បឋមប្បញ្ញត្តិ
អត្ថន័យ
-
1
នាម
សិក្ខាបទ, មាត្រាច្បាប់ដែលទ្រង់តែងតាំងបញ្ញត្តជាដំបូង, ក្នុងសិក្ខាបទនីមួយៗក្នុងព្រះពុទ្ធសាសនាមានបឋមប្បញ្ញត្តិ, អនុប្បញ្ញត្តិ ( ការបញ្ញត្តិក្រោយបន្ទាប់បន្ថែមសេចក្ដីលើបឋមប្បញ្ញត្តិ )។ឧទាហរណ៍ក្នុងសិក្ខាបទបារាជិកទី១រឿងដំបូងនិយាយពីភិក្ខុសេពសន្ថវៈជាមួយនឹងមនុស្សស្រី។ព្រះពុទ្ធបញ្ញត្តិថាភិក្ខុណាមួយសេពមេថុនធម្មភិក្ខុនោះត្រូវអាបត្តិបារាជិករកសំវាសគ្មាន។នេះជាបឋមប្បបញ្ញាត្តិ។គ្រាមកទៀតមានភិក្ខុសេពសន្ថវៈជាមួយនឹងសត្វស្វាញី។ព្រះពុទ្ធបញ្ញត្តិបន្ថែមទៀតថាភិក្ខុណាមួយសេពមេថុនធម្មដោយហោចទៅសូម្បីជាមួយនឹងសត្វតិរច្ឆានញីក្ដីភិក្ខុនោះត្រូវអាបត្តិបារាជិករកសំវាសគ្មាន។នេះជាអនុប្បញ្ញត្តិ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)