វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1086 / 1268
-
អត្តាធិបតី នាម
ភាពតម្កល់ខ្លួនជាធំសម្បូណ៌ាជ្ញាសិទ្ធិរាជា។
-
អត្តាធិបតេយ្យ នាម
របបគ្រប់គ្រងស្ថិតនៅលើជនតែម្នាក់ដែលមានសិទ្ធិអំណាចគ្មានកំណត់។
-
អត្តាធីន នាម
អ្នកដែលមានអំណាចលើខ្លួនឯង, សេរីឬស្វៃរិន។
-
អត្តាធីនភាព នាម
សេរីភាពឬស្វៃរីភាព។
-
អត្តានុវាទភ័យ នាម
ភ័យអំពីការតិះដៀលខ្លួនឯងគឺការខ្លាចក្រែងខ្លួនធ្វើអំពើអាក្រក់ហើយនឹងកើតក្ដៅក្រហាយនឹកស្ដាយក្រោយស្រឡេតចិត្ត។
-
អត្តាពិគ្រោះ នាម
ការពិចារណានិងពិគ្រោះយោបល់ដោយខ្លួនឯង។
-
អត្តាភិបាល នាម
ដូចគ្នានឹងអត្តបរិហារ, អត្តព្យាបាលដែរ។
-
អត្តាវសនិយម នាម
អំណាចផ្ដាច់ការអំណាចដែលស្ដែងឡើងដោយមិនស្ថិតនៅក្រោមឥទ្ធិពលអ្វីមួយ។
-
អត្តាវសាធិបតេយ្យ នាម
ភាពប្រកាន់យកអំណាចរបស់ខ្លួនជាធំទៅតាមគន្លងច្បាប់ដែលបើកសិទ្ធិឱ្យ។
-
អត្តាវសិក គុណនាម
ដែលធ្វើតាមអំណាចចិត្តដែលរំលោភឬបំពាន។
-
អត្តាវសី គុណនាម
ដែលប្រើអំណាច។
-
អត្តុក្កង្សនកថា នាម
សម្ដីលើកខ្លួន។
-
អត្តុក្កង្សនភាព នាម
ភាវៈឬការលើកតម្កើងខ្លួន។
-
អត្តូបជីវ នាម
( ម . ព . អាត្មោបជីវិន )។
-
អត្តូបជីវិនី នាម
( ម . ព . អាត្មោបជីវិន )។
-
អត្តូបជីវី នាម
( ម . ព . អាត្មោបជីវិន )។
-
អត្តៈ នាម
ឈ្មោះក្បួនឬវិជ្ជាកែនលេខទាយលក្ខណៈ, ទាយភ័ព្វព្រេងសំណាងនិងគ្រោះថ្នាក់សុខទុក្ខរបស់មនុស្ស
-
អត្ថ នាម
ប្រយោជន៍; សេចក្ដី; សេចក្ដីពន្យល់; ពាក្យប្រែស្រាយ; សេចក្ដីចម្រើន; គតិ; រឿង, ហេតុ, ការណ៍; ដំណើរ; ផល; ផលប្រយោជន៍; បំណង; សេចក្ដីប្រាថ្នា; ទ្រព្យ, សម្បត្តិ; របស់; វត្ថុ; អីវ៉ាន់; កិច្ច, កិច្ចការ; ធុរៈ, រវល់; ...។
-
អត្ថកាម នាម
អ្នកមានបំណងល្អ; អ្នកចង់ឱ្យមានសេចក្ដីចម្រើន; អ្នកផ្គងដំណើរការណ៍សំដៅផលប្រយោជន៍។
-
អត្ថកោវិទ នាម
អ្នកឈ្លាសឬជំនាញក្នុងអត្ថ។
-
អត្ថគវេសនា នាម
ការស្វែងរកប្រយោជន៍ឬរកទ្រព្យ។
-
អត្ថគាចហក នាមគុណនាម
អ្នកទទួលផលអ្នកទទួលផលប្រយោជន៍ពីអ្វីមួយដោយជាក់លាក់ត្រឹមត្រូវ, ដែលជាកម្រៃ។
-
អត្ថគាហក នាម
( ប . ព .) ឈ្មោះសម្គាល់អ្នកប្រើប្រាស់ដើម្បីចូលទៅប្រើកុំព្យូទ័របណ្ដាញកុំព្យូទ័រឬអ៊ីនធឺណិត។ពេលខ្លះគេត្រូវការប្រើ ( ព័ត៌មានជាមួយលេខសម្ងាត់មុននឹងអាចប្រើប្រាស់កុំព្យូទ័រឬអ៊ីនធឺណិតបាន )។
-
អត្ថគាហកៈ នាម
អ្នកទទួលផលប្រហោជន៍។
-
អត្ថគ្រឹះ នាម
ផ្ទះដាក់អីវ៉ាន់, ឃ្លាំងដាក់របស់។
-
អត្ថង្គត កិរិយាសព្ទគុណនាម
ដូចគ្នានឹងអស្ដង្គតដែរ។
-
អត្ថង្គតកាល នាម
ដូចគ្នានឹងអស្ដង្គតកាលដែរ។
-
អត្ថចរិយា នាម
ការប្រព្រឹត្តឱ្យកើតផលប្រយោជន៍ឬឱ្យកើតសេចក្ដីចម្រើន។
-
អត្ថចិន្តា នាម
គំនិតគិតឱ្យមានប្រយោជន៍ឬឱ្យមានសេចក្ដីចម្រើន, ឱ្យកើតទ្រព្យ។
-
អត្ថញ្ញុតា នាម
ការស្គាល់ផលរបស់ហេតុ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។