក់ប្រហែលគឺប្រហែលដោយស្រពេចស្រពឹល។
-
ប្រហាត គុណនាមនាម
ភ្លាវលាយជូរ, ភ្លាវបាត់រសកំណើត
-
ប្រហាតមាត់ នាម
ភ្លាវមាត់។
-
ប្រហារ នាម
ការទះ, តប់, ទាត់ធាក់, វាយ, សំពង, កាប់, ចាក់ ...។
-
ប្រហារជីវិត
សម្លាប់។
-
ប្រហារដោយដំបង
វាយនឹងដំបង។
-
ប្រហារទាន នាម
ការឱ្យនូវប្រហារគឺការធ្វើនូវប្រហារមានទះ, តប់ជាដើម។
-
ប្រហាំង នាម
ឈ្មោះសំណមួយប្រភេទមានសាច់រឹង
-
ប្រហិត នាម
គ្រឿងផ្សំច្រើនមុខជាជំនួយអាហារឱ្យមានរសឆ្ងាញ់។ខ្មែរយើងប្រើជាឈ្មោះម្ហូបធ្វើដោយត្រីឬសាច់ចិញ្ច្រាំឬបុកគ្រលុកជាមួយនឹងគ្រឿងផ្សំច្រើនប្រភេទមានលាយម្សៅខ្សាយខ្លះផងហើយពូតជាដុំតូចៗរួចចៀននឹងខ្លាញ់ឬស្ល
-
ប្រហិតគោក
ប្រហិតឥតទឹក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។