វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 142 / 1268
-
ចាប់ភ្លឹក កិរិយាសព្ទ
ភ្ញាក់ស្មារតីដោយនឹកឃើញ, ដោយគិតឃើញភ្លាម
-
ចាប់មាត់ គុណនាមគុណកិរិយា
ដែលមានរសឆ្ងាញ់ពិសាត្រូវមាត់, ដែលឆ្ងាញ់ឆ្អិត
-
ចាប់យាម កិរិយាសព្ទ
សង្កេតពេលយាមតាមក្បួនតម្រាហើយទាយតាមក្បួនប្រាប់ពិតខ្លះមិនពិតខ្លះ។
-
ចាប់រឿង កិរិយាសព្ទ
ចាប់ហេតុ, ប្រកាន់ដំណើរ។
-
ចាប់លាង នាម
ឈ្មោះបង្អែមត្រជាក់បែបចិនចម្រុះមួយប្រភេទផ្សំពីគ្រាប់ឈូកពុទ្រាក្រៀមសណ្ដែកបាយជាដើម។
-
ចាប់សរសៃ កិរិយាសព្ទ
( ម . ព . ធ្វើសរសៃ )។
-
ចាប់ហួយ គុណនាមនាម
ការលក់ទំនិញរាយរងនេះខ្លះនោះខ្លះប៉ប៉ះប៉ប៉ុន
-
ចាប់អារម្មណ៍ កិរិយាសព្ទ
ចាប់ចិត្ត, ជាប់ចិត្ត, ជាប់គំនិត។
-
ចាព្លូ នាម
ឈ្មោះតិណជាតិមួយប្រភេទមានស្លឹកសណ្ឋានស្រដៀងនឹងម្លូច្រើនប្រើជាអន្លក់ឬរបោយ។
-
ចាម នាម
ឈ្មោះជាតិមនុស្សមួយពួកកាលសម័យបុព្វបុរសពីព្រេងនាយកើតនៅប្រទេសចម្ប៉ា, សព្វថ្ងៃពួកនេះអាស្រ័យនៅទូទៅក្នុងកម្ពុជរដ្ឋ, មិនមានទង់សម្រាប់ជាតិទេ, នៅក្នុងអំណាចច្បាប់សម្រាប់កម្ពុជរដ្ឋដូចជាតិខ្មែរដែរ, ក្នុងសម័យសង្គមរាស្ត្រនិយមហៅជនជាតិនេះថាខ្មែរអ៊ិស្លាម។
-
ចាមរ នាម
ឈ្មោះគ្រឿងប្រដាប់មួយប្រភេទមានសណ្ឋានដូចផ្លិតសម្រាប់មន្ត្រីសង្ឃទីរាជាគណៈប៉ុន្តែគ្មានកំពូលស្រួចនិងឆែកៗជុំវិញទេ, មានដងវែងសម្រាប់ក្បួនហែក្នុងព្រះរាជពិធីផ្សេងៗមានព្រះរាជពិធីរាជាភិសេកជាដើម។
-
ចាមរី នាម
សត្វចតុប្បាទមួយប្រភេទមានរោមវែងៗសម្បុរសស្រោបខ្លួនមានសំណុំកន្ទុយសត្រសោលភ្លឺថ្លា, មានរូបសណ្ឋានស្រដៀងនឹងក្របី, ប៉ុន្តែមាឌតូចជាងក្របី, មានកំណើតរស់នៅក្នុងប្រទេសត្រជាក់ដូចប្រទេសទីបេត៍ជាដើម, គេច្រើនយកសំណុំសក់កន្ទុយសត្វនេះធ្វើជាស៊ែហៅថាវាលវីជនី, តាមរជ្ជប្រពៃណីតាំងពីបុរាណកាលរៀងមកវាលវីជនីនេះរាប់បញ្ចូលក្នុងរាជកកុធភណ្ឌទាំង៥ឈ្មោះ, ចាមរីជាសត្វប្រយ័ត្នជានិច្ចមិនឱ្យសក់កន្ទុយវាប្រឡាក់ប្រឡូស។
-
ចាម្ប៉ា នាម
( ម . ព . ចម្ប៉ា )។
-
ចាម្ប៍ នាម
( ម . ព . ចាម )។
-
ចាយ កិរិយាសព្ទ
ប្រើរបស់ចេញទៅ, លក់, ប្រើប្រាក់
-
ចាយដី នាម
( ម . ព . ចេតិយ )។
-
ចាយវាយ កិរិយាសព្ទ
ចាយតម្រូវតាមការ, តាមបំណងរបស់ម្ចាស់ទ្រព្យ។
-
ចាយ៉ នាម
ម្ហូបមួយប្រភេទផ្សំពីសាច់លាយបន្លែខ្ចប់ដោយសំបកម្សៅចម្អិនដោយការបំពងខ្លាញ់
-
ចារ កិរិយាសព្ទនាម
ធ្វើរបងទាបដោយដោតចម្រឹងឱ្យជាចារឹក
-
ចារកម្ម កិរិយាសព្ទ
ចារកិច្ច, ការតាមមើលដោយសម្ងាត់នូវអំពើរបស់ជនណាម្នាក់ឬច្រើននាក់ដើម្បីនឹងធ្វើរបាយការណ៍ឬដើម្បីនឹងទាញយកប្រយោជន៍អ្វីមួយ
-
ចារចែង កិរិយាសព្ទ
និយាយថ្លែងសេចក្ដី, ថ្លែងការណ៍ក្បោះក្បាយដោយពង្រីកសេចក្ដីឱ្យទូលំទូលាយងាយស្ដាប់ងាយយល់
-
ចារបុរស នាម
អ្នកស៊ើបសួរ, អ្នកឈ្លប, អ្នកស៊ើបការណ៍សម្ងាត់។
-
ចារិក នាម
ទីដែលជាទីត្រាច់ទៅឬជាទីត្រាច់មក
-
ចារិត នាម
ឫកពា, ចរិយាមារយាទ, បែបបទ, ការប្រព្រឹត្ត។
-
ចារី នាម
បុគ្គលដែលបំពានដោយខុសច្បាប់ទៅលើសិទ្ធិឬផលប្រយោជន៍អ្នកដទៃដោយចេតនាក្ដីអចេតនាក្ដី។
-
ចារឹក កិរិយាសព្ទ
ចារ, សរសេរកត់
-
ចារុ៍ នាម
បំពង់ឬឡតតូចៗធ្វើដោយមាសឬប្រាក់ដោតនឹងខ្សែអំបោះឬខ្សែសូត្រឱ្យធំល្មមស៊កចារុ៍នោះបានខ្សែនោះច្រើនតែមានពណ៌ក្រហមសម្រាប់ពួកស្ត្រីក្នុងកម្ពុជរដ្ឋពីកាលបុរាណសម័យពាក់ជាគ្រឿងសម្អាងកាយ ( ត្រូវគ្នានឹងខ្សែខ្លួនក្នុងសម័យសព្វថ្ងៃនេះ )
-
ចារ៉ាយ នាម
ឈ្មោះជនជាតិដើមភាគតិចមួយក្រុមនៃប្រទេសកម្ពុជា
-
ចាល កិរិយាសព្ទគុណនាម
រអា, រាងលែងហ៊ានទៀត។
-
ចាលចាញ់ កិរិយាសព្ទ
ចាញ់ស្រឡះអស់មានបំណងនឹងរកហេតុរករឿងឱ្យឈ្នះទៀត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។