វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 344 / 1268
-
ធ្វើភ្លៀងធ្វើផ្គរ
( សំនួន .) ( ម . ព . ធ្វើព្យុះធ្វើភ្លៀង )។
-
ធ្វើមុខ កិរិយាសព្ទ
តុបតែងមុខដោយប្រើគ្រឿងសម្អាង; វះកាត់កែទម្រង់មុខ។
-
ធ្វើមុខក្រញូវ កិរិយាសព្ទ
សម្ដែងទឹកមុខឡើងក្រញូវ។
-
ធ្វើមុខធ្វើមាត់ឱ្យ កិរិយាសព្ទ
ញាក់មុខញាក់មាត់ក្រមាច់ក្រមើមឱ្យ។
-
ធ្វើមុខមាំ កិរិយាសព្ទ
ធ្វើមុខសម្បើម។
-
ធ្វើម្ដេចហ្ន៎ កិរិយាសព្ទ
ធ្វើយ៉ាងណាហ្ន៎!។ល។ពាក្យសាមញ្ញថា។
-
ធ្វើសរសៃ កិរិយាសព្ទ
សម្រួលសាច់ដុំឬផ្នែកណាមួយនៃរាងកាយដោយគក់ច្របាច់ឈ្លីជាដើម។
-
ធ្វើហី កិរិយាសព្ទគុណកិរិយា
( សំនួន .) ព្រងើយកន្តើយដោយមិនយកចិត្តទុកដាក់
-
ធ្វើអំណោយ កិរិយាសព្ទ
លះអ្វីៗដល់អ្នកដទៃ
-
ធ្វើឱ្យល្អិតល្អន់ កិរិយាសព្ទ
ធ្វើឱ្យល្អិតប៉ន់, ឱ្យល្អិតខ្ទេចខ្ទី។
-
ធ្វេស កិរិយាសព្ទ
ធ្លោយ, ប្រហែស
-
ធ្វេសទ្វេ កិរិយាសព្ទ
ធ្វេសពីរដងគឺធ្វេសហើយធ្វេសទៀតដល់ពីរដងឬធ្វេសច្រើនដង។ច្រើនប្រើក្នុងកាព្យ, ដូចជា
-
ធ្វេសប្រហែស
( ម . ព . ប្រហែសធ្វេស )។
-
ន នាម
តួអក្សរទី៥ក្នុងវគ្គទី៤នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថានមានអក្ខរសូរអន្តរជាតិ [n] ព្យញ្ជនៈសូរច្រមុះមានទីបន្លឺនៅធ្មេញនិងជាសូរស្ទះឃោសៈ។
-
នក គុណនាម
ដែលចេញនៅក្រៅមុខតំណែងរាជការ, ដែលឈប់ធ្វើការរាជការហើយ
-
នក្ខត្ត នាម
( ម . ព . នក្សត្រ )។
-
នក្ខត្តឫក្ស នាម
ផ្កាយទាំងពួងទួទៅ។ពេលកំណត់ដោយផ្កាយដែលហោរគន់រកដើម្បីឱ្យដឹងថាគ្រោះកាចឬគ្រោះជា ( តាមហោរាសាស្ត្រ )
-
នក្សត្រ នាម
ផ្កាយ។
-
នក្សត្រឫក្ស នាម
ដូចគ្នានឹងនក្ខត្តឫក្សដែរ។
-
នខា នាម
ក្រចកទាំងឡាយ ( រ . ស .)
-
នខ្វាក់ នាម
( ព . បុ .) អក្សរនដែលមានរាងសណ្ឋានកួចខ្វែងជាត្រីកោណ ( បីជ្រុង ) នេះសម្រាប់សរសេរចុះក្នុងផ្ទៃកន្សែងយ័ន្តក្នុងសម័យបុរាណដោយគេសន្មតថាជាតួអក្សរពិសេសមានអានុភាពពូកែស័ក្ដិសិទ្ធិសម្រាប់ជួតក្បាលចូលកាន់សង្គ្រាម ...។អ្នកដែលមិនចេះអក្សរច្រើននិយាយប្រាប់គ្នីគ្នាថា
-
នគរ នាម
បុរី, ក្រុង
-
នគរជន នាម
ជនអ្នកនៅក្នុងក្រុង ( អ្នកក្រុង )។ប្រើឱ្យត្រឹមត្រង់តាមបែបបាលីជានាគរជន។
-
នគរជុំ នាម
ឈ្មោះប្រទាលមួយប្រភេទមានស្លឹកនិងមើមស្រដៀងនឹងស្រជែតប៉ុន្តែស្លឹកឈរៗ, អ្នកលក់ទំនិញច្រើនដាំក្នុងផើងដាក់នៅកន្លែងលក់ទំនិញដោយមានជំនឿតាមប្រពៃណីថានឹងមានមនុស្សច្រើនមកជួបជុំទិញទំនិញ
-
នគរធំ នាម
ឈ្មោះក្រុងចាស់ធំមួយនៅក្នុងខែត្រសៀមរាបជាក្រុងរុងរឿងដោយកំពែង, ខ្លោងទ្វារ, ប្រាសាទក្បាច់រចនាប្លែកផ្សេងៗហៅក្លាយមកជាអង្គរធំ។
-
នគរបាល នាម
អ្នករក្សានគរ ( ហៅក្លាយជាអង្គរបាលក៏មាន )។
-
នគរបុរី នាម
ឈ្មោះរាជធានីចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខែត្រតាកែវ ( ហៅក្លាយមកជាអង្គរបុរី )
-
នគរព្រះជ័យ នាម
( ម . ព . អង្គរព្រះជ័យ )។
-
នគររាជ នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ
-
នគររាជជាតិ នាម
ឈ្មោះបទភ្លេងជាតិរបស់ប្រទេសកម្ពុជាសម្រាប់បន្លឺសូរសព្ទជាព័ស្ដុតាងឱ្យឮក្នុងសម័យបច្ចុប្បន្ននេះ, សាកលលោកស្គាល់ច្បាស់ថាជាភ្លេងជាតិរបស់ខ្មែរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។