ហត្ថ
នាម
អត្ថន័យ (3)
-
1
នាម
ដៃ; ប្រមោយដំរី; ផ្នួងសក់។
-
2
នាម
ឈ្មោះនក្សត្រឬផ្កាយឫក្សពួកទី១៣មាន៥ដួងសណ្ឋានស្រដៀងនឹងដៃ។
-
3
នាម
ខ្នាតរង្វាស់ប្រវែងពីរចំអាមឬប្រវែងកន្លះលូកគឺប្រវែងពីត្រឹមចុងដុំដៃដល់ចុងម្រាមដៃកណ្ដាល
ឧទាហរណ៍ ប្រវែងមួយហត្ថមួយចំអាម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)