វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 251 / 1268
-
តាបស នាម
អ្នកបួសខាងក្រៅពុទ្ធសាសនាកាន់ព្រហ្មចរិយធម៌វៀរចាកមេថុនធម្មប្រព្រឹត្តកាន់តបៈ ( ឥសី )។
-
តាបសី គុណនាមនាម
( ម . ព . តបស្សី )។
-
តាប់ នាម
ហុប
-
តាម កិរិយាសព្ទគុណកិរិយាធ.
ព្រម, ដិតដោយ, ដោយដិត, ស្វែងរក
-
តាមដាន កិរិយាសព្ទ
អង្កេតពិនិត្យឃ្លាំមើលតាមតម្រុយអ្វីមួយ
-
តាមដោយដងផ្លូវ គុណកិរិយា
តាមលំអានផ្លូវ។
-
តាមតម្រាយ គុណកិរិយា
តាមលំអានដែលគេបានត្រាយទុក។
-
តាមតែ ធ.
ស្រេចនៅ, ទោះបី, ទុកជា
-
តាមយាមយោគ ធ.
ការពិនិត្យមើលពេលតាមក្បួនតម្រារួចទើបចេញដើរ។
-
តាមរង្វាស់រង្វាល់ ធ.
( ព . ប្រ .) តាមព្រេងតាមកម្ម, តាមបុណ្យតាមព្រេង, តាមព្រេងសំណាង។
-
តាមរយៈ ធ.
ដោយតាមមធ្យោបាយតាមវិធីណាមួយ
-
តាមអំណាចចិត្ត
តាមអំពើចិត្ត
-
តាមោង នាម
ពាក្យនេះប្រហែលជាជាប់មកពីកាលជាន់ដែលខ្មែរយើងប្រើព្នងជាទាសកម្មករ, កាលណាដែលកូនក្មេងតូចៗយំកិកកុក, ព្នងអ្នករក្សាកូនក្មេងនោះនិយាយបន្លាចថា " ទីងម៉ូងៗ" គឺថា " ខ្លាៗ" ដើម្បីឱ្យកូនក្មេងខ្លាចស្ងៀមលែងយំ; លុះតយូរៗមកខ្មែរយើងប្រើហៅរូបរុំសំពត់ជាដើមដែលគេធ្វើជារូបមនុស្សដាក់បញ្ឈរក្នុងទីស្រែចម្ការដើម្បីបន្លាចសត្វមិនឱ្យចុះឬចូលស៊ីផលដំណាំថាតាមោងឬទីងមោង។
-
តាយគំនិត កិរិយាសព្ទ
ស្លាប់គំនិត ( ម . ប្រ .)។
-
តាយបើគិត គុណនាម
ដែលស្លាប់គំនិត, ដែលឥតសេចក្ដីគិត
-
តាយសាក កិរិយាសព្ទ
ស្លាប់ចោលរាងកាយនៅស្ងួតក្រៀម ( ចំពោះតែសត្វតិរច្ឆាន )។ពាក្យនេះខ្មែរយើងប្រើចំពោះតែសត្វតិរច្ឆានដែលស្លាប់ឯងឬរុក្ខជាតិដែលងាប់ឯង
-
តាយស្មិង កិរិយាសព្ទ
( ម . ព . ស្មិង )។
-
តាយស្មឹង កិរិយាសព្ទ
ស្លាប់ស្ដូកស្ដឹង។
-
តាយហោង កិរិយាសព្ទ
ស្លាប់ហោង ( អ្ហង ) គឺស្លាប់ខុសធម្មតា, ស្លាប់ដោយត្រូវគេពិឃាតឬស្លាប់ដោយលង់ទឹក, ដោយធ្លាក់ពីដើមឈើ, ខ្លាខាំ, ដំរីព្រេចជាដើម
-
តារា នាម
ផ្កាយ។
-
តារាករ នាម
ហ្វូងផ្កាយ, ពួកផ្កាយ។
-
តារាង នាម
ចម្រៀក, បន្ទះឈើឬឫស្សីជាដើមដែលដាក់ខ្វែងជាក្រឡា
-
តារាងខួប នាម
ការតម្រៀបធាតុគីមីតាមលំដាប់នៃលេខអាតូមគ្រោងអេឡិចត្រុងនិងលក្ខណៈគីមីដែលបង្ហាញលក្ខណៈជាខួប
-
តារាងផ្ទៀងផ្ទាត់ នាម
បញ្ជីរាយមុខរបស់ឬកិច្ចការដែលត្រូវធ្វើ។
-
តារានិករ នាម
តារាករ; ក្រុមផ្កាយនៅក្នុងស៊្វែមេឃដែលផ្គុំគ្នាបង្កើតបានទៅជារាងដូចជាវត្ថុឬសត្វអ្វីមួយ។
-
តារាបង្ហាញម៉ូត នាម
អ្នកដែលមានសម្រស់ស្រស់ស្អាតសង្ហាជំនាញខាងបង្ហាញម៉ូតសម្លៀកបំពាក់ឬផលិតផលណាមួយដោយពាក់ឬកាន់ផលិតផលនោះ
-
តារាបថ នាម
ផ្លូវរបស់ផ្កាយគឺមេឃ, អាកាស។
-
តារាភូសា នាម
គ្រឿងសំអាងរបស់ផ្កាយគឺរាត្រី ( យប់ )។
-
តារាមណ្ឌល នាម
( ម . ព . រាសិចក្រ )។
-
តារាយានវិទ្យា នាម
វិទ្យាសាស្ត្រដែលទាក់ទងនឹងអវកាសយាននិងការធ្វើដំណើរក្រៅលំហជាពិសេសទៅកាន់ឋានព្រះចន្ទនិងភពផ្សេងៗទៀត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។