វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1034 / 1268
-
ហុតការិកា
( ម . ព . ហុតករ )។
-
ហុតកោវិទ
អ្នកឈ្លាសក្នុងហុតកម្ម។
-
ហុតទឹកសម្លឹងកាក
( ព . ទ . បុ .) ឱ្យអ្វីៗឬទំនុកបម្រុង, ផ្គត់ផ្គង់សម្លឹងសំដៅប្រយោជន៍ផ្ទាល់ខ្លួនឬបម្រុងនឹងឱ្យបានមកជាកូនប្រសាជាដើម
-
ហុតពិធី
ពិធីហុតកម្ម, ពិធីបូជាភ្លើង។
-
ហុតពៈ
( ម . ព . ហុតភុជ )។
-
ហុតភុជ
ព្រះអគ្គីឬព្រះអគ្និ ( ភ្លើង )។
-
ហុតវហៈ
( ម . ព . ហុតភុជ )។
-
ហុតាចារ្យ
អាចារ្យអ្នកចេះធ្វើហុតកម្ម, អាចារ្យអ្នកចេះបូជាភ្លើង ( ទាំងអស់នេះសុទ្ធតែជាលទ្ធិផ្សេងពីលទ្ធិពុទ្ធសាសនា )។
-
ហុតាសន៍
( ម . ព . ហុតភុជ )។
-
ហុតៈ នាម
( ម . ព . ហុត១)។
-
ហុយ កិរិយាសព្ទនាម
ផ្សាយអណ្ដែតឡើង, ផ្សាយអណ្ដែតដង្គោលឡើង
-
ហុយហាយ កិរិយាសព្ទ
( ព . សា .) សាយភាយលេចឮសុសសព្វ
-
ហុរៗ ឧទានសព្ទ
សូរឮដោយត្រសុលចូលស្រាលៗ ( យ៉ាងដូចស្រមោចចូលត្រចៀកជាដើម )
-
ហុលៗ ឧទានសព្ទ
( ម . ព . ហុរៗ)។
-
ហូត កិរិយាសព្ទនាម
ទាញដកយកឱ្យរបូតចេញពីក្នុងទីដែលធូរ
-
ហូតងារ
ដកងារ។
-
ហូតថ្នាក់ គុណនាម
ដែលនៅថ្មោងឥតទាន់សៅហ្មង, បរិសុទ្ធស្អាត, ថ្មីចែស
-
ហូតពន្ធ កិរិយាសព្ទ
យកពន្ធទំនិញដោយគិតតាមតម្លៃដើមនិងចំនួនរបស់
-
ហូនហ៊ក់ គុណនាម
ចាស់គ្រាំគ្រាខ្លាំង, ចាស់ណាស់
-
ហូប កិរិយាសព្ទ
បរិភោគភោជនាហារ ( ស៊ី )។សម្ដីសម្រាប់ហៅការបរិភោគនៃមនុស្សស្មើភាពនឹងខ្លួនឬតូចជាងខ្លួនដោយសេចក្ដីគួរសម, ជាសម្ដីខ្ពស់ជាងពាក្យអាស្រ័យទាបជាងពាក្យពិសា
-
ហូរ កិរិយាសព្ទ
រអិលជ្រុលទៅឯងនៃទឹកឬវត្ថុរាវ, នៃខ្សាច់ជាដើម
-
ហូរហៀរ គុណកិរិយាគុណនាម
( ម . ព . ហៀរ )។
-
ហូរហែ គុណកិរិយា
ដែលហែៗគ្នាមិនដាច់, ដែលចេះតែមានបន្តគ្នាមិនដាច់
-
ហូល នាម
ឈ្មោះសំពត់សូត្ររបស់ខ្មែរត្បាញដោយសូត្រចងគាធលើកជាគោមជាក្រឡាក្បាច់រចនាវិចិត្រផ្សេងៗតាមចំពោះនិងសេចក្ដីពេញចិត្តនៃអ្នកត្បាញជាការយ៉ាងល្អិតធ្វើដោយផ្ចិតផ្ចង់មមឹះមមៀវរបស់ស្ត្រីខ្មែរ
-
ហូលជរ
ហូលដែលត្បាញលើកជាក្បាច់ជរត្រង់ជាយ។ ( ព . កា .) ថា
-
ហួង កិរិយាសព្ទគុណនាមនាម
ទាមយក, តោងទាម, ខារខាំង
-
ហួងហែង កិរិយាសព្ទ
កាន់កាប់រក្សាឱ្យនៅក្នុងអំណាចខ្លួន, ខារខាំងមិនឱ្យបានទៅអ្នកដទៃ
-
ហួងហែន កិរិយាសព្ទ
( ម . ព . ហួងហែង )។
-
ហួច កិរិយាសព្ទ
បង្ហើបក្របួចបបូរមាត់បញ្ចេញសូរសព្ទតូចគ្រលួច ( ច្រើនប្រើជាបទភ្លេង )
-
ហួញ គុណនាម
គ្រែត; ស្ញូញ ( ចំពោះតែជូរ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។