វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1146 / 1268
-
អរុណោទ័យ នាម
ការរះឡើងនៃអរុណ, ពេលអរុណរះ, វេលាថ្ងៃរះ។
-
អរុណោភាស នាម
ពន្លឺអរុណ។
-
អរូប គុណនាម
ដែលឥតរូប, ដែលមានតែនាមគឺដែលមានពាក្យហៅប៉ុន្តែឥតរូប។
-
អរូបកម្ម នាម
ការស្រមើស្រមៃ។
-
អរូបទ្រព្យ នាម
( ច្ប .) ទ្រព្យដែលគ្មានរូបជាក់ស្ដែងតែត្រូវទទួលស្គាល់ថាជាទ្រព្យដែរ
-
អរូបធម៌ នាម
អ្វីៗដែលមានតែនាមឥតរូប ( នាមធម៌ )។
-
អរូបនាម នាម
( ព . វ .) នាមសព្ទដែលឥតរូប។ចិត្ត, វិញ្ញាណ, វេទនា, សញ្ញា, សភាព, សេចក្ដី, ចំណង់, បំណង, ... ជាអរូបនាម ( ព . ផ្ទ .) រូបនាម )។
-
អរូបព្រហ្ម នាម
ព្រហ្មឥតរូប។
-
អរូបភព នាម
លោកជាទីនៅនៃអរូបព្រហ្ម។
-
អរូបលោក នាម
( ម . ព . អរូបភព )។
-
អរូបី គុណនាម
ដែលឥតរូប
-
អរេ ឧទានសព្ទ
ហឺយ!; អ្ហឺយ!; អ្ហ៊េ!; វ៉ឺយ!; នែវ៉ឺយ!; នែអានេះ!; អាខូច!, នែអាខូច!; អាចោរខូច! ( ពាក្យអាលបនៈទ្រគោះសម្រាប់ប្រើក្នុងកាព្យតាមគួរដល់ការប្រកប )។
-
អរោគ គុណនាម
ដែលឥតរោគ, ឥតជំងឺ ( ប្រើជានីរោគក៏បាន )។
-
អរោគភាព
ភាពជាអ្នកឥតរោគ; ដំណើរមិនមានជំងឺ។
-
អរោគមន្ទីរ នាម
មន្ទីរឬសាលាព្យាបាលជំងឺ, មន្ទីរពេទ្យ។
-
អរោគសាលា នាម
( ម . ព . អរោគមន្ទីរ )។
-
អរោគ្យ នាម
( ម . ព . អរោគ )។
-
អរោគ្យមន្ទីរ នាម
( ម . ព . អរោគមន្ទីរ )។
-
អរោគ្យសាលា នាម
( ម . ព . អរោគមន្ទីរ )។
-
អលក្ខិនី គុណនាម
( ម . ព . អលក្ខី )។
-
អលក្ខី គុណនាម
ដែលឥតលក្ស្មី ( ដែលឥតបុណ្យ; កាឡកណ្ណី )
-
អលក្ស្មី គុណនាម
( ម . ព . អលក្ខី )។
-
អលង្កត គុណនាម
ដែលធ្វើឱ្យសមរម្យគឺដែលប្រដាប់តាក់តែងហើយ, ដែលប្រដាប់ឱ្យល្អ, ឱ្យសមរម្យ
-
អលង្ករណ៍ នាម
គ្រឿងប្រដាប់សម្រាប់តាក់តែងខ្លួន ( មានចិញ្ចៀន, កង, ខ្សែដៃ, ខ្សែខ្លួនជាដើម )
-
អលង្ការ នាម
ដូចគ្នានឹងអលង្ករណ៍ដែរ។
-
អលង្ការករ នាម
ជាងទងអ្នកធ្វើគ្រឿងអលង្ការ។
-
អលង្ការដ្ឋាន នាម
កន្លែងលក់គ្រឿងអលង្ការ។
-
អលង្ការភណ្ឌ នាម
គ្រឿងអលង្ការធ្វើពីមាសប្រាក់លោហៈ។ល។ដែលរចនាតាមក្បាច់ដ៏ល្អវិចិត្រ។
-
អលង្ការិនី នាម
( ម . ព . អលង្ការី )។
-
អលង្ការី នាម
អ្នកដែលមានចំណេះជំនាញខាងតុបតែងលម្អ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។