វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 408 / 1268
-
បិដកត្រ័យ នាម
( ម . ព . ត្រៃបិដក )។
-
បិដរ នាម
( ម . ព . បិតរ )។
-
បិដ្ឋជាតិ នាម
ជាតិម្សៅឬម្សៅមើមផ្សេងៗ។
-
បិដ្ឋិ នាម
ខ្នងឬខាងក្រោយ។
-
បិដ្ឋិលេខ នាម
ការចារការចុះហត្ថលេខាឬបោះត្រាលើខ្នងលិខិតឬបណ្ណ; សេចក្ដីបញ្ជាក់។
-
បិដ្ឋិលេខកម្ម នាម
ការផ្ទេររូបិយាណត្តិពីម្នាក់ទៅម្នាក់ដោយមានសរសេរចារនិងចុះហត្ថលេខានៅលើខ្នងរូបិយាណត្តិ។
-
បិដ្ឋ្យដ្ឋិកសត្វ នាម
សត្វមួយពួកដែលមានឆ្អឹងទ្រនុងខ្នងហើយមានឆ្អឹងជំនីរតភ្ជាប់ពីទ្រនុងខ្នងនោះរួមមកខាងពោះ, ហៅដោយរួបរួមថាសត្វមានគ្រោងឆ្អឹងដូចជាគោ, ក្របី, ត្រីជាដើម។
-
បិដ្ឋ្យាដ្ឋិកសត្វ នាម
( ម . ព . បិដ្ឋ្យដ្ឋិកសត្វ )។
-
បិដ្ឋ្យាដ្ឋិកៈ នាម
( ម . ព . បិដ្ឋ្យាដ្ឋិកសត្វ )។
-
បិណ្ឌ នាម
ការប្រមូលឱ្យមូលឬពូតឱ្យជាដុំ, ដុំ; ការចិញ្ចឹមជីវិត។ខ្មែរយើងប្រើពាក្យនេះជាឈ្មោះនៃវិធីធ្វើទានមួយយ៉ាង ( តាមប្រពៃណីរបស់ប្រទេស ) ធ្វើបានពីត្រឹមថ្ងៃ១រោចខែភទ្របទទៅដល់ថ្ងៃខែដាច់ (១៥ថ្ងៃ ) ... ហៅថាបុណ្យកាន់បិណ្ឌឬបុណ្យដាក់បិណ្ឌ, ហៅខ្លីត្រឹមតែកាន់បិណ្ឌឬដាក់បិណ្ឌក៏បាន; ថ្ងៃ១៥រោចខែភទ្របទហៅថាថ្ងៃភ្ជុំបិណ្ឌ . . ., ពួកឧបាសកទាយកតែងទៅប្រជុំគ្នាធ្វើទានឯវត្តមិនសូវមានអ្នកណាមួយខានឡើយ។
-
បិណ្ឌបាត នាម
អាហារដែលប្រមូលឱ្យជាដុំដាក់ក្នុងបាត្រគឺចង្ហាន់ដាក់បាត្រឬចង្ហាន់រាប់បាត្រ ( សម្រាប់បព្វជិតក្នុងព្រះពុទ្ធសាសនា )
-
បិណ្ឌបាតចារិកវត្ត នាម
ការប្រព្រឹត្តដើររកចង្ហាន់ដែលទាយកគេដាក់ឱ្យក្នុងបាត្រ ( ការប្រព្រឹត្តដើរបិណ្ឌបាតទុកជាវត្តប្រតិបត្តិមួយដ៏សំខាន់របស់ពួកបព្វជិតក្នុងព្រះពុទ្ធសាសនា, ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរថាជាការចិញ្ចឹមជីវិតដោយប្រពៃជាដំណើរនាំឱ្យអាជីវបារិសុទ្ធិសីលបរិសុទ្ធល្អ )។
-
បិណ្ឌបាតទាន នាម
ការឱ្យចង្ហាន់បិណ្ឌបាតគឺការដែលទាយកឱ្យភោជនាហារជាគ្រឿងចិញ្ចឹមជីវិតដោយសេចក្ដីសង្គ្រោះដល់បព្វជិតមិនឱ្យដាច់ពោះស្លាប់
-
បិណ្ឌបាតប្បច្ច័យ នាម
អាហារបិណ្ឌបាតដែលជាគ្រឿងអាស្រ័យចិញ្ចឹមជីវិតរបស់បព្វជិត។
-
បិណ្ឌបាតិកង្គៈ នាម
អង្គរបស់ភិក្ខុអ្នកត្រាច់ទៅដើម្បីបិណ្ឌបាតជាវត្ត ( ឈ្មោះធុតង្គទី៣ក្នុងពួកធុតង្គទាំង១៣)។
-
បិណ្ឌាយាយី កិរិយាសព្ទ
( ម . ព . យាយី១)។
-
បិណ្ឌីករណ៍ នាម
ការប្រមូលផ្ដុំ។
-
បិណ្ឌីសិលា នាម
ការប្រមូលផ្តុំថ្មគរគ្នា។
-
បិត កិរិយាសព្ទ
កាន់ទប់ដោយដៃទាំងពីរកូត, ប្រួម, សម្រួចដោយមុខកាំបិតបន្ទោះឬកាំបិតឯទៀតក៏បាន
-
បិតជាតិ នាម
ផ្នែកលឿងនៃស៊ុតដែលអាចបង្កកំណើតបាន។
-
បិតរ នាម
បិតា ( ឪពុក )។
-
បិតា នាម
បុរសអ្នកបីបាច់រក្សាកូន ( ឪពុក )។
-
បិតាក្មេក នាម
ឪពុកក្មេក។
-
បិតាធម៌ នាម
ឪពុកធម៌។
-
បិតាធិបតេយ្យ នាម
របៀបនៃការគ្រប់គ្រងនិងការដឹកនាំរដ្ឋដែលមានលក្ខណៈស្រដៀងនឹងការគ្រប់គ្រងរបស់ឪពុកទៅលើកូនឬការគ្រប់គ្រងដែលមានលក្ខណៈរួមផ្សំរវាងការប្រើអំណាចជាមួយនឹងការទទួលខុសត្រូវក្នុងការមើលថែសមាជិកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន
-
បិតាមហា នាម
ជីតា។
-
បិតុគុណ នាម
គុណបិតា។
-
បិតុឃាត នាម
អំពើពិឃាតបិតាបង្កើត។
-
បិតុឃាតកម្ម នាម
( ម . ព . បិតុឃាត )។
-
បិតុឃាតកៈ នាម
អ្នកដែលពិឃាតបិតាបង្កើត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។