វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1057 / 1268
-
អក្សិ នាម
ភ្នែក, កែវភ្នែក។
-
អក្សិគោល
រង្វង់ភ្នែក, ប្រឡង់ភ្នែក។
-
អក្សិតារា
កូនក្រមុំភ្នែក។
-
អក្សិបក្ស័្មន
រោមភ្នែក។ ( បា . ហៅអក្ខិបខុមឬអក្ខិលោមា )។
-
អក្សិភេស័ជ
ថ្នាំភ្នែក។
-
អក្សិភៃសជ្យ
( ម . ព . អក្ខិភេសជ្ជ )។
-
អក្សិភ្រូវ
អក្ខិភូរោមចិញ្ចើម។
-
អក្សិលោម័ន
( ម . ព . អក្សិបក្ស័្មន )។
-
អក្សៅហិណី គុណនាមនាម
ដូចគ្នានឹងអក្ខោភិនី, អក្ខោហិណីដែរ។
-
អខន្តិភាព នាម
ដំណើរខ្វះអំណត់ការខឹងមួម៉ៅក្នុងចិត្តការច្រាស់ច្រាល់ការអន្ទះអន្ទែងដំណើរអន្ទះសា។
-
អគតិ នាម
ការពុំគួរប្រព្រឹត្ត, សេចក្ដីលម្អៀង
-
អគតិគមនៈ
ការលុះក្នុងអគតិ។
-
អគតិគមន៍
( ម . ព . អគតិគមនៈ )។
-
អគតិគាមិនី
( ម . ព . អគតិគាមី។
-
អគតិគាមី
អ្នកដែលច្រើនតែលុះក្នុងអគតិ។
-
អគតិប្បហាន
ការលះអគតិ; ការមិនលុះក្នុងអគតិ
-
អគតិប្រហាន
( ម . ព . អគតិប្បហាន )។
-
អគន្ធក គុណនាម
ដែលឥតក្លិន
-
អគន្ធកបុស្ប
ផ្កាឥតក្លិន
-
អគន្ធកៈ គុណនាម
( ម . ព . អគន្ធក )។
-
អគមនសម័យ
( ម . ព . អទ្ធានសម័យ )។
-
អគមនីយ នាម
ហេតុដែលមិនគួរបណ្ដោយចិត្តឱ្យប្រព្រឹត្ត; ការពុំគួរគប់រក។
-
អគមនីយដ្ឋាន
ទីឬវត្ថុដែលពុំគួរសេពសម។
-
អគមវត្ថុ
( ម . ព . អគមនីយដ្ឋាន )។
-
អគាធ គុណនាម
ដែលពុំអាចស្ទង់បាន, ដែលមានជម្រៅខ្លាំងស្ទង់ពុំដល់, ជ្រៅ។
-
អគាធការណ៍
ហេតុឬដំណើរដែលជ្រាលជ្រៅពុំអាចស្ទង់បាន។
-
អគាធចិត្ត
ចិត្តដែលពិបាកស្ទង់; អ្នកដែលមានគំនិតជ្រៅគេពិបាកស្ទង់។
-
អគាធដ្ឋាន
ទីឬហេតុដែលពុំអាចស្ទង់បាន។
-
អគាធស្ថាន
( ម . ព . អគាធដ្ឋាន )។
-
អគារ នាម
មន្ទីរ, ផ្ទះ; រោង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។