កាស
អត្ថន័យ (5)
-
1
កិរិយាសព្ទ
បង្ខិតចូលឱ្យញឹកឬបង្ខិតចេញឱ្យស្រឡះ, ឱ្យស្រដាស់
ឧទាហរណ៍ កាសបន្ទោះឫស្សីឬកាសរនាប; អង្គុយកាសឱ្យជិតៗគ្នាបន្តិចទៅដើម្បីឱ្យបានចុះគ្នាច្រើន។
-
2
នាម
រូបិយវត្ថុសម្រាប់ចាយមានសណ្ឋានមូលប្រហោងកណ្ដាល៤ជ្រុងធ្វើដោយស្ពាន់, ទង់ដែង, សាំង្កសី, មកអំពីស្រុកចិនឬស្រុកអណ្ណាម; សព្វថ្ងៃក្នុងដែនកម្ពុជាលែងប្រើរូបិយវត្ថុនេះតាំងអំពីមានសេន។
-
3
នាម
គជ់មនុស្ស, គជ់ដំរី។
-
4
នាម
ឧបករណ៍ម្យ៉ាងដែលមានខ្សែឬឥតខ្សែស៊កក្នុងរន្ធត្រចៀកឬក្រសោបត្រចៀកដើម្បីស្ដាប់សំឡេងពីគ្រឿងអេឡិចត្រូនិកណាមួយដោយមិនឱ្យអ្នកដទៃទៀតស្ដាប់ឮ
ឧទាហរណ៍ ពាក់កាសស្ដាប់ចម្រៀង។
-
5
នាម
ទស្សនីយភាពប្រយុទ្ធមួយប្រភេទនៅបស្ចិមប្រទេសមានលក្ខណ : ជាការសម្ដែងបោកចំបាប់
ឧទាហរណ៍ ការប្រកួតកីឡាកាស។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)