វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1112 / 1268
-
អន្តាក់អន្តិច គុណកិរិយា
( ព . សា .) បន្តិចបន្តួច
-
អន្តាយ គុណកិរិយាគុណនាម
ដែលមានសណ្ឋានវែងរតាយឬដែលវែងអន្លាយ
-
អន្តិតអន្តូង គុណកិរិយាគុណនាម
ចំតិតចំតូង, ប៉ផ្ដិតប៉ផ្តូង
-
អន្តិម គុណនាម
ដែលមានក្នុងទីបំផុត, ដែលជាទីបំផុត; ជាខាងចុងបង្អស់; ដែលស្រេចត្រឹមប៉ុណ្ណោះ
-
អន្តិមកិច្ច
កិច្ចជាបំផុតគឺកិច្ចដែលហើយក្រោយបំផុតឬកិច្ចដែលធ្វើក្នុងកាលជិតអស់ជីវិត ( មច្ឆិមកិច្ច )។
-
អន្តិមជាតិ
ជាតិជាខាងក្រោយបំផុត ( មច្ឆិមជាតិ )។
-
អន្តិមត្តភាព
អន្តភាពជាខាងចុងបំផុត ( មច្ឆិមត្តភាព )។
-
អន្តិមទេហធារី
អ្នកទ្រទ្រង់នូវរាងកាយជាទីបំផុត ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត )
-
អន្តិមភព
មច្ឆិមភព។
-
អន្តិមវត្ថុ
អាបត្តិបារាជិក ( ព . វិ .)។
-
អន្តិមវត្ថុអជ្ឈាបនក
មនុស្សដែលកាលបួសជាភិក្ខុត្រូវអាបត្តិបារាជិក។
-
អន្តិមសាសន៍
ពាក្យបណ្ដាំឬសំបុត្រជាទីបំផុត ( បច្ឆិមសាសន៍ )
-
អន្តឺត គុណកិរិយាគុណនាមឧទានសព្ទ
ដែលឆ្ងាយលន្លឹម, ឆ្ងាយណាស់ : ដែលខ្ពស់សន្លឹម
-
អន្តឺរ៉ឺរ៉ឺត ឧទានសព្ទ
សូរឯកខ្លែងតូច ( សម្ដីកូនក្មេង )។សូរឮអន្ទឺរឺរឺតក៏មាន។
-
អន្តុយ គុណកិរិយាគុណនាម
ឆ្កុយ, ឆ្កុយៗ, រ៉ុយ, រ៉ុយៗយ៉ាងញាប់ជើង
-
អន្តុល គុណកិរិយាគុណនាម
អង្កុលញាប់ជើង ( ប្រើចំពោះតែសត្វមាឌតូចទាបខ្លួនខ្លីជើងខ្លីឬមនុស្សតឿជាដើមក៏ប្រើបានដែរ
-
អន្តេ គុណនាម
ពាក្យប្រាប់សេចក្ដីថា " ខាងក្នុង; ក្នុងទីជិត; ក្នុងសម្នាក់ "។
-
អន្តេបទ នាម
( ភាសា .) អព្ភាសបទឬផ្នត់មួយបែបដែលគេដាក់ជ្រៀតចូលក្នុងពាក្យដើម្បីបង្កើតពាក្យកម្លាយ
-
អន្តេបអន្តាប គុណកិរិយាគុណនាម
ដែលមានដំណើរលំបាកត្រដេបត្រដាបដោយការឆ្លងទឹកឆ្លងភក់ច្រើនថ្នាក់ច្រើនអន្លើ
-
អន្តេបុរ
ក្នុងព្រះរាជសម្នាក់ឬខាងក្នុងព្រះរាជវាំង។
-
អន្តេបុរចរ
អ្នកដើរយាមល្បាតព្រះរាជវាំង។
-
អន្តេបុរចារក
( ម . ព . អន្តេបុរចរ )។
-
អន្តេបុរចារកៈ
( ម . ព . អន្តេបុរចរ )។
-
អន្តេបុរចារិកា
( ម . ព . អន្តេបុរចរ )។
-
អន្តេបុរបរិចារិកា
ស្ត្រីបម្រើក្នុងព្រះរាជវាំង។
-
អន្តេបុរបាល
អ្នកចាំរក្សាព្រះរាជវាំង ( ទាហានយាមព្រះរាជវាំងឬក្រុមវាំង )។
-
អន្តេបុរបាលក
( ម . ព . អន្តេបុរបាល )។
-
អន្តេបុរបាលកៈ
( ម . ព . អន្តេបុរបាល )។
-
អន្តេបុរបាលិកា
( ម . ព . អន្តេបុរបាល )។
-
អន្តេបុរិក
អ្នករាជការក្នុងព្រះរាជវាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។