នគររាជជាតិ
អត្ថន័យ
-
1
នាម
ឈ្មោះបទភ្លេងជាតិរបស់ប្រទេសកម្ពុជាសម្រាប់បន្លឺសូរសព្ទជាព័ស្ដុតាងឱ្យឮក្នុងសម័យបច្ចុប្បន្ននេះ, សាកលលោកស្គាល់ច្បាស់ថាជាភ្លេងជាតិរបស់ខ្មែរ
ឧទាហរណ៍ ឈរសម្រឹងគោរពភ្លេងជាតិ។ភ្លេងជាតិខ្មែរនេះមាន៥សង្កាត់គឺសង្កាត់ទី១មាន៩ម៉ាត់, ទី២មាន១១ម៉ាត់, ទី៣មាន១២ម៉ាត់, ទី៤មាន១៣ម៉ាត់, ទី៥មាន៨ម៉ាត់, រួមទាំង៥សង្កាត់មាន៥៣ម៉ាត់ត្រូវជា១បទភ្លេងមានបទឬទំនុកចាប់ចួនគ្នារាល់ថ្នាក់ហៅថាបទនគររាជជាតិជាអនុស្សរណៈដល់ខែត្រនគររាជចាស់របស់ប្រទេសកម្ពុជាក្នុងសម័យបុរាណ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)