វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1219 / 1268
-
អ្ហា៎ ឧទានសព្ទ
( ម . ព . អ្ហា!)។
-
អ្ហា៎ះ ឧទានសព្ទ
( ម . ព . អ្ហាះ!)។
-
អ្ហឹៈ ឧទានសព្ទ
សូរឮដោយត្អើកជាដើម
-
អ្ហឺ ឧទានសព្ទ
( ព . សា .) ណា៎! ឬណា៎ៈ!, ហ្ន៎ៈ!។ពាក្យសម្រាប់បញ្ជាក់ឬបន្ថែមលើសេចក្ដីមុនឱ្យប្រាកដ
-
អ្ហុះ ឧទានសព្ទ
ដូចគ្នានឹងអុះ! ដែរតាមសូរសំឡេងដែលគេលាន់មាត់។
-
អ្ហូ ឧទានសព្ទ
( ព . សា .) អូៈ! ឬអូ៎ៈ!។សូរលាន់មាត់ដោយការបាត់ឆ្ងល់, ដោយយល់សេចក្ដីជាក់ជាដើម
-
អ្ហូះ ឧទានសព្ទ
( ព . សា .) អូះ! ឬអូ៎ះ!។សូរលាន់មាត់ដោយប្រកែកមិនព្រមឬដោយស្ងើចជាដើម
-
អ្ហូ៎ ឧទានសព្ទ
( ម . ព . អ្ហូ!)។
-
អ្ហូ៎ះ ឧទានសព្ទ
( ម . ព . អ្ហូះ!)។
-
អ្ហែង សព្វនាម
ឯង។ពាក្យសាមញ្ញសម្រាប់និយាយផ្សំជាមួយនឹងពាក្យអាថាអាអ្ហែងគឺអាឯង
-
អ្ហោ ឧទានសព្ទ
( ព . សា .) ឱ! ឬអោ៎!
-
អ្ហោះ ឧទានសព្ទ
( ព . សា .) ឱះ! ឬអោ៎ះ!។ពាក្យលាន់មាត់ដោយភ័យខ្លាចបែករបស់ស្រួយឬខ្លាចខូចអ្វីៗជាដើម
-
អ្ហោ៎ ឧទានសព្ទ
( ម . ព . អ្ហោ!)។
-
អ្ហោ៎ះ ឧទានសព្ទ
( ម . ព . អ្ហោះ!)។
-
អ្ហះ ឧទានសព្ទ
( ព . សា .) ពាក្យឆ្លើយឬសួរតន្ថើន, បន្ថែមដោយមានសេចក្ដីសង្ស័យជាដើម
-
អ្ហ៊ឹះ ឧទានសព្ទ
សូរឮដោយលាន់មាត់ខំប្រឹងលើកអ្វីធ្ងន់ឬប្រឹងក្រោកជាដើម
-
អ្ហ៊ឺ ឧទានសព្ទ
សូរឮវែងដោយលាន់មាត់ថ្ងូរជាដើម
-
អ្ហ៊ុះ ឧទានសព្ទ
សូរឮដោយលាន់មាត់ថ្ងូររអ៊ុះរទូៗជាដើម
-
អ្ហ៊ែៈ ឧទានសព្ទ
សូរលាន់មាត់បន្ទច់, បន្ទោស, ឃាត់ ( នែៈ )
-
អ្ហ៊ៃ ឈ.
ឬ?
-
អ្ហ៊ះ ឧទានសព្ទ
( ម . ពអ្ហ៊ៈ!)។
-
អ្ហ៊ៈ ឧទានសព្ទ
និយាយសួរឬឆ្លើយដោយការណ៍ឆ្ងល់ជាដើម
-
អ្ហ៊ឺ៎ះ ឧទានសព្ទ
សូរឮដោយសាន់មាត់ថ្ងូរខ្ពស់ៗបង្អូសៗជាដើម
-
អ្ហ៎ ឧទានសព្ទ
( ម . ព . អ្ហ!)។
-
អ្ហ៎ះ ឧទានសព្ទ
( ម . ព . អ្ហះ!)។
-
ឥក្ស្វាកុ នាម
( ម . ព . ឱកាក )។
-
ឥច្ឆា នាម
សេចក្ដីប្រាថ្នា; ការចង់បាន, ចំណង់; សេចក្ដីត្រូវការ; សេចក្ដីលោភ, អភិជ្ឈា
-
ឥច្ឆាចារ នាម
មារយាទឬការប្រព្រឹត្តចិត្តគំនិតប្រកបដោយឥច្ឆា។
-
ឥច្ឆាទោស នាម
ទោសនៃឥច្ឆា; អ្នកដែលមានឥច្ឆាជាទោស។
-
ឥច្ឆាបកតបុគ្គល នាម
បុគ្គលដែលត្រូវឥច្ឆាគ្របសង្កត់គឺបុគ្គលដែលលុះក្នុងអំណាចឥច្ឆាឬដែលល្មោភចង់បានឥតខ្មាស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។