វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 407 / 1268
-
បាស៊ី នាម
( ម . ព . បាស៊ីយ៍ )។
-
បាស៊ីកុក នាម
( ម . ព . បាស៊ីរបេង )។
-
បាស៊ីឃ្លង់ នាម
បាក់តេរីម្យ៉ាងដែលបង្ករោគឃ្លង់។បាក់តេរីនេះរកឃើញនៅគ្រិស្តសករាជ១៨៧៣ដោយជនជាតិន័រវែសឈ្មោះហង់សិន (Gerhard Armauer Hansen)។
-
បាស៊ីយ៍ នាម
ពពួកបាក់តេរីឯកកោសិកាមានរាងដូចកូនដំបងដែលអាចរស់នៅក្នុងដីទឹកខ្យល់សព៌ាង្គកាយ ...។
-
បាស៊ីរបេង នាម
បាក់តេរីម្យ៉ាងដែលបង្ករោគរបេងចំពោះមនុស្សនិងសត្វ។បាក់តេរីនេះរកឃើញនៅគ្រិស្តសករាជ១៨៨២ដោយជនជាតិអាល្លឺម៉ង់ឈ្មោះរ៉ូបែរកុក។
-
បាស៊ីហង់សិន នាម
( ម . ព . បាស៊ីឃ្លង់ )។
-
បាស្កា នាម
( ម . ព . បាសកា )។
-
បាហុនកដ្ឋាន នាម
កន្លែងទទួលភ្ញៀវ, បន្ទប់សម្រាប់ទទួលភ្ញៀវ
-
បាហុនកៈ នាម
ជនដែលមកដោយមានការអ្វីមួយឬដែលមកលេងដោយសេចក្ដីនឹករឭក, ភ្ញៀវ។
-
បាហុនដ្ឋាន នាម
បន្ទប់ទទួលភ្ញៀវ
-
បាហុនិកា នាម
( ម . ព . បាហុនកៈ )។
-
បាឡាត់ នាម
ឋានន្តរនៃមន្ត្រីសង្ឃថ្នាក់ឋានានុក្រមថ្នាក់ខ្ពស់ជាងសមុហ៍ជាសហការីនៃព្រះរាជាគណៈគ្រប់ថ្នាក់ទាំង៤គឺឯក, ទោ, ត្រី, ចត្វាមានឋានន្តរគឺងារជាភាសាបាលីផ្សេងៗគ្នា; សម្រាប់មេគណគ្រប់ខែត្រក៏មានឋានានុក្រមទីបាឡាត់ដែរ។
-
បាឡី នាម
( ម . ព . បាលី )។
-
បាឡែន នាម
ថនិកមច្ឆាមួយប្រភេទដែលមានមាឌធំរស់នៅក្នុងទឹកប្រៃមានទម្ងន់ច្រើនតោន
-
បាំង កិរិយាសព្ទ
បិទ, រាំង, ខ្ចប់ឱ្យកំបាំង
-
បាំងខែល គុណកិរិយា
ដែលមានលំនាំទ្រេតចំខែងដូចជាគេយកខែលបាំង
-
បាំងខ្លែង នាម
ប៉ែកដំបូលមណ្ឌបមានសណ្ឋានដូចហោជាង។
-
បាំងខ្លោង នាម
គ្រឿងលម្អស្ថាបត្យកម្មដែលមានទម្រង់ផ្សេងៗសម្រាប់តុបតែងលម្អនៅលើខ្លោងទ្វារឬគោបុរៈប្រាសាទបុរាណវត្តអារាមនិងអគារសាធារណៈ
-
បាំងគំនិត កិរិយាសព្ទ
រាំងគំនិតមិនឱ្យគិតឃើញ។
-
បាំងឆត្រ កិរិយាសព្ទនាម
បើកឆត្រគ្របពីលើមិនឱ្យត្រូវកម្ដៅថ្ងៃឬត្រូវភ្លៀង។
-
បាំងដៃ កិរិយាសព្ទ
យកបាតដៃបាំងទន្ទឹមនឹងថ្ងាសមិនឱ្យពន្លឺចាំងពឹលភ្នែកដើម្បីនឹងមើលអ្វីៗឱ្យឃើញច្បាស់។
-
បាំងភក់ នាម
បន្ទះឈើឬបន្ទះដែកមានសណ្ឋានក្រឡូមឬសំប៉ែតដាក់បន្ទើតឱ្យហើបងើបគ្របពីលើកង់រថសេះ, រថយន្ត, ទោចក្រយានជាដើមសម្រាប់បាំងមិនឱ្យភក់ឬធូលីខ្ទាតឬហុយមកខាងលើ; ហៅថាគម្របកង់ក៏បាន។
-
បាំងភ្នែក គុណកិរិយា
( សំនួន .) ដោយធ្វើជាមិនឃើញមិនដឹងមិនឮ
-
បាំងសាច នាម
ដំបូលល្វែងខាងក្រៅបំផុតសម្រាប់ជារបាំងរាំងទឹកភ្លៀងមិនឱ្យសាចចូលមកដល់ល្វែងខាងក្នុង
-
បាំងសែង នាម
ឈ្មោះគ្រឿងហែថ្នាក់ខ្ពស់មួយប្រភេទមានសណ្ឋានជាចាមរខ្នាតធំមានដងវែងសម្រាប់បាំងពីខាងមិនឱ្យពន្លឺព្រះអាទិត្យចាំងព្រះភ័ក្ដ្រព្រះរាជា។ប្រើតែក្នុងវេលាដែលស្ដេចចេញហែប្រទក្សិណរាជធានីជាដើម ( ស . ប្រើប័ងសូរយ៍អ . ថ . ប័ងស៊ូន, និងប័ងទ្រេកអ . ថ . ប័ងសែក ...)។
-
បាំងស្ទើរ គុណកិរិយាគុណនាម
ដែលនៅស្ទាក់ស្ទើរមិនទាន់ស៊ប់ឬមិនទាន់ដាច់ស្រេច, ដែលនៅក្នុងការរារែក
-
បាំងស្លាប នាម
( វ . វិចិ .) បន្ទះមានរាងដូចព្រុយត្រីសម្រាប់ចាប់ភ្ជាប់នៅចំហៀងមកុដអប្សរាទាំងពីរខាង។
-
បិច កិរិយាសព្ទ
ចាប់ទាញដោយប្រើមេដៃនិងម្រាមដៃយ៉ាងស្រាលហើយរហ័ស
-
បិចបោច កិរិយាសព្ទ
លូកបិចនាយអាយបិចនិងខាំទាញធ្វើជាចំណី
-
បិដក នាម
ល្អី, កញ្ជើ; បរិយត្តិធម៌។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។