វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 389 / 1268
-
បន្ទោ កិរិយាសព្ទ
បញ្ចេញ, បន្ថយ, នាំចេញ
-
បន្ទោបង់ កិរិយាសព្ទ
នាំបង់, បន្ថយចេញ
-
បន្ទោលកាក នាម
ឈ្មោះកាព្យមួយប្រភេទក្នុង១ល្បះមាន៤ឃ្លាឃ្លាទី១និងឃ្លាទី៣មាន៤ព្យាង្គឃ្លាទី២និងឃ្លាទី៤មាន៦ព្យាង្គ
-
បន្ទោស កិរិយាសព្ទ
ស្ដីឱ្យដោយគ្រាន់តែប្រាប់ទោសកំហុសឥតមានជេរវាយឬធ្វើទោសអ្វី
-
បន្ទោសទាល់តែងើបមុខមិនរួច
បន្ទោសខ្លាំងផ្ទួនៗទាល់តែទម្លាក់មុខជ្រុប។
-
បន្ទោសរាស់ កិរិយាសព្ទ
ស្ដីបន្ទោសប៉ាតតាមតែប្រទះមិនថាអ្នកណាជាអ្នកណា។
-
បន្ទោឧច្ចារៈ កិរិយាសព្ទ
បត់ជើងធំ។
-
បន្ទោឧច្ចារៈបស្សាវៈ កិរិយាសព្ទ
បត់ជើងធំតូច។
-
បន្ទោះ នាម
ចម្រៀកផ្ដៅឬឫស្សីដែលពុះ, ដែលច្រៀករួចបិតនឹងកាំបិតបន្ទោះសម្រាប់ត្បាញ, សម្រាប់ក្រង
-
បន្ទោះប្រហុក នាម
ឈ្មោះសម្លម្ជូរមួយប្រភេទស្លបង់តែប្រហុកនិងអំបិលសុទ្ធសាធ, សម្រាប់ប្រើតាមការទ័លមួយដងមួយកាល។
-
បន្ទោះព្រហក់ នាម
( ម . ព . បន្ទោះប្រហុក )។
-
បន្ទំ កិរិយាសព្ទ
ធ្វើឱ្យទំ, ចាប់ដាក់ឱ្យទំ, ឱ្យតោង
-
បន្ទំល័ក្ដ កិរិយាសព្ទ
( ម . ព . ចងល័ក្ដ )។
-
បន្ទះ នាម
ចម្រៀកឈើ, ចម្រៀកឫស្សីដែលមានបន្ទារធំជាងទោល ( ចម្រៀកសំប៉ែត )
-
បន្ទ្រាន់ កិរិយាសព្ទ
ធ្វើឱ្យទ្រាន់
-
បន្ទ្រេត កិរិយាសព្ទ
ធ្វើឱ្យទ្រេត
-
បន្ទ្រោម កិរិយាសព្ទ
ធ្វើឱ្យទ្រោម
-
បន្ធាត់ កិរិយាសព្ទ
ធ្វើឱ្យធាត់។
-
បន្ធាត់បន្ធំ ប.
ធ្វើឱ្យធាត់ធំឬឱ្យធំធាត់។
-
បន្ធូរ កិរិយាសព្ទ
ធ្វើឱ្យធូរគឺធ្វើមិនឱ្យតឹងមិនឱ្យចង្អៀតពេក
-
បន្ធូរបន្ថយ កិរិយាសព្ទ
ធ្វើឱ្យធូរថយ, ឱ្យទូលាយ។
-
បន្ធំ កិរិយាសព្ទ
ធ្វើឱ្យធំ; លើកស័ក្ដិយសឱ្យធំជាងមុន។
-
បន្ធំបន្ធាត់ ប.
( ម . ព . បន្ធាត់បន្ធំ )។
-
បន្លប់ កិរិយាសព្ទ
ធ្វើឱ្យឡប់គឺនិយាយបង្គ្របឬនិយាយបំភាន់ដើម្បីឱ្យគេឡប់វល់ប្រាជ្ញាទាល់សម្ដី
-
បន្លា នាម
រុក្ខាវយវៈស្រួចមុតរបស់ឈើ, ឫស្សី, ផ្ដៅ, វល្លិពួកខ្លះជាដើម
-
បន្លាក្នុងភូមិ នាម
( ព . ប្រ .) បន្លាក្នុងភូមិគឺមានមនុស្សកាចអាក្រក់នៅក្នុងភូមិជាមួយ។
-
បន្លាច កិរិយាសព្ទ
ធ្វើឱ្យខ្លាចដោយព្យូហ៍, ដោយកលឧបាយឬដោយសំដែងអាការៈគួរស្បើមគួរស្ញើប។
-
បន្លាយ កិរិយាសព្ទ
បណ្ដោយឱ្យវែង
-
បន្លាស់ នាម
អំពើដែលផ្លាស់ឬអ្វីៗដែលផ្លាស់ជាជំនួសគេ
-
បន្លាស្បូវ គុណនាម
ដែលមានសណ្ឋានស្រួចដូចពន្លកស្បូវ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។