អគតិ
នាម
អត្ថន័យ
-
1
នាម
ការពុំគួរប្រព្រឹត្ត, សេចក្ដីលម្អៀង
ឧទាហរណ៍ លុះក្នុងអគតិ, វិនិច្ឆ័យក្ដីដោយអគតិ។(ព.កា.) ថារីជនសោសិលុះក្នុងអគតិណាមួយឥតដឹងលុះកម្មឲ្យផលទើបធ្វើភ្នែកស្លឹងគន់គិតរំពឹងដឹងខ្លួនថាខុស។គួរអស់ជនផងកុំធ្វើកន្លងទោះស្រីទោះប្រុសទោះធំទោះតូចគួរខ្លាចកំហុសអំពើឆ្គងខុសគួរចៀសវាងឆ្ងាយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)