វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1037 / 1268
-
ហេតុឃាតក
អ្នកសម្លាប់ឬបំបាត់ហេតុ។
-
ហេតុឃាតកៈ
( ម . ព . ហេតុឃាតក )។
-
ហេតុឃាតិកា
( ម . ព . ហេតុឃាតក )។
-
ហេតុនិទាន
ទីតាំងនៃហេតុ, រឿងហេតុ។
-
ហេតុបច្ច័យ នាម
ដំណើរដែលប្រព្រឹត្តទៅដើម្បីបានសម្រេចផល, មូល, ឫសគល់នៃរឿង, ឫសគល់នៃលទ្ធផលអ្វីមួយ, ផលដែលកើតពីហេតុអ្វីមួយ, ហេតុការណ៍ដែលមានអ្វីមួយជាមូលដ្ឋាន, ជាដើមហេតុ។
-
ហេតុប្បភព
ដែលមានហេតុនាំឱ្យកកើតមុន; សេចក្ដីទុក្ខដែលមានតណ្ហាជាដើមហេតុនាំឱ្យកើត ( តណ្ហាជាហេតុសេចក្ដីទុក្ខជាផល )។
-
ហេតុប្រចក្ស
ហេតុដែលប្រាកដ។
-
ហេតុប្រភព
( ម . ព . ហេតុប្បភព )។
-
ហេតុផល នាម
មូលហេតុអំណះអំណាងគាំទ្រគំនិតឬសកម្មភាពណាមួយ
-
ហេតុផលសន្ធាន
ពាក្យតហេតុនិងផលគឺពាក្យសម្រាប់ប្រើក្នុងប្រយោគប្រាប់ផលដែលជាប់តមកពីហេតុ, ប្រើចំពោះពាក្យថាព្រោះ, ព្រោះថា, ព្រោះហេតុនោះបានជា, ដ្បិត, ដ្បិតជា, ដ្បិតថា ( ព . វ .)។
-
ហេតុភូត
ដែលកើតជាហេតុ។
-
ហេតុភេទ គុណនាម
ដំណើរទំនង, បែបបទ, ជើងការណ៍, ដំណើរការណ៍ដែលប្រព្រឹត្តទៅ។
-
ហេតុមន្ត
( ម . ព . ហេតុម័ត )។
-
ហេតុមូល
ហេតុដើមឬដើមហេតុ។
-
ហេតុម័ត
ដែលមានហេតុ។
-
ហេតុរូប
រូបហេតុ, តួហេតុ។
-
ហេតុវាទ
ការជជែករកឱ្យឃើញហេតុ; សម្ដីដែលលើកយកហេតុមកនិយាយ។
-
ហេតុវាទក
អ្នកដែលនិយាយជជែករកឱ្យឃើញហេតុ។
-
ហេតុវាទកៈ
( ម . ព . ហេតុវាទក )។
-
ហេតុវាទិកា
( ម . ព . ហេតុវាទក )។
-
ហេតុវាទិន
អ្នកដែលចូលចិត្តឬហៃជជែករកឱ្យឃើញហេតុ។
-
ហេតុវាទិនី
( ម . ព . ហេតុវាទិន )។
-
ហេតុវាទី
( ម . ព . ហេតុវាទិន )។
-
ហេតុវិជ្ជា
វិជ្ជាដែលត្រិះរិះរកឱ្យឃើញតាមហេតុ ( តក្កវិជ្ជា )
-
ហេតុវិទ្យា
( ម . ព . ហេតុវិជ្ជា )។
-
ហេតុសាស្ត្រ
( ម . ព . ហេតុវិទ្យា )។
-
ហេតុអ្វី គុណកិរិយា
ពាក្យសម្រាប់សួរឱ្យដឹងហេតុផលដំណើរដើមចមអ្វីមួយ
-
ហេបៗ គុណនាមគុណកិរិយា
ដែលដុនដាបកម្លាំងមានដង្ហើមខ្សោយតិចៗ
-
ហេម នាម
មាស ( សុវណ្ណ )។
-
ហេមការ
អ្នកធ្វើមាស, ជាងមាស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។