វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 386 / 1268
-
បទអន្តរាគមន៍ នាម
សេចក្ដីថ្លែងសុន្ទរកថា, ការចូលរួមបញ្ចេញមតិយោបល់, ចំណាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំណាមួយ
-
បទអាជ្ញា នាម
អំពើដែលនាំឱ្យខូចសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសង្គមដែលបញ្ញត្តដោយច្បាប់ព្រហ្មទណ្ឌ។
-
បទឧក្រិដ្ឋ នាម
បទល្មើសឬដំណើរល្មើសដែលប៉ះទៅលើទោសឧក្រិដ្ឋ
-
បទឧទ្ទេស នាម
សេចក្ដីដែលគេយកមកពន្យល់ដល់អ្នកស្ដាប់ឬសាធារណជន
-
បទឧទ្ទេសនាម នាម
សេចក្ដីថ្លែងសុន្ទរកថា
-
បទានុក្រម នាម
លំដាប់បទ, លំដាប់ពាក្យគឺពាក្យដែលរៀបជារបៀបមុនក្រោយរៀងតាមលំដាប់អក្សរ ( ដូចយ៉ាងវចនានុក្រមនេះឯង )។
-
បទុម នាម
ឈូក, ផ្កាឈូក។
-
បទុមជាតិ នាម
ផ្កាឈូក។
-
បទុមរាគ នាម
កែវមណីសម្បុរក្រហម, ត្បូងទទឹម
-
បទេស នាម
ទី, តំបន់, កន្លែងទួទៅ, ស្រុក, ដែន។ល។
-
បទេសបញ្ញត្តិ នាម
ច្បាប់ឬបទបញ្ជានៃប្រទេសណាមួយ។
-
បទេសប្បញ្ញត្តិ នាម
បញ្ញត្តិសម្រាប់ប្រទេសមួយៗឬចំពោះប្រទេសមួយៗផ្សេងៗគ្នា ...។
-
បទេសរាជ នាម
ព្រះរាជាដែលមានតេជានុភាពទន់ខ្សោយមានឋានៈជារណបនៃប្រទេសដទៃ
-
បធាន នាម
( ម . ព . ប្រធាន )។
-
បធានាធិបតី នាម
( ម . ព . ប្រធានាធិបតី )។
-
បធានានុយោគ នាម
( ម . ព . ប្រធានានុយោគ )។
-
បន នាម
ពួក, ប្រជុំជនអ្នកលេងល្បែងផ្សេងៗយ៉ាងតូចៗ, ប្រជុំជនអ្នកស៊ីផឹកឬជក់អាភៀនជាដើម។
-
បន់ កិរិយាសព្ទ
ពោលពាក្យសច្ចាថាសូមជួយឱ្យបានសម្រេចដូចបំណងដែលផ្គងហើយនិងមានតង្វាយឬរង្វាន់លាបំណន់វិញពុំខាន
-
បន្ត កិរិយាសព្ទ
ធ្វើឱ្យតទៅទៀត
-
បន្តកន្ទុយ គុណកិរិយា
ដែលនៅជាជួរបន្តបន្ទាប់គ្នា
-
បន្តក់ កិរិយាសព្ទ
សម្រក់ឱ្យធ្លាក់ចុះ១តំណក់ម្ដង
-
បន្តបន្ទាប់ គុណកិរិយាគុណនាម
ដែលកើតឡើងជាហូរហែជាលំដាប់លំដោយតៗគ្នា
-
បន្តពូជ កិរិយាសព្ទគុណនាម
បង្កើតឯកត្តៈកូនដែលជាភាវៈរស់ថ្មី
-
បន្តពូជភេទ កិរិយាសព្ទ
បន្តពូជដោយមានការបង្កកំណើតនិងបណ្ដុំសែនដែលភ្ជាប់មកតាមឯកត្តៈផ្សេងៗគ្នា
-
បន្តពូជអភេទ កិរិយាសព្ទ
បន្តពូជដែលប្រព្រឹត្តទៅពីឯកត្តៈតែមួយតាមរយៈការបំបែកខ្លួនឬដុះពន្លកបែកខ្នែងហើយបង្កើតបានជាឯកត្តៈច្រើនដូចឯកត្តៈដើម
-
បន្តម កិរិយាសព្ទ
ធ្វើឱ្យតម, បង្គាប់ឱ្យកាន់ត្រណម
-
បន្តិច គុណកិរិយាគុណនាម
ដែលតិច; យ៉ាងតិច
-
បន្តិចបន្តួច
ដែលតិចតួច, យ៉ាងតិចតួច
-
បន្តឹង កិរិយាសព្ទនាម
ធ្វើឱ្យតឹង, ទាញឱ្យតឹង, តឿនតឹងរ៉ឹងរឿយៗ
-
បន្តុប កិរិយាសព្ទគុណកិរិយា
ដាក់អ្វីៗតម្រួតពីលើគ្នាមើលទៅឃើញកន្តុបឬឃើញឆ្ដុប
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។