វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 381 / 1268
-
បដិសព្ទ នាម
ពាក្យទាំងឡាយដែលមានន័យផ្ទុយគ្នាដូចជាតូចនិងធំ, ទិញនិងលក់, ប្ដីនិងប្រពន្ធ, រស់និងស្លាប់ជាដើម
-
បដិសម្ភិទា នាម
ការបែកប្រាជ្ញាយល់ច្បាស់, ប្រាជ្ញាដែលបែកអាចយល់ធ្លុះធ្លាយឥតទើសទាក់, ប្រាជ្ញាដែលភ្លឺស្វាងអាចពិចារណាយល់ជាក់ប្រាកដភ្លាមៗនូវហេតុផលនៃកិច្ចការទាំងពួង
-
បដិសរណដ្ឋាន នាម
ទីពឹងពំនាក់, ទីជ្រកកោន, ទីសម្រាប់ពួន។សព្វថ្ងៃប្រើសំដៅយកគេហដ្ឋានជាសាធារណៈសម្រាប់ទទួលចិញ្ចឹមបីបាច់ថែរក្សាជនក្រីក្រ, ពិរាពិការនិងចាស់ជរាជាដើម
-
បដិសេធ កិរិយាសព្ទនាម
ឃាត់, ហាម, លើកចោលឬទាត់ចោលលែងយកជាការ, លែងរាប់អាន
-
បដិសេធន៍ នាម
( ម . ព . បដិសេធ )។
-
បដិសំយោគ នាម
វិធីស្វែងរកសច្ចភាពតាមរយៈការពិចារណាលើទស្សនៈមួយដែលយល់ឃើញពីចរិតលក្ខណៈមិនអាចកាត់ផ្តាច់ចេញពីគ្នាបាននៃសំណើដែលប្រឈមគ្នាហើយដែលគេអាចរួមបញ្ចូលមកជាសម្មតិកម្មសំយោគមួយបាន
-
បឋម គុណនាម
ដំបូង, មុន, មុនគេ, ទី១
-
បឋមកប្ប នាម
សម័យដែលទើបនឹងកទឹកកដីជាដំបូងដែលមានជាប់ដរាបមកដល់សព្វថ្ងៃនេះ។
-
បឋមជ្ឈាន នាម
ឈានឬធ្យានទី១។
-
បឋមត្រាស់ នាម
ការបានត្រាស់ជាដំបូង, ឈ្មោះកណ្ឌមួយនៃកម្ពីរបឋមសម្ពោធិជាពុទ្ធប្រវត្តិសម្ដែងអំពីប្រវត្តិនៃព្រះសក្យមុនីសម្ពុទ្ធចាប់តាំងពីកាលដែលព្រះអង្គចាប់ព្រះជាតិជាសុមេធបណ្ឌិតរៀងរហូតមកដល់ព្រះជាតិជាព្រះសិទ្ធត្ថគោតមដរាបដល់បានត្រាស់ជាព្រះសព្វញ្ញុសម្ពុទ្ធ, ជាគម្ពីរសម្រាប់ធម្មកថិកមួយរូបសម្ដែងក្នុងពិធីបុណ្យពុទ្ធាភិសេកគឺពិធីអភិសេកព្រះពុទ្ធរូបដែលទើបនឹងកសាងថ្មី
-
បឋមប្បញ្ញត្តិ នាម
សិក្ខាបទ, មាត្រាច្បាប់ដែលទ្រង់តែងតាំងបញ្ញត្តជាដំបូង, ក្នុងសិក្ខាបទនីមួយៗក្នុងព្រះពុទ្ធសាសនាមានបឋមប្បញ្ញត្តិ, អនុប្បញ្ញត្តិ ( ការបញ្ញត្តិក្រោយបន្ទាប់បន្ថែមសេចក្ដីលើបឋមប្បញ្ញត្តិ )។ឧទាហរណ៍ក្នុងសិក្ខាបទបារាជិកទី១រឿងដំបូងនិយាយពីភិក្ខុសេពសន្ថវៈជាមួយនឹងមនុស្សស្រី។ព្រះពុទ្ធបញ្ញត្តិថាភិក្ខុណាមួយសេពមេថុនធម្មភិក្ខុនោះត្រូវអាបត្តិបារាជិករកសំវាសគ្មាន។នេះជាបឋមប្បបញ្ញាត្តិ។គ្រាមកទៀតមានភិក្ខុសេពសន្ថវៈជាមួយនឹងសត្វស្វាញី។ព្រះពុទ្ធបញ្ញត្តិបន្ថែមទៀតថាភិក្ខុណាមួយសេពមេថុនធម្មដោយហោចទៅសូម្បីជាមួយនឹងសត្វតិរច្ឆានញីក្ដីភិក្ខុនោះត្រូវអាបត្តិបារាជិករកសំវាសគ្មាន។នេះជាអនុប្បញ្ញត្តិ។
-
បឋមពុទ្ធវចនៈ នាម
ពុទ្ធវចនៈដែលទ្រង់ត្រាស់បន្លឺជាដំបូងបំផុតក្នុងកាលដែលព្រះពុទ្ធទ្រង់ទើបបានត្រាស់ថ្មីៗ។
-
បឋមយាម នាម
យាមទី១។
-
បឋមវ័យ នាម
វ័យដំបូង។
-
បឋមសង្គាយនា នាម
ការប្រជុំផ្ទៀងរួបរួមធម្មវិន័យព្រះពុទ្ធសាសនាជាដំបូងបំផុតក្នុងកាលដែលព្រះសក្យមុនីសម្ពុទ្ធត្រង់ចូលបរិនិព្វានទៅបាន៨៩ថ្ងៃ ...។
-
បឋមសម្ពោធិ នាម
ការទើបបានត្រាស់នៃព្រះពុទ្ធសព្វញ្ញុពុទ្ធ។
-
បឋមសិក្សា នាម
កម្រិតអប់រំចំណេះទូទៅពីថ្នាក់ទី១ដល់ទី៦។
-
បឋមសិលា នាម
ដុំថ្មជានិមិត្តរូបនៃការចាប់ផ្ដើមសំណង់
-
បឋមស័ក នាម
ឈ្មោះសម័យកាលដែលមានអាយុ៣៥០លានឆ្នាំមកហើយ
-
បឋមហេតុ នាម
ហេតុដំបូងគឺហេតុដែលកឬផ្ដើមជាដំបូង។
-
បឋមាវិភត្តិ នាម
វិភត្តិទី១ចំណែកប្រាប់ដំណើរបំបែកនាមសព្ទនិងកិរិយាសព្ទក្នុងវេយ្យាករណ៍ខាងតន្តិភាសាមានភាសាសំស្រ្កឹតនិងបាលីជាដើមឱ្យមានលំនាំផ្សេងៗគ្នាមាន២យ៉ាងគឺវិភត្តិនាមនិងវិភត្តិអាខ្យាត។
-
បឋមាសាឍ នាម
ឈ្មោះខែអាសាឍទី១ក្នុងឆ្នាំដែលមានអធិកមាសតាមចន្ទគតិមាន៣០ថ្ងៃ
-
បឋវី នាម
ដី, ផែនដី, មណ្ឌលលោកទាំងមូល។
-
បឋវីកសិណ នាម
ប្រភេទនៃសមថកម្មដ្ឋានដែលយកដីជាអារម្មណ៍ ...
-
បឋវីធាតុ នាម
ធាតុដី។
-
បឋវោជា នាម
( ម . ព . បឋវោជៈ )។
-
បឋវោជៈ នាម
ឱជៈឬឱជារសដី; ជីជាតិដី។
-
បណីត គុណនាម
( ម . ព . ប្រណីត )។
-
បណីតភាព នាម
( ម . ព . ប្រណីតភាព )។
-
បណីតាហារ
អាហារប្រណិតគឺអាហារផ្ចិតផ្ចង់, អាហារឆ្ងាញ់ពិសា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។