វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1218 / 1268
-
អ្នកមាន នាម
អ្នកដែលមានទ្រព្យច្រើនអ្នកបរិបូរដោយទ្រព្យសម្បត្តិ។
-
អ្នកមានទ្រព្យា នាម
អ្នកមានទ្រព្យនានា, មានទ្រព្យច្រើន
-
អ្នកមានស្ដុក នាម
( ព . ប្រ .) អ្នកមានទ្រព្យច្រើន។
-
អ្នកមុខអ្នកការ នាម
ជនដែលមានមុខមានឈ្មោះនិងជនដែលមានមុខការឬដែលជាប្រមុខក្នុងកិច្ចការ។
-
អ្នកមួយ នាម
គាត់, គ្នា; វា។
-
អ្នកយើង នាម
( ព . បុ .) អ្នកបួសរបស់យើងឬសមណៈរបស់យើង។
-
អ្នករក នាម
ជនដែលរក; ជនដែលខំប្រឹងធ្វើការរកស៊ី។
-
អ្នករាជការ នាម
មនុស្សដែលធ្វើរាជការ។
-
អ្នករាជវង្ស នាម
បុត្រឬបុត្រីរបស់បិតាជាអ្នកអង្គម្ចាស់មាតាមានជាតិថយចុះពីថ្នាក់អ្នកអង្គម្ចាស់មក, ឬបុត្រាបុត្រីរបស់មាតាបិតាជាអ្នករាជវង្សដូចគ្នា។
-
អ្នករៀន នាម
ជនដែលកំពុងរៀន, សិស្សរៀន។
-
អ្នកលេង នាម
ជនដែលលេងល្បែង; ជនដែលប្រព្រឹត្តតែខាងការលេង ... ( មានច្រើនប្រភេទ )។
-
អ្នកលេងលាត់សើយ នាម
អ្នកលេងកោងកាចដែលរមែងតែលាត់សើយឬសើយលាត់ដើរឥតក្រែង
-
អ្នកលេងសើយលាត់ នាម
( ម . ព . អ្នកលេងលាត់សើយ )។
-
អ្នកសង្រួមឥន្ទ្រិយ នាម
អ្នកដែលសង្រួមភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្តមិនឱ្យទាសទៅរកអំពើអាក្រក់។
-
អ្នកសាងលោក នាម
ព្រហ្មឬវិស្ណុ ( តាមលទ្ធិព្រាហ្មណ៍ )។
-
អ្នកសិល្ប៍ នាម
អ្នកមានសិប្បៈ, អ្នកចេះសិល្បវិទ្យា។ខ្មែរប្រើជាពាក្យហៅមនុស្សដែលលើកខ្លួនជាអ្នកបុណ្យបញ្ចុះបញ្ចូលប្រជាជនអ្នកឆោតល្ងង់តាំងហោមពិធីប្រសិទ្ធីសិល្បវិទ្យាកជាទ័ពក្បត់ផែនដី
-
អ្នកស៊ើប នាម
ជនដែលស៊ើបការណ៍។
-
អ្នកស្ពាយ នាម
អ្នកស្ពាយអីវ៉ាន់លក់។
-
អ្នកស្រុក នាម
ជនដែលនៅក្នុងស្រុក; ប្រជុំជនឬពួកជនក្នុងស្រុកនីមួយៗ។
-
អ្នកស្រុកភូមិផងរបងជាមួយ នាម
អ្នកស្រុកដែលនៅភូមិរួមរបងជាមួយគ្នា។
-
អ្នកស្រែ នាម
ជនដែលធ្វើស្រែ។
-
អ្នកអង្គម្ចាស់ នាម
បុត្រាបុត្រីដែលមានព្រះអង្គម្ចាស់ជាបិតាឬបុត្រាបុត្រីដែលកើតអំពីអ្នកអង្គម្ចាស់រួមគ្នាជាមាតាបិតា ( ពាក្យធម្មតាដែលប្រើជាប្រក្រតីថាម្ចាស់ )។
-
អ្នកអស់ហ្នឹង នាម
ជនអស់ហ្នឹង។
-
អ្នកឧកញ៉ា នាម
( ម . ព . ឧកញ៉ា )។
-
អ្វី សព្វនាម
ដូចម្ដេច? ( ព . សា .) អី )
-
អ្វីមួយ ឈ.
ដែលមិនទៀងមិនប្រាកដថាវត្ថុណាមួយពិតប្រាកដ។
-
អ្ហ ឧទានសព្ទ
( ព . សា .) អ! ឬអ៎!
-
អ្ហា ឧទានសព្ទ
( ព . សា .) អា! ឬអា៎
-
អ្ហាះ ឧទានសព្ទ
( ព . សា .) ពាក្យឆ្លើយគ្នាឬឆ្លើយហើយសួរត្រឡប់ទៅវិញដោយមានសង្ស័យ
-
អ្ហាៈ ឧទានសព្ទ
( ព . សា .) នែៈ! ឬនែ៏ៈ!។ពាក្យលាន់មាត់បន្ទោសឬស្ទាក់សម្ដីស្ទាក់ដំណើរ, បន្ទច់, បង្អាក់ជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។