វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 401 / 1268
-
បាញ់ចានឿក នាម
( ម . ព . ក្រឡោជី )។
-
បាញ់ឆែវ នាម
( ម . ព . អំបែងស្នូល )។
-
បាញ់ឌុក នាម
ឈ្មោះបង្អែមមួយប្រភេទស្រដៀងនឹងនំកូរមានពណ៌បៃតងដោយសារទឹកស្លឹកតើយប៉ុន្តែមានរសសាបពេលបរិភាគគេលាយជាមួយនឹងទឹកស្ករល្ងនិងខ្ទិះដូង។
-
បាញ់បែវ នាម
ឈ្មោះនំមួយប្រភេទរាងមូលសំប៉ែតធ្វើពីម្សៅខ្សាយម្សៅឆាដាក់ស្នូលសណ្ដែកពីលើចំហុយដាក់ក្នុងពែង។
-
បាញ់បោះ កិរិយាសព្ទ
ប្រើអាវុធឬកាំភ្លើងអនាធិបតេយ្យ
-
បាញ់រង នាម
ឈ្មោះអង្គញ់កោយគឺអង្គញ់ដែលសម្រាប់បោះសម្រាប់បាញ់។
-
បាញ់វង់ កិរិយាសព្ទ
បាញ់ចន្លោងគឺបាញ់តម្រង់ឱ្យព្រួញឬគ្រាប់ចូលក្នុងប្រហោងមណ្ឌលមូលដែលកំណត់។
-
បាញ់ស៊ុង នាម
ឈ្មោះម្ហូបមួយប្រភេទស្រដៀងនំបញ្ចុកតែមានសរសៃធំជាងបរិភោគផ្សំជាមួយនឹងសាច់ឆ្អិនបន្លែស្រស់លាយនឹងទឹកត្រី។
-
បាញ់ហយ នាម
ឈ្មោះម្ហូបមួយប្រភេទស្រដៀងនំបញ្ចុកតែមានសរសៃល្អិតជាងបរិភោគផ្សំជាមួយនឹងសាច់ឆ្អិនបន្លែស្រស់លាយនឹងទឹកត្រី
-
បាញ់អ៊ិច នាម
ឈ្មោះនំមួយប្រភេទរាងមូលសំប៉ែតធ្វើពីម្សៅដំណើបស្នូលសណ្ដែកទ្រាប់ស្លឹកចេកចំហុយរួចលាបខ្ទិះដូងពីលើ។
-
បាដាង នាម
( ម . ព . កងគ្រាប់ )។
-
បាដិទេសនីយ នាម
ឈ្មោះអាបត្តិជាទេសនាគាមិនីមួយផ្នែកមាន៤សិក្ខាបទ ( ក្នុងពួកអាបត្តិ៧កង ) សម្រាប់ភិក្ខុពុទ្ធសាសនិក ( ព . វិ .)។
-
បាដិទេសនីយៈ នាម
( ម . ព . បាដិទេសនីយ )។
-
បាដិបុគ្គលិក នាម
ដែលចំពោះរូបបុគ្គលមួយៗ។
-
បាដិបុគ្គលិកទាន នាម
ទានដែលគេឱ្យចំពោះរូបបុគ្គល។
-
បាដិភោគ នាម
អ្នកធានា, អ្នកទទួលរ៉ាប់រងដំណើរអ្វីៗជួសអ្នកដទៃ។
-
បាដិមោក្ខ នាម
ឈ្មោះបាលីពុទ្ធប្បញ្ញត្តិដែលជាសិក្ខាបទមួយៗសម្រាប់ឱ្យភិក្ខុសូត្រក្នុងទីប្រជុំសង្ឃរាល់កន្លះខែ
-
បាដិហារិយ៍ នាម
ការអស្ចារ្យគួរស្ញែងដែលកើតអំពីការសម្ដែងឫទ្ធិរបស់ឧត្តរិមនុស្សមានព្រះសម្មាសម្ពុទ្ធជាដើម
-
បាដិហារ្យ នាម
( ម . ព . បាដិហារិយ៍ )។
-
បាឋ នាម
ការរៀន; ការថ្លែងរឿង; រឿងរ៉ាវ; បាលី។
-
បាឋកថា នាម
សម្ដីថ្លែងសេចក្ដី ( មាត់ទទេ )។
-
បាឋកៈ នាម
អ្នកសម្ដែងរឿងរ៉ាវ, អ្នកថ្លែងសេចក្ដី; អ្នកសូត្របាលី។
-
បាឋិកា នាម
( ម . ព . បាឋកៈ )។
-
បាឋៈ នាម
( ម . ព . បាឋ )។
-
បាណកវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីបាណកសត្វ, សត្វល្អិត។
-
បាណកសត្វ នាម
សត្វល្អិតគ្មានឆ្អឹងខ្នងមានដងខ្លួនកង់ៗចែកជាបីផ្នែកក្បាលទ្រូងនិងពោះមានជើងបីគូពុកឬអង់តែនមួយគូហើយជាទូទៅមានស្លាប
-
បាណកាសី នាម
រុក្ខជាតិនិងសត្វទាំងឡាយណាដែលស៊ីសត្វល្អិតជាអាហារ
-
បាណកៈ នាម
សត្វល្អិតផ្សេងៗមានដង្កូវ, កណ្ដូប, កំពោង, កញ្ចែជាដើម។ហៅថាបាណកជាតិឬបាណកសត្វក៏បាន។
-
បាណាតិបាត នាម
ការញ៉ាំងជីវិតឱ្យធ្លាក់កន្លងទៅគឺការផ្ដាច់ជីវិតសត្វ, ការសម្លាប់សត្វ។
-
បាណៈ នាម
( ម . ព . បា្រណ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។