វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1111 / 1268
-
អន្តររដ្ឋ គុណនាមនាម
រវាងរដ្ឋ, រដ្ឋនានា, រដ្ឋនិងរដ្ឋ
-
អន្តររដ្ឋាភិបាល គុណនាមនាម
រវាងរដ្ឋាភិបាល, រដ្ឋាភិបាលនានា, រដ្ឋាភិបាលនិងរដ្ឋាភិបាល
-
អន្តរវាសក នាម
ស្បង់។
-
អន្តរវាសកៈ នាម
( ម . ព . អន្តរវាសក )។
-
អន្តរវិស័យ គុណនាម
ដែលទាក់ទងនឹងវិស័យនានា, ដែលទាក់ទងនឹងប្រធានបទឬផ្នែកនៃចំណេះដឹងពីរឬច្រើន
-
អន្តរសភា គុណនាមនាម
រវាងសភា, សភានានា, សភានិងសភា
-
អន្តរសម័យ
( ម . ព . អន្តរកាល )។
-
អន្តរស្ថាប័ន គុណនាម
ដែលប្រព្រឹត្តទៅរវាងស្ថាប័ន
-
អន្តរហេតុ
( ម . ព . អន្តរការណ៍ )។
-
អន្តរា គុណនាម
ក្នុងពាក់កណ្ដាល; ក្នុងចន្លោះ, ក្នុងរវាង។
-
អន្តរាកថា នាម
ពាក្យក្នុងចន្លោះគឺពាក្យដែលជ្រែកចូលមកក្នុងចន្លោះនៃធម៌, នៃច្បាប់។
-
អន្តរាគមនិយម នាម
ការនិយមសម្របសម្រួលការពេញចិត្តចូលរួមដោយសេចក្ដីស្ម័គ្រការនិយមជួយធានាអះអាងសម្រុះសម្រួលឬការនិយមចេញពាំងមុខដោយអំណាចក្នុងរឿងអ្វីមួយ។
-
អន្តរាគមន៍ នាម
ការចូលរួមដោយសេចក្ដីស្ម័គ្រ; ការជួយអះអាងសម្រុះសម្រួល; ការចេញពាំងមុខដោយអំណាចក្នុងរឿងអ្វីមួយ
-
អន្តរាត្មា
( ម . ព . អន្តរាត្ម័ន )។
-
អន្តរាត្ម័ន នាម
ចិត្តឯង, ខ្លួនឯង; ក្នុងចិត្ត; ក្នុងខ្លួន។
-
អន្តរាបត្តិ នាម
អាបត្តិក្នុងចន្លោះគឺអាបត្តិសង្ឃាទិសេសដែលភិក្ខុត្រូវក្នុងកាលកំពុងនៅបរិវាស ( ព . វិ .)។
-
អន្តរាមគ្គ
ក្នុងពាក់កណ្ដាលផ្លូវ។
-
អន្តរាយ នាម
ធម៌ដែលមកក្នុងរវាងនៃចុតិនិងបដិសន្ធិ ( ព . ពុ .); ហេតុដែលមកជំទាស់ក្នុងចន្លោះឬក្នុងពាក់កណ្ដាល; សេចក្ដីទើសទាក់, ឧបសគ្គការណ៍; ភ័យ; ដំណើរខូចប្រយោជន៍, ការខូចបង់សៀត, សេចក្ដីវិនាស
-
អន្តរាយិកធម៌ នាម
ធម៌ដែលធ្វើឱ្យកើតអន្តរាយ ( បាប, អកុសល )។
-
អន្តរាសន្និបាត នាម
ក្នុងកណ្ដាលទីប្រជុំ, កណ្ដាលជំនុំ។
-
អន្តរាសភា នាម
ក្នុងកណ្ដាលសភា។
-
អន្តរីក្ស នាម
អាកាស, មេឃ ( ត្រង់ដែលមើលទៅឃើញពពកជាស្រទាប់ៗឬឃើញពពកច្រូងច្រាង )។
-
អន្តរីប នាម
កោះ។
-
អន្តរេន្ទ្រិយ
ចិត្ត។
-
អន្តលិក្ខ នាម
( ម . ព . អន្តរីក្ស )។
-
អន្តវណ្ណ
( ម . ព . អន្តព័ណ៌ )។
-
អន្តវាសិន
សិស្ស, កូនសិស្ស។
-
អន្តវាសិនី
( ម . ព . អន្តវាសិន )។
-
អន្តសយ្យា នាម
ការដេកក្នុងកាលជាទីបំផុត ( ការដេកស្លាប់, ការដេកស្លាប់លើផែនដី )
-
អន្តសេយ្យា នាម
( ម . ព . អន្តសយ្យា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។