នាង
អត្ថន័យ (3)
-
1
នាម
ដង្កូវសូត្រគឺដង្កូវដែលកើតអំពីពងមេអំបៅជាដង្កូវបញ្ចេញសូត្រព័ទ្ធសម្បុកបាំងខ្លួនបាត់, នោះសម្បុកឯងហៅថាសម្បុកនាងដែលគេសម្រេចឱ្យកើតបានមកជាសរសៃសូត្រ
ឧទាហរណ៍ ដង្កូវនាង, ចិញ្ចឹមនាង, ឱ្យចំណីនាង។
-
2
នាម
ឈ្មោះកូនចត្រង្គមួយប្រភេទ ( មានពីរ ) សម្រាប់ដាក់តម្រៀបក្បែរខុនទាំងពីរខាង ( ទុកជាព្រះអគ្គមហេសី )។
-
3
សព្វនាម
ពាក្យសម្រាប់និយាយទៅរកមនុស្សស្រីឬប្រុសដែលមានចំណាស់ថយជាងខ្លួនច្រើនដោយដំណើរលំអុតលំឱន
ឧទាហរណ៍ សុខសប្បាយទេនាង?; ទៅណានាង?។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)