វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 22 / 27
-
ឧបេន្ទវជិរច្ឆន្ទ នាម
ឆន្ទឬកាព្យមានដំណើរសូរសព្ទបទលាំៗគ្នានឹងឥន្ទវជិរច្ឆន្ទ។ជាឈ្មោះឆន្ទឬគាថាមួយយ៉ាងសម្រាប់ប្រើខាងភាសាសំស្ក្រឹតនិងបាលីដោយងាយ, ឬប្រើជាភាសាខ្មែរក៏បានប៉ុន្តែពិបាកតែងណាស់; បួនបាទគឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗមាន១១អក្សរ, ត្រង់អក្សរទី១, ២, ៣ជាជគណៈគឺគណៈដែលមានអក្សរទី១និងទី៣ជាលហុទី២ជាគរុ, អក្សរទី៧, ៨, ៩គឺជាជគណៈដែរ ( អក្សរទី១, ៣, ៧, ៩ជាលហុទី២, ៨ជាគរុ ); ត្រង់អក្សរទី៤, ៥, ៦ជាតគណៈគឺគណៈដែលមានអក្សរទី១និងទី២ជាគរុទី៣ជាលហុ ( គរុដើមគរុកណ្ដាលលហុចុង ); ត្រង់អក្សរទី១០និងទី១១ជាគរុ; ទាំងបួនបាទមានកំណត់ដូចគ្នា ( ពាក្យប្រាប់មេឧបេន្ទវជិរច្ឆន្ទនេះថាឧបាទិកាសាវជតាជគាកោ )។
-
ឧបេន្ទវជីរ នាម
( ម . ព . ឧបេន្ទវជិរច្ឆន្ទ )។
-
ឧបោសថ នាម
សីលសម្រាប់រក្សាដើម្បីជម្រះចិត្ត។ ( ព . ពុ .) សំដៅអដ្ឋង្គិកសីល ( សីល៨)
-
ឧបោសថកម្ម នាម
ការធ្វើឧបោសថរបស់ភិក្ខុសង្ឃ )។
-
ឧបោសថកាល នាម
កាលកំណត់ដែលត្រូវធ្វើឬត្រូវរក្សាឧបោសថសីល ( ថ្ងៃឧបោសថគឺថ្ងៃសីល )។
-
ឧបោសថក្ខន្ធកៈ នាម
ក្រុមវិន័យនិយាយអំពីឧបោសថ។
-
ឧបោសថង្គៈ នាម
អង្គនៃឧបោសថសីល។
-
ឧបោសថតិថី នាម
ថ្ងៃឧបោសថ ( ឧបោសថកាល )។
-
ឧបោសថទិន នាម
( ម . ព . ឧបោសថតិថី )។
-
ឧបោសថរតនារាម នាម
វត្តព្រះកែវក្នុងក្រុងភ្នំពេញសព្វថ្ងៃនេះ។
-
ឧបោសថសមាទាន នាម
ការទទួលឧបោសថសីល, ការកាន់ឧបោសថសីល។
-
ឧបោសថសីល នាម
សីលឧបោសថ ( លទ្ធិពុទ្ធសាសនាសំដៅអដ្ឋង្គិកសីល; លទ្ធិក្រៅពីពុទ្ធសាសនាសំដៅសីលផ្សេង )។
-
ឧបោសថាគារ នាម
រោងឧបោសថ៍គឺអគារដែលមានពទ្ធសីមាសម្រាប់ភិក្ខុសង្ឃប្រជុំគ្នាធ្វើសង្ឃកម្មមានឧបោសថកម្មនិងបវារណាកម្មជាដើមសព្វថ្ងៃនេះខ្មែរហៅឧបោសថាគារថាវិហារតាមទម្លាប់ហៅតៗគ្នាមក, វិហារនេះកាលបើមានពទ្ធសីមាហើយលុះតែសង្ឃបានឱ្យសូត្របាលីញត្តិទុតិយកម្មវាចាមួយចប់សន្មតតាមពុទ្ធានុញ្ញាតរួចហើយទើបឡើងជាឧបោសថាគារពេញលក្ខណៈបាន។ក្នុងអាវាសមួយត្រូវសន្មតឧបោសថាគារឱ្យមានតែមួយបើមានពីរត្រូវសូត្រដកឈ្មោះឧបោសថាគារមួយចេញ ( ព . វិ .) ក្នុងឧបោសថក្ខន្ធកៈ។
-
ឧបោសថាគារវត្ត នាម
កិច្ចវត្តដែលត្រូវថែទាំរោងឧបោសថ ( មានការបោសសម្អាតជាដើម, ការថែវិហារ )។
-
ឧបោសថិក គុណនាម
ដែលជាប់ទាក់ទងដោយថ្ងៃឧបោសថឬដែលមានក្នុងផ្ទៃឧបោសថ។
-
ឧបោសថិកជន នាម
ជនអ្នកកាន់ឧបោសថសីល។
-
ឧបោសថិកទាន នាម
ទានដែលគេឱ្យក្នុងថ្ងៃសីល។
-
ឧបោសថិកភត្ត នាម
ភត្តដែលទាយកប្រគេនដល់បព្វជិតក្នុងថ្ងៃសីល។
-
ឧបោសថិកលាភ នាម
លាភដែលបព្វជិតត្រូវបានក្នុងថ្ងៃសីល ( តាមកតិការបស់សង្ឃជាដើម )។
-
ឧបោសថិកា នាម
( ម . ព . ឧបោសថិក )។
-
ឧបោសថិកៈ គុណនាម
( ម . ព . ឧបោសថិក )។
-
ឧបោសថៈ នាម
( ម . ព . ឧបោសថ១)។
-
ឧបោសថ៍ នាមកិរិយាសព្ទគុណនាម
( ម . ព . ឧបោសថ១)
-
ឧប្បត្តិ កិរិយាសព្ទ
កើត, ចាប់កំណើត
-
ឧប្បត្តិក កិរិយាសព្ទ
កើតឯង
-
ឧប្បត្តិកថា នាម
ពាក្យដែលបណ្ដាលកើតឡើង។
-
ឧប្បត្តិកអាចារ្យ នាម
ការសន្មតឬការតាំងឱ្យជាអាចារ្យ។
-
ឧប្បត្តិការណ៍ នាម
ហេតុដែលបណ្ដាលឱ្យកើតឡើង, មូលហេតុ។
-
ឧប្បត្តិកេតនៈ នាម
ស្រុកកំណើត, ជាតិភូមិ ( ហៅឧប្បត្តិដ្ឋានឬឧប្បត្តិភូមិក៏បាន )។
-
ឧប្បត្តិកេតន៍ នាម
( ម . ព . ឧប្បត្តិកេតនៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។