វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1022 / 1268
-
ហង្សនាទ
សម្រែកហង្ស។
-
ហង្សបាទ គុណនាម
ដែលក្រហមដូចជាសម្បុរជើងហង្ស ( មញ្ជេដ្ឋ )
-
ហង្សពាហនៈ
( ម . ព . ហង្សពាហៈ )។
-
ហង្សពាហៈ
ដែលមានហង្សជាជំនិះ ( ព្រះព្រហ្ម )។
-
ហង្សមាលា
ហ្វូងហង្ស ( ប្រើជាហង្សនិករក៏បាន )។
-
ហង្សរថ
( ម . ព . ហង្សពាហៈ )។
-
ហង្សរាជ
ស្ដេចហង្សឬហង្សជាស្ដេចនៃបក្សីរាជហង្ស។
-
ហង្សសេត
សដូចសម្បុរស្លាបហង្ស។
-
ហង្សស្វេត
( ម . ព . ហង្សសេត )។
-
ហដ្ដចោរក នាម
ចោរអ្នកលួចឆក់យកអីវ៉ាន់គេក្នុងផ្សារឬក្នុងទីតាំងរបស់សម្ងាចឱ្យមហាជនមើល
-
ហដ្ដចោរិកា នាម
( ម . ព . ហដ្ដចោរក )។
-
ហដ្ដវិលាសិនី នាម
ស្រីអ្នកលេងឫកក្នុងផ្សារ ( ស្រីផ្សារ; ស្រីពេស្យា )។
-
ហដ្ឋចិត្ត នាម
ចិត្តរីករាយ
-
ហឋយោគ នាម
ការហាត់ប្រព្រឹត្តយ៉ាងតឹងតាមលទ្ធិនិគ្រន្ថ ( មានហាត់ឈរតែជើងម្ខាងជ្រោងដៃទាំងពីរត្រង់ភ្លឹងទៅលើជាដើម )
-
ហឋវិទ្យា នាម
វិទ្យាដែលចេះមកពីហឋយោគ
-
ហតក្កិលេស នាម
ដែលកម្ចាត់កិលេសបានស្រេចហើយ; អ្នកដែលកម្ចាត់កិលេសស្អាតជ្រះស្រឡះពីសន្តានហើយ ( ព្រះអរហន្ត )។
-
ហត់ កិរិយាសព្ទគុណនាម
ដកដង្ហើមខ្លីៗញាប់ៗប្រផុតប្រផើយដោយខ្សោយកម្លាំងព្រោះរត់ជាដើម
-
ហត់នឿយ
នឿយខ្លាំងដល់ហត់ម្ដងៗ។
-
ហត្ថ នាម
ដៃ; ប្រមោយដំរី; ផ្នួងសក់។
-
ហត្ថកម្ម
ការដែលត្រូវធ្វើដោយដៃ, ការរបស់ជាង, ជំនាង។
-
ហត្ថកម្មមូល
ថ្លៃបំណាច់ដៃ, រង្វាន់ស្នាដៃ។
-
ហត្ថកិច្ច
( ម . ព . ហត្ថកម្ម )។
-
ហត្ថកោបនា នាម
ការគ្រប់គ្រងរដ្ឋបាលនិងហិរញ្ញវត្ថុ។
-
ហត្ថកោសល្យ នាម
ការឈ្លាសដោយដៃ, ការប៉ិនប្រសប់ខាងធ្វើកិច្ចការផ្សេងៗដោយដៃមានការគូរវាសឬកាត់ដេរខោអាវជាដើម។
-
ហត្ថកោសល្ល នាម
ការប៉ិនប្រសប់ដោយដៃគឺការដេរកាត់ឬគូរវាសជាដើម។
-
ហត្ថក្រពុំ នាម
ខ្នាតរង្វាស់ប្រវែងមួយគក់។
-
ហត្ថខ្នាត នាម
រង្វាស់ប្រវែងមួយហត្ថដែលជាខ្នាតសម្រាប់ជាងឈើក្នុងបុរាណសម័យ ( ប្រវែងកន្លះម៉ែត្របារាំងសែស ) ហៅវឌ្ឍកីហត្ថឬហត្ថមជ្ឈិមបុរសក៏បាន។
-
ហត្ថគត គុណនាម
ដែលដល់ដៃ, ដែលនៅក្នុងកណ្ដាប់ដៃ; អ្វីៗដែលនៅក្នុងកណ្ដាប់ដៃ។
-
ហត្ថគ្រឹះ នាម
ឃ្លាំងភណ្ឌាគារកន្លែងស្តុកទំនិញ។
-
ហត្ថគ្រោះ នាម
សហត្ថាករណ៍ការលើកដាក់ការរៀបចំទំនិញ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។