វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 140 / 1268
-
ចាក់រុក កិរិយាសព្ទគុណនាមគុណកិរិយា
អុជអាល, ញុះញង់, បង្កជម្លោះ
-
ចាក់សោ កិរិយាសព្ទ
បិទឬបើកទ្វារដោយប្រើកូនសោ
-
ចាក់ស្មុគ គុណកិរិយាគុណនាម
ដែលសាញពេកហួសទំនង, ដែលចំពាក់ឆ្វាក់ចាក់ស្រេះ
-
ចាក់ស្រេះ គុណនាម
ដែលចំពាក់រុំរកចុងដើមពុំឃើញ
-
ចាក់អង្ករយកអង្កាម កិរិយាសព្ទ
( ព . ទុ . បុ .) បោះបង់ប្រយោជន៍ធំបែរទៅយកឯប្រយោជន៍តូចវិញឬបោះបង់មនុស្សល្អបែរទៅរាប់រកយកមនុស្សអាក្រក់ជាគ្នាវិញ
-
ចាក់អាប៉ោង កិរិយាសព្ទ
ដាក់ប្រាក់ក្រយាតំណាងក្នុងល្បែងអាប៉ោង
-
ចាក់ឫស កិរិយាសព្ទ
( ព . ប្រ .) កើតមាន, តាំងទីរឹងមាំ
-
ចាក្រពាក នាម
សត្វប្រវឹក, ព្រវែក
-
ចាគចេតនា នាម
ចេតនាប្រកបដោយចាគៈ។
-
ចាគបត្រ នាម
ពាក្យលាឈប់, លិខិតលាឈប់ ( ពីការងារ, ពីតំណែង )។
-
ចាគសីល នាម
ការប្រព្រឹត្តល្អជាប្រក្រតីដោយការលះបង់, សទ្ធាទាន។
-
ចាគៈ នាម
ការលះឱ្យ, ការចំណាយធនធានដើម្បីជាសាធារណប្រយោជន៍
-
ចាង កិរិយាសព្ទគុណកិរិយា
រឹតស្បែកស្គរឱ្យតឹងដោយប្រដាប់សម្រាប់រឹតដែលហៅថាចាង។
-
ចាងណាង គុណនាមនាម
វត្ថុអ្វីមួយដែលខ្វែងជាជើងក្អែក
-
ចាងវ៉ាង នាម
អធិបតី, នាយកនៃមុខក្រសួងរាជការឬគ្រឹះស្ថានជំនាញឯកជននីមួយៗ
-
ចាងវ៉ាងរង នាម
អនុនាយកឬអធិបតីរង។
-
ចាងហ្វាង នាម
( ម . ព . ចាងវ៉ាង )។
-
ចាងហ្វាងរង នាម
( ម . ព . ចាងវ៉ាងរង )។
-
ចាចែង កិរិយាសព្ទ
( ម . ព . ចែងចា )។
-
ចាច់ ឧទានសព្ទ
ពាក្យឆ្លើយតបដោយទ្រគោះ, ដោយមើលងាយខ្លាំង, ដោយបង្អាប់មុខ ( ប្រើជួសពាក្យថាអាចម៍ )។ឆ្លើយតបទៅរកអ្នកតូចជាងឬក្មេងជាងដែលស្និទ្ធស្នាលណាស់ស្រឡាញ់ណាស់ដោយស្មោះអស់ពីចិត្តក៏ប្រើពាក្យចាច់នេះខ្លះដែរតែលោកទុកថាជាពាក្យពុំសមគួរឡើយ។
-
ចាញ់ កិរិយាសព្ទគុណនាមនាម
ទីទៃពីឈ្នះ, ដុនដាបថយពីគេ
-
ចាញ់ប្រៀបគេ កិរិយាសព្ទ
ចាញ់គេដោយការប្រៀបផ្ទឹមគឺបើប្រៀបផ្ទឹមនឹងគេឃើញថាអន់ជាងគេដោយកលឧបាយណាមួយ, ចាញ់កលឧបាយគេ។
-
ចាញ់ស្រឡះ កិរិយាសព្ទ
ចាញ់លែងត្រឡប់ឈ្នះទៀតបាន។
-
ចាតុម្មហារាជិកា នាម
ឈ្មោះស្ថានសួគ៌ទី១ក្នុងស្ថានសួគ៌ទាំង៦មានស្ដេចទេវតា៤អង្គជាធំជាអ្នករក្សាលោកគឺព្រះបាទធតរដ្ឋរក្សាទិសខាងកើត, ព្រះបាទវិរុឡ្ហករក្សាទិសខាងត្បូង, ព្រះបាទវិរូបក្ខៈរក្សាទិសខាងលិច, ព្រះបាទកុវេរៈ ( វេស្សវណ ) រក្សាទិសខាងជើង។
-
ចាតុរង្គសន្និបាត នាម
( ម . ព . ចតុរង្គសន្និបាត )។
-
ចាត់ កិរិយាសព្ទ
បង្គាប់, ប្រើ, បញ្ជូន
-
ចាត់ការ កិរិយាសព្ទ
ចាត់ចែងរៀបចំដោះស្រាយ; ដាក់ទោសបង្ក្រាបចាត់វិធានការ
-
ចាត់ចែង កិរិយាសព្ទ
រៀបចំធ្វើ, ចាត់ការដាក់មុខឱ្យដោយឡែកៗ, ចាត់ការតាមមុខតាមប៉ែកដោយសេចក្ដីខ្នះខ្នែង។
-
ចាត់តាំង កិរិយាសព្ទ
តែងតាំងផ្ដល់មុខងារផ្ដល់តំណែងចាត់ឱ្យបំពេញកិច្ចការជ្រើសរើសឱ្យបំពេញភារកិច្ច, ប្រគល់ភារកិច្ច។
-
ចាន នាម
វត្ថុឬភាជនៈមានបែបភាពច្រើនប្រភេទផ្សេងៗគ្នាសម្រាប់ដាក់ខាទនីយភោជនីយាហារ ( អាហារសម្រាប់ទំពា )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។