វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1087 / 1268
-
អត្ថញ្ញូ នាម
អ្នកស្គាល់ផលរបស់ហេតុ។
-
អត្ថទាន នាម
ការឱ្យប្រយោជន៍។
-
អត្ថទោស នាម
ដំណើរខុសសេចក្ដីឬខុសបំណង។
-
អត្ថនាម នាម
( ម . ព . អត្ថគាហក )។
-
អត្ថន័យ នាម
ការពន្យល់សេចក្ដី, ការរាយរាប់ពីលក្ខណៈនៃវត្ថុផ្សេងៗ
-
អត្ថបដិរូប នាម
សេចក្ដីប្រៀបធៀប, ន័យប្រដូចគឺន័យរបស់ពាក្យដែលបង្វិលបញ្ចៀសពីន័យត្រង់ៗដូចជាពាក្យថា " ស៊ី " តាមអត្ថានុរូបគឺន័យត្រង់ៗទៅតាមដំណើរដើមថា " បរិភោគភោជនាហារ " តែបើគេយកទៅប្រើជាសេចក្ដីប្រៀបប្រដូចវិញបែរជាមានន័យផ្សេងពីន័យដើមដូចជា " ស៊ីគ្នា " គឺសមគ្នា, ត្រូវគ្នា, " ស៊ីថ្លៃ " គឺយកតម្លៃច្រើន។ " ស៊ីថោក " គឺយកតម្លៃថោកយ៉ាងនេះជាដើមហៅថាអត្ថបដិរូប ( គួរប្រើជាអត្ថប្បដិរូប )។
-
អត្ថបតី នាម
ម្ចាស់ទ្រព្យ; អ្នកមានទ្រព្យច្រើន។
-
អត្ថបទ នាម
សេចក្ដីអធិប្បាយនៃរឿងអ្វីនីមួយៗ; សេចក្ដីជាខ្លឹមសាររបស់អ្នកនិពន្ធ; សេចក្ដីដែលចុះផ្សាយក្នុងសារព័ត៌មានផ្សេងៗ។
-
អត្ថប្បយោគ នាម
ការចាយទ្រព្យឱ្យកើតប្រយោជន៍។
-
អត្ថប្រយោគ នាម
( ម . ព . អត្ថប្បយោគ )។
-
អត្ថប្រយោជន៍ នាម
អ្វីៗដែលមានផលប្រយោជន៍, ប្រយោជន៍ដែលគួរប្រាថ្នា, គួរចង់បាន។
-
អត្ថរស នាម
ដំណើរសេចក្ដី។
-
អត្ថរូប នាម
រូបសេចក្ដី។
-
អត្ថលាភ នាម
ការបានប្រយោជន៍; ការបានទ្រព្យ។
-
អត្ថវណ្ណនា នាម
ការពន្យល់សេចក្ដី, អដ្ឋកថា។
-
អត្ថវិការី នាម
អ្នកថ្លែងក្នុងទីប្រជុំជន។
-
អត្ថវិជ្ជា នាម
វិជ្ជាឬសាស្ត្រសម្រាប់រៀនឱ្យស្គាល់កិច្ចការចិញ្ចឹមជីវិតនិងការគ្រប់គ្រងស្រុកទេស។
-
អត្ថវិញ្ញាបនី នាម
សម្ដីបញ្ជាក់សេចក្ដី។
-
អត្ថវិនាស នាម
ការខូចប្រយោជន៍។
-
អត្ថវិនិច្ឆ័យ នាម
ការកាត់សេចក្ដី។
-
អត្ថវិបត្តិ នាម
វិបត្តិសេចក្ដីឬវិប័ទប្រយោជន៍។
-
អត្ថវិប័ទ នាម
( ម . ព . អត្ថវិបត្តិ )។
-
អត្ថសង្គហៈ នាម
ការប្រមូលឬសន្សំទ្រព្យសម្បត្តិ។
-
អត្ថសង្គ្រោះ នាម
( ម . ព . អត្ថសង្គហៈ )។
-
អត្ថសន្និច័យ នាម
( ម . ព . អត្ថសង្គហៈ )។
-
អត្ថសម្ពន្ធ នាម
ការត្រូវបានទ្រព្យសម្បាច់។
-
អត្ថសម្ពន្ធិន នាម
អ្នកដែលត្រូវបានទ្រព្យសម្បាច់។
-
អត្ថសម្ពន្ធិនី នាម
( ម . ព . អត្ថសម្ពន្ធិន )។
-
អត្ថសម្ពន្ធី នាម
( ម . ព . អត្ថសម្ពន្ធិន )។
-
អត្ថសាធក នាម
អ្នកសម្រេចសេចក្ដី; អ្នកដែលបានសម្រេចផលប្រយោជន៍។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។