វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 349 / 1268
-
នាគពិភព នាម
( ម . ព . ពិភពនាគ )។
-
នាគព័ន្ធ នាម
ឈ្មោះសិលាប្រាសាទបុរាណមួយក្នុងពួកប្រាសាទថ្មនៅមហានគរ ( នគរធំ = អង្គរធំ ) ក្នុងខែត្រសៀមរាបមានលទ្ធិពុទ្ធសាសនិកអាចរិយវាទ ( លទ្ធិមហាយាន ) ជាព័ស្ដុតាងដោយមានរូបអវលោកិតេស្វរៈនិម្មិតខ្លួនជាសេះវលាហកស្រង់មនុស្សដែលលង់ទឹកក្នុងមហាសាគរ ( ភពវដ្ដសំសារ ) ឱ្យរួចរស់មានជីវិត
-
នាគមាណវិកា នាម
( ម . ព . នាគមាណវី )។
-
នាគមាណវី នាម
នាងនាគដែលនិម្មិតខ្លួនជាស្រីក្រមុំមនុស្ស ( មាននិយាយតែក្នុងរឿងរ៉ាវបុរាណនិងរឿងក្នុងពុទ្ធកាល )។
-
នាគរា នាម
អ្នកនគរទាំងឡាយ, ពួកអ្នកក្រុង, បណ្ដាជនអ្នកនៅទីក្នុងក្រុង។
-
នាគរាជ នាម
ស្ដេចនាគ។
-
នាគរិក នាមគុណនាម
អ្នកនៅក្នុងក្រុងឬដែលនៅក្នុងក្រុង។
-
នាគរិកា នាមគុណនាម
( ម . ព . នាគរិក )។
-
នាគរី នាម
ស្រីអ្នកក្រុង; ស្រីអ្នកលេងឫកពាហ៊ឺហា។
-
នាគលោក នាម
លោកជាទីនៅនៃពួកនាគ, បាតាល។
-
នាគវិថី នាម
ផ្លូវដំរីគឺផ្លូវដែលព្រះចន្ទ្រចរត្រង់ចន្លោះនៃផ្កាយភរណីគឺផ្កាយយាមនង្គ័លនិងផ្កាយក្រឹត្តិកាគឺផ្កាយកូនមាន់។
-
នាគសោបាន នាម
ជណ្ដើរមានរូបនាគ ( ជណ្ដើរនាគ )
-
នាគា នាម
នាគទាំងឡាយ, ពួកនាគ ( ព . កា .)។
-
នាគាធិបតី នាម
ព្រះនាមលោកបាលមហារាជមួយអង្គគឺព្រះបាទវិរូបក្ខជាអ្នកត្រួតត្រាខាងទិសបស្ចិមជាអធិបតីលើអស់ពួកនាគ។
-
នាគី នាម
នាគញី។
-
នាង នាមសព្វនាម
ដង្កូវសូត្រគឺដង្កូវដែលកើតអំពីពងមេអំបៅជាដង្កូវបញ្ចេញសូត្រព័ទ្ធសម្បុកបាំងខ្លួនបាត់, នោះសម្បុកឯងហៅថាសម្បុកនាងដែលគេសម្រេចឱ្យកើតបានមកជាសរសៃសូត្រ
-
នាងខ្ញុំ សព្វនាម
ខ្ញុំសម្រាប់ស្ត្រីនិយាយ។
-
នាងច្រាល នាម
បង្គោលឈើខ្លឹមឬថ្មមានសណ្ឋានច្រើនតែមូលៗប្រើជាគ្រឿងលម្អសម្រាប់ដាក់រាយបញ្ឈរដង្ហែកឹងលើខ្នងព្រំដំបូលប្រាសាទ, វិហារជាដើមជាគ្រឿងរចនាមួយប្រភេទរបស់ខ្មែរក្នុងបុរាណសម័យ, សព្វថ្ងៃនេះក៏នៅមានប្រើខ្លះដែរ
-
នាងដែង នាម
ឈ្មោះឈើធំមួយប្រភេទពួកឈើទាលមានសាច់ក្រហមចាស់ស្រដៀងនឹងឈើទាលដែរប៉ុន្តែសាច់រឹងជាងឈើទាលមិនមានជ័រដូចឈើទាលទេសម្រាប់ប្រើជាគ្រឿងទព្វសម្ភារៈដូចឈើទាលដែរ។នាងដែងនេះច្រើនមានក្នុងខែត្រកំពតប៉ែកខាងលិចនិងក្នុងស្រុកកំពង់សោម, នៅបរិវេណក្រុងព្រះសីហនុក៏សម្បូរឈើនេះដែរ។
-
នាងដៃ នាម
ម្រាមដៃទី៤គឺម្រាមបន្ទាប់កូនដៃ។
-
នាងធរណី នាម
នាងគង្ហីងព្រះធរណី។
-
នាងនក់ នាម
ឈ្មោះដំឡូងព្រៃមួយប្រភេទមើមស្រដៀងនឹងដំឡូងត្រែង, ដំឡូងជ្រូក
-
នាងនាគ នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេជាបទភ្លេងធំសម្រាប់លេងក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍តាមថ្នាក់ដែលត្រូវលេងបន្ទាប់បទភ្លេងព្រះថោង។
-
នាងនួន នាម
ឈ្មោះឈើសាច់រឹងមានខ្លឹមធំពួកគ្រញូង, ជាឈើមានតម្លៃ។
-
នាងផ្អែក នាម
ឈ្មោះឈើធំពួកគគីរ។
-
នាងរង នាម
ឈ្មោះស្រុកធំមួយក្នុងអាណាខេត្តកម្ពុជាពីដើមនៅខាងទិសឧត្តរ, បានទៅសៀមជាយូរអង្វែងណាស់ហើយ។
-
នាងវង នាម
ឈ្មោះជីរ១ប្រភេទស្លឹកជមស្រួចក្លិនប្រហើរ
-
នាងស្វាយ នាម
ឈ្មោះប្រទាលមួយប្រភេទស្លឹកនិងដើមសម្បុរស្វាយ។
-
នាច កិរិយាសព្ទ
ស្រក, ថយចុះហើយនិងមានជោរឡើងវិញ ( ទឹក )
-
នាដ នាម
របាំ, ការរាំចាក់ក្បាច់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។