វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1143 / 1268
-
អរញ្ញ នាម
ព្រៃ
-
អរញ្ញគោចរ នាម
ការត្រាច់ស្វែងរកអាហារក្នុងព្រៃ។
-
អរញ្ញធម្ម នាម
ទំនៀមទម្លាប់អ្នកព្រៃ, សណ្ដាប់ធ្នាប់ឬបែបបទអ្នកស្រុកព្រៃ; ទំនៀមឬបែបបទព្រៃៗ។
-
អរញ្ញបាល នាម
អ្នករក្សាព្រៃ, អ្នកកាន់ការថែរក្សាព្រៃ។
-
អរញ្ញបាលិកា នាម
( ម . ព . អរញ្ញបាល )។
-
អរញ្ញបាលី នាម
( ម . ព . អរញ្ញបាល )។
-
អរញ្ញប្បទេស នាម
ព្រៃ, ប្រទេសដែលមានព្រៃ, ព្រៃទាំងមូល។
-
អរញ្ញប្បវេណី នាម
( ម . ព . អរញ្ញធម្ម )។
-
អរញ្ញវាស នាម
ការនៅក្នុងព្រៃ។
-
អរញ្ញវាសិនី នាម
( ម . ព . អរញ្ញវាសី )។
-
អរញ្ញវាសី នាម
អ្នកនៅក្នុងព្រៃ។
-
អរញ្ញាយតនៈ នាម
ព្រៃស្រោង; ព្រៃរំលោង។
-
អរញ្ញាវាស នាម
អាវាសក្នុងព្រៃ។
-
អរញ្ញិក គុណនាម
( ម . ព . អារញ្ញ )។
-
អរណី នាម
ពំនួតភ្លើង; ដែកភ្លើង; ថ្មដែកភ្លើង ( គ្រឿងមួយប្រអប់សម្រាប់ពួត, វាយ, ដំ, កេះ, ចុច, ទះ, គូសឱ្យកើតជាភ្លើងអុជចម្លងភ្លើងបាន, ទោះរបស់នោះមានប្រើតាំងពីក្នុងបុរាណសម័យរៀងមកក្ដីជារបស់ទំនើបក្ដី, ហៅអរណីបានដូចគ្នា )។
-
អរណ្យ នាម
( ម . ព . អរញ្ញ )។
-
អរណ្យគោចរ នាម
( ម . ព . អរញ្ញគោចរ )។
-
អរណ្យធម៌ នាម
( ម . ព . អរញ្ញធម្ម )។
-
អរណ្យធម៌អរញ្ញប្បវេណី នាម
( ម . ព . អរញ្ញធម្ម )។
-
អរណ្យបាល នាម
( ម . ព . អរញ្ញបាល )។
-
អរណ្យប្រទេស នាម
( ម . ព . អរញ្ញប្បទេស )។
-
អរណ្យប្រពៃណី នាម
( ម . ព . អរញ្ញធម្ម )។
-
អរណ្យវាស នាម
( ម . ព . អរញ្ញវាស )។
-
អរណ្យវាសិន នាម
( ម . ព . អរញ្ញវាសី )។
-
អរណ្យាវាស នាម
( ម . ព . អរញ្ញាវាស )។
-
អរពិន្ទ នាម
ផ្កាឈូក។
-
អរពិន្ទគន្ធ នាម
ក្លិនផ្កាឈូក។
-
អរព្រួច
( ម . ព . ភ័យព្រួច )។
-
អរភិតអរភ័យ
អរៗភ័យៗគឺអរខ្លះភ័យខ្លះម្ដងៗ។
-
អរវិន្ទ នាម
( ម . ព . អរពិន្ទ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។