រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

តាមោង

នាម

អត្ថន័យ

  1. 1

    នាម

    ពាក្យ​នេះ​ប្រហែល​ជា​ជាប់​មក​ពី​កាល​ជាន់​ដែល​ខ្មែរ​យើង​ប្រើ​ព្នង​ជា​ទាស​កម្មករ, កាល​ណា​ដែល​កូន​ក្មេង​តូច​ៗ​យំ​កិក​កុក, ព្នង​អ្នក​រក្សា​កូន​ក្មេង​នោះ​និយាយ​បន្លាច​ថា " ទីង​ម៉ូង​ៗ" គឺ​ថា " ខ្លា​ៗ" ដើម្បី​ឱ្យ​កូន​ក្មេង​ខ្លាច​ស្ងៀម​លែង​យំ; លុះ​តយូរ​ៗ​មក​ខ្មែរ​យើង​ប្រើ​ហៅ​រូប​រុំ​សំពត់​ជាដើម​ដែល​គេ​ធ្វើ​ជា​រូប​មនុស្ស​ដាក់​បញ្ឈរ​ក្នុង​ទី​ស្រែ​ចម្ការ​ដើម្បី​បន្លាច​សត្វ​មិន​ឱ្យ​ចុះ​ឬ​ចូល​ស៊ី​ផល​ដំណាំ​ថា​តា​មោង​ឬ​ទីង​មោង​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម