វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 403 / 1268
-
បាទចរណ៍ នាម
ការដើរដោយជើងឥតមានយានជំនិះ ( ការដើរជើង )។
-
បាទចារ នាម
( ម . ព . បាទចរណ៍ )។
-
បាទចារិនី នាម
( ម . ព . បាទចារី )។
-
បាទចារី នាម
អ្នកត្រាច់ទៅដោយជើង, អ្នកដើរជើងទាហានថ្មើរជើង។
-
បាទបរិចារិកា នាម
ស្ត្រីអ្នកបម្រើជិតជើង ( ភរិយា )។
-
បាទមូល នាម
ទីតាំងនៃជើង, ទីជិតជើង
-
បាទយុគល នាម
ជើងទាំងគូ ( រ . ស .)
-
បាទា នាម
ជើងទាំងឡាយ, ជើងទាំងពីរ
-
បាទី នាម
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះដាក់ជាស្រុកហៅថាស្រុកបាទីក្នុងខែត្រតាកែវ។
-
បាទុក នាម
ទ្រនាប់ជើង ( ដែលធ្វើដោយឈើឬស្មៅឬក៏ធ្វើពីអ្វីផ្សេងៗក្រៅពីស្បែក ); ច្រើនប្រើជា ( រ . ស .) ថា
-
បាទុកា នាម
( ម . ព . បាទុក )។
-
បាន កិរិយាសព្ទគុណកិរិយាគុណនាមនាម
សម្រេច, សម្រេចប្រយោជន៍, ដល់ព្រម, សមប្រកប, កប
-
បានការ កិរិយាសព្ទ
កើតការ, សម្រេចការ។
-
បានចិត្ត កិរិយាសព្ទ
ឡើងទឹកចិត្តនាំឱ្យអង់អាចព្រហើនដោយស្គាល់ចិត្ត។
-
បានដៃ កិរិយាសព្ទ
ស៊ប់ឬលុះក្នុងកណ្ដាប់ដៃ។
-
បានតែ គុណកិរិយា
ត្រឹមតែមិនហួសពីនេះ, គួរតែសមតែ
-
បានតែពាក្យត្រគាកស្លាប់ស្ដូក
( ព . ទ . បុ .) បានតែខាងនិយាយស្ដីថាឱ្យគេតែខ្លួនឯងឥតធ្វើអ្វីសោះ។
-
បានតែមាត់ កិរិយាសព្ទ
បានតែខាងថាប៉ុន្តែយកជាការពុំកើត។
-
បានមាត់បានក កិរិយាសព្ទគុណកិរិយា
ដែលចេះសម្ដីថ្វីមាត់ថានេះថានោះសម្រួលកិច្ចការឱ្យងាយធ្វើងាយកើតឬដែលមានពាក្យសម្ដីរួសរ៉ាវរាក់ទាក់។
-
បានមាត់បានពាក្យ កិរិយាសព្ទគុណកិរិយា
( ម . ព . បានមាត់បានក )។
-
បានីយ គុណនាម
ដែលគេគប្បីផឹក, ដែលគួរផឹកបាន, ដែលសម្រាប់ផឹក។
-
បានីយដ្ឋាន នាម
ផ្ទះឬទីកន្លែងនៃគ្រឿងផឹក, ទីលក់គ្រឿងផឹកផ្សេងៗ។
-
បានីយភោជនីយដ្ឋាន នាម
កន្លែងសម្រាប់បរិភោគអាហារឬផឹកភេសជ្ជៈឬស្រាជាដើម។
-
បាប គុណនាម
ដែលលាមក, អាក្រក់, ពុំប្រសើរ
-
បាបកម្ម នាម
អំពើអាក្រក់។
-
បាបគ្រោះ នាម
គ្រោះអាក្រក់, គ្រោះកាច។
-
បាបចិត្ត នាម
ចិត្តបាបគឺចិត្តលាមក, អាក្រក់។
-
បាបធម៌ នាម
ធម៌លាមក, អាក្រក់គឺសភាវៈដែលជាជំនួយចិត្តនាំចិត្តឱ្យហ៊ានធ្វើអំពើអាក្រក់ដូចយ៉ាងសេចក្ដីច្រណែនឈ្នានីស, ឥតអៀនខ្មាសឥតរាងរអាទៅរកអំពើអាក្រក់ជាដើម។
-
បាបមិត្ត នាម
មិត្រអាក្រក់គឺមិត្រដែលនាំឱ្យខូចខាតប្រយោជន៍, នាំឱ្យមានសេចក្ដីវិនាសផ្សេងៗ
-
បាបមិនឆ្អាបមាត់ កិរិយាសព្ទ
ធ្វើគេឱ្យវិនាសហើយខ្លួនឥតបានទ្រព្យធនឬប្រយោជន៍អ្វីតិចតួចឡើយបានតែបាប ( ព . ទ . បុ .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។