វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 32 / 1268
-
កាលានុវត្តនិយម នាម
( ម . ព . ឱកាសនិយម )។
-
កាលានុវត្តភាព នាម
ភាពសមស្របភាពត្រូវតាមកាលៈទេសៈឱកាសល្អ។
-
កាលិក នាម
របស់ដែលកើតឡើងតាមកាល, វត្ថុដែលប្រើប្រាស់បានតាមកាលវេលា។កាលិកមាន៤យ៉ាងគឺយាវកាលិក, យាមកាលិក, សត្តាហកាលិក, យាវជីវិក។
-
កាលិកបត្រ នាម
សារព័ត៌មាន, ទស្សនាវដ្ដីឬសៀវភៅដែលផ្សាយចេញតាមកំណត់កាលទៀងទាត់។
-
កាលៈទេសៈ នាម
កាលសម័យរបស់ស្រុកទេស; កាលនិងប្រទេស, លក្ខខណ្ឌនៃពេលវេលាទីកន្លែងជាដើមដែលអមឬមានឥទ្ធិពលលើព្រឹត្តិការណ៍ឬលក្ខខណ្ឌ
-
កាល់ កិរិយាសព្ទ
ពានគ្នា; ពាក្យសម្រាប់និយាយចំពោះសត្វចង់គ្នា
-
កាវ កិរិយាសព្ទនាម
ទាញយកមក, ទាញដោយត្វាង, ដោយប្រដាប់សម្រាប់កាវផ្សេងៗ
-
កាស កិរិយាសព្ទនាម
បង្ខិតចូលឱ្យញឹកឬបង្ខិតចេញឱ្យស្រឡះ, ឱ្យស្រដាស់
-
កាសមួយត្រណោត នាម
កាសចំនួន១០តៀន, ក្នុងមួយតៀនមាន៦០កាស, មួយត្រណោតត្រូវជា៦រយកាស, ដប់ត្រណោតហៅថាមួយបាច់មាន៦ពាន់កាស ( មានប្រើតែក្នុងសម័យចាយកាស )។ហៅហ្វ្រង្សចាស់ប្រទេសបារាំងថាត្រណោតដែរហៅដោយធៀបនឹងកាសមួយត្រណោត; ក្នុងសម័យនោះមានសម្ដីថាត្រណោតខ្មែរ, ត្រណោតបារាំង។
-
កាសអង្ករ នាម
ប្រាក់បៀវត្សសម្រាប់ថ្លៃអង្កររបស់អ្នករាជការខ្មែរពីដើមក្នុងព្រះបរមរាជវាំងក្នុង១ខែៗបើកតាមចំនួនគ្រួសាររបស់ខ្លួន។
-
កាសាវពស្ត្រ នាម
សំពត់ជ្រលក់ទឹកអម្ចត់ពណ៌លឿងសម្រាប់សមណៈក្នុងព្រះពុទ្ធសាសនាប្រើប្រាស់; សព្វថ្ងៃច្រើនហៅក្លាយមកជា " កាសាវភស្ត្រ "។
-
កាសាវភស្ត្រ នាម
( ម . ព . កាសាវពស្ត្រ )។
-
កាសែត នាម
សារព័ត៌មាន, សេចក្ដីផ្សាយដំណឹងផ្សេងៗដែលបោះពុម្ពផ្សាយលើក្រដាសបត់ជាច្រើនសន្លឹក
-
កាស៊ីណូ នាម
ទីតាំងនៃដំណើរការល្បែងពាណិជ្ជកម្មដោយមានអន្តរកម្មផ្ទាល់រវាងអ្នកដំណើរការល្បែងនិងភ្ញៀវល្បែងស្របតាមគណៈកម្មការល្បែងពាណិជ្ជកម្ម
-
កាស៊ីណូម នាម
( វេជ្ជ .) មហារីកជាលិកាភ្នាសដែលគ្របលើសរីរាង្គណាមួយប៉ុន្តែមិនកាចសាហាវដូចមីញ៉ូសាកូមទេ។
-
កាស្កែត នាម
មួកម្យ៉ាងរាងមូលសំប៉ែតទន់ដែលមានហាមរឹងលយចេញមកខាងមុខ
-
កាស្សែត នាម
ប្រអប់សំប៉ែតរាងចតុកោណកែងមានផ្ទុកខ្សែម៉ាញ៉េទិកមានអាត់ជាសំឡេងវីឌីអូឬភាពយន្តដែលគេអាចយកទៅចាក់ក្នុងម៉ាស៊ីនបញ្ចេញជាសំឡេងឬរូបភាពនានា
-
កាហាត នាម
ឈ្មោះត្រីរំអិលមួយប្រភេទរូបធំ។
-
កាហែ នាម
ឈ្មោះត្រីស្រកាមួយប្រភេទចុងកន្ទុយក្រហមសណ្ឋានដូចគ្នានឹងត្រីផ្កាចារតែធំជាង។
-
កាហោ នាម
ឈ្មោះត្រីស្រកាមួយប្រភេទរូបធំ។
-
កាហ្វេ នាម
រុក្ខជាតិដំណាំសម្រាប់យកគ្រាប់មកលីងឱ្យឈ្ងុយកិនឱ្យម៉ដ្ឋដើម្បីឆុងធ្វើភេសជ្ជៈ, ភេសជ្ជៈដែលបានមកពីការឆុងម្សៅគ្រាប់កាហ្វេលីងនឹងទឹកក្ដៅ
-
កាឡកណ្ណី នាម
មនុស្សឥតបុណ្យ, មនុស្សចង្រៃ។
-
កាឡកិណី នាម
មនុស្សធ្វើនូវនិស្ស័យនៃខ្លួនឱ្យប្រាកដស្មើដោយវត្ថុពណ៌ខ្មៅ
-
កាឡា កិរិយាសព្ទ
ប្លែងខ្លួន, និម្មិតខ្លួនឱ្យប្លែកពីប្រក្រតី
-
កាឡាប៉ា នាម
ឈ្មោះស្រុកជ្វា។
-
កាឡាម នាម
ការស្វែងរកពុទ្ធិខាងទេវវិជ្ជាតាមរយៈការពិភាក្សា, ការជជែកនិងការដេញដោល
-
កាឡារូប នាម
( ភាសា .) រូបតាដែលមានការប្រែប្រួលរូបផ្សេងគ្នា ( ច្រើនតែស្រដៀងគ្នា ) បណ្ដាលមកពីបរិបទប៉ុន្តែរូបផ្សេងៗនោះនៅតែសម្គាល់បញ្ញត្តិតែមួយដដែល
-
កាឡាសូរ នាម
( ភាសា .) សូរពីរប្លែកគ្នារបស់សទ្ទតាតែមួយដែលអាចជាបដិកាឡាសូរគឺកាឡាសូរដែលចែកទីតាំងគ្នាក្នុងពាក្យឬអាចជាកាឡាសូរជំនួសគ្នាបាន / កាឡាសូរសេរី
-
កាឡី នាម
សំពត់ចំនួន២០ផ្ទាំង
-
កាឡូរី នាម
( រូប .) ខ្នាតមួយនៃបរិមាណកម្ដៅឬថាមពលចាំបាច់ផ្សេងទៀតដើម្បីដំឡើងសីតុណ្ហភាពទឹក១ក្រាមនៅ១អង្សាសេ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។